Posts in ‘នយោបាយ’ Category

អាមេរិក​​ចង់​ឲ្យ​ខ្មែរ​ដោះស្រាយ​ជម្លោះ​នយោបាយ រវាង​ខ្មែរ​និង​ខ្មែរ

អាមេរិក​​ចង់​ឲ្យ​ខ្មែរ​ដោះស្រាយ​ជម្លោះ​នយោបាយ រវាង​ខ្មែរ​និង​ខ្មែរ

សហរដ្ឋអាមេរិកដែលមិនទាន់ទទួលស្គាល់ជាផ្លូវការ អំពីភាពស្របច្បាប់របស់ដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស»​គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣មកនោះ បាន​បង្ហាញគោលជំហរជាថ្មីថា សហរដ្ឋអាមេរិក ចង់ឃើញភាពជាប់គាំងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបាន​ដោះស្រាយដោយសន្តិវិធី តាមរយៈការជជែកពិភាក្សារវាងភាគីខ្មែរ និងខ្មែរ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយកម្ពុជា - ក្រោយជំនួបរវាង លោក ស្កុត ម៉ាសែល (Scot Marcel) ឧបការីក្រសួងការបរទេសអាមេរិក និងលោក ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ នេះ លោក កុយ គួង ជាអ្នកនាំ​ពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា [...]

សុខ ទូច៖ អ្នក​នយោបាយ​ខ្មែរ​គួរ​កេង​ចំណេញ ពី​វិបត្តិ​នយោបាយ​ថៃ

សុខ ទូច៖ អ្នក​នយោបាយ​ខ្មែរ​គួរ​កេង​ចំណេញ ពី​វិបត្តិ​នយោបាយ​ថៃ

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា​បានលើកឡើងថា អ្នកនយោបាយកម្ពុជាគួរប្រើភាពវៃឆ្លាតរបស់ខ្លួន ទាញយក​ផលចំណេញ ពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃសម្រាប់ប្រទេសកម្ពុជា ក្នុងកាលៈទេសៈដ៏សំខាន់នេះ។ ព្រោះស្ថានការណ៍នយោបាយរបស់ប្រទេសថៃ កំពុងមានភាពរំជើបរំជួលខ្លាំង និងបានជះឥទ្ធិពលមិនល្អ​ដល់​កំណើនសេដ្ឋកិច្ចថៃ។ ហើយប្រទេសជិតខាងមួយនេះ ក៏ធ្លាប់កេងចំណេញយ៉ាងសម្បើម ពីជម្លោះផ្ទៃក្នុងរបស់​កម្ពុជាកាលពីអតីតកាលដូចគ្នាដែរ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងនៅមុខព្រះមហាក្សត្រ នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ទី៥ខែធ្នូឆ្នាំ២០១៣។ (រូបថត Indranil Mukherjee/AFP)

នយោបាយកម្ពុជា - លោក សុខ ទូច ជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា [...]

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នឹង​មក​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នឹង​មក​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៅ​កម្ពុជា

តាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានអោយដឹងថាលោក ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីការបរទេស នៃប្រទេសវៀតណាម នឹងមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣​នៅភ្នំពេញ។


លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ រដ្ឋមន្ត្រីការបរទេសវៀតណាម។ (រូបថត World Economic Forum)

កាទូត - លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ ( Pham Binh Minh ) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ [...]

នរោត្តម អរុណរស្មី នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន

នរោត្តម អរុណរស្មី នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានថ្វាយព្រះលិខិតសូមព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើទស្សនកិច្ច​រយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន ស្របនឹងឱកាសនៃខួបអនុស្សាវរីយ៍ លើកទី៦០ នៃទំនាក់ទំនងការទូតជប៉ុន​កម្ពុជា។


ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary

កាទូត - កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានចេញ​លិខិតស្នើសុំមួយ ទៅកាន់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដើម្បីយាងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន តាមការ​អញ្ញើញរបស់ក្រសួងការរទេសជប៉ុន ក៏ដូចជាព្រះរាជាណាចក្រជប៉ុន រយៈពេលមួយសប្តាហ៍។

ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ តទៅ។ [...]

សាយ បូរី៖ «បី​ករណី» ដើម្បី​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

សាយ បូរី៖ «បី​ករណី» ដើម្បី​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

បញ្ហាស្ថានការនយោបាយនៅកម្ពុជា ចេះតែបន្តរជាប់គាំង និងមិនមានដំណោះស្រាយណាមួយសមស្របនៅឡើយ មកទល់នឹងពេលនេះ រវាងគណបក្សជាប់ឆ្នោតធំៗទាំងពីរ។ គណបក្សសង្គ្រោះជាតិងាកស្វែងរកការគាំទ្រពីអន្តរជាតិ ជួយដោះស្រាយវិបត្តនេះ ខណៈគណបក្សប្រជាជនកម្ពុជាបដិសេធ ថានៅមិនទាន់ដល់ពេល ដែលត្រូវការ​អន្តរជាតិ​លូកដៃចូល ក្នុងកិច្ចការនយោបាយនៅកម្ពុជានោះទេ។ គណបក្សកាន់អំណាចតែងតែលើកឡើងថា ត្រូវប្រើ​ប្រាស់​នូវ​«យន្ដការ»ក្នុងស្រុកឲ្យអស់លទ្ធភាព ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះ​ឆ្នាំ​២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ច្បាប់ - សាធារណៈមតិទូទៅបានសង្កេត និងធ្វើការវាយតម្លៃនៃការអះអាងខាងលើថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...