តុលាការធម្មនុញ្ញថៃ ច្រានចោលបណ្តឹងរបស់បក្សប្រឆាំង ឲ្យចាត់ទុកការបោះឆ្នោតជាមោឃៈ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចបដិសេធចោល នូវពាក្យបណ្តឹងពីសំណាក់គណបក្សប្រជាធិបតេយ្យ ដែលប្តឹងទាមទារឲ្យតុលារការចាត់ទុកការបោះឆ្នោត កាលពីថ្ងៃទី ០២ ខែ កុម្ភៈ កន្លងទៅ ជាមោឃៈ។ តុលាការធម្មនុញ្ញថៃ បានចាត់ទុកពាក្យបណ្តឹងនេះ ថាជាបណ្តឹងដែលគ្មានភស្តុតាង និងគ្មានហេតុផលច្បាស់លាស់នោះទេ។
បាតុករប្រឆាំងនៅថៃ ទាមទារមិនឲ្យធ្វើការបោះឆ្នោត។ (រូបថត REUTERS/Damir Sagolj)
វិបត្តិនយោបាយថៃ - យោងតាមការសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា តុលាការធម្មនុញ្ញថៃ កាលពីពុធទី១២ ខែកុម្ភៈម្សិលមិញ បានសម្រេចមិនជំនុំជម្រះពាក្យបណ្តឹងរបស់គណបក្សប្រឆាំងនោះទេ ក្រោមហេតុផលថា បណ្តឹងនេះ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក។ [...]