Posts in ‘នយោបាយ’ Category

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

ជាមួយនឹងម្ហូបចំណីឲ្យទទួលទានដោយមិនគិតថ្លៃ ភ្លេងតន្ត្រី និងអ្នករាំស្រស់ឆើតឆាយ ... របបយោធាថ្មីនៅថៃ ដែល​បានធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាចតាំងពីថ្ងៃទី២២ ខែឧសភាមកនោះ បានកំពុង​ព្យាយាមបញ្ចុះបញ្ចូលទឹកចិត្ត របស់ប្រជាពលរដ្ឋថៃ តាមរយៈយុទ្ធនាការមួយ ដែលរបបនេះហៅថា «ដើម្បីសុភមង្គលរបស់ប្រជាជន»។


អ្នកចម្រៀង និងតន្ត្រីកងទ័ពថៃ ចេញធ្វើប្រតិបត្តិការ«ដើម្បីសុភមង្គលរបស់ប្រជាជន»។ (រូបថត AP)

នយោបាយថៃ - និយាយទៅ «ប្រជាជនថៃមិនសូវបានសប្បាយចិត្តទេ តាំងពី៩ឆ្នាំកន្លងមក។ ខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែ​តាំងពីថ្ងៃទី២២ ខែឧសភាមក សុភមង្គលបានត្រឡប់មកវិញ»។ នេះជាការថ្លែងកាលពីពេលថ្មីៗ របស់អគ្គ​មេបញ្ជាការ​កងទ័ពថៃ លោក ប្រាយុទ [...]

កឹម សុខា មាន​មោទនភាព​នឹង​ទម្លាយ ការ​«សម្ងាត់»?

កឹម សុខា មាន​មោទនភាព​នឹង​ទម្លាយ ការ​«សម្ងាត់»?

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះមុខអ្នកសារព័ត៌មាន បាន«ធ្លោយ» មាត់ ជាមួយ​នឹង​ការបង្ហាញនូវមោទនភាពរបស់ខ្លួន ចំពោះហេតុការណ៍ដែលបានកើតឡើង ថាដូចទៅនឹងអ្វី​ដែលខ្លួនបាន«គិត»​ទុក​ជាមុន ឬមានការ«រៀបចំ»ទុកជាមុន។ ការ«ធ្លោយ»មាត់ទម្លាយអាថ៌កំបាំងនេះ បានធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលម៉ិញ នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិចាក់អង្រែលើ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅក្នុងសន្និសីទការសែត ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

ការសម្ងាត់ - ក្រោមការសំលឹងមិនពព្រឹចភ្នែក របស់មន្រ្តីទាំង​អស់​នៃគណបក្សសង្គ្រោះជាតិ ដែលរួមមាន លោក សម រង្ស៊ី លោក កឹម សុខា [...]

ក្រុមចរចា ផ្តើម​លម្អិត​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ស្អែក

ក្រុមចរចា ផ្តើម​លម្អិត​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ស្អែក

ក្រុមការងារបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នាជាថ្មីថា នឹងជួប​ជជែកគ្នាលម្អិត លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន មេដឹកនាំនយោបាយនៅកម្ពុជា។ (រូបថតឯកសារ)

ការបោះឆ្នោត - ការបង្ហាញភ្លើងខៀវរបស់នាយករដ្ឋមន្ត្រី និងអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន ឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដាក់ស្ថាប័ន (គ.ជ.ប) ជាស្ថាប័នធម្មនុញ្ញ និងព្រលយឲ្យគណបក្សសង្រ្គោះជាតិ អាចបង្កើតស្ថានីយទូរទស្សន៍ បានផ្តល់ឱកាសជាថ្មី ដល់ក្រុមការបច្ចេកទេសរបស់គណបក្សទាំងពីរ [...]

ស្បថ​​ចូល​​សភា៖ បក្ស​​សង្រ្គោះ​​ជាតិ​​នៅ​រារែក​ តែ​ថា​«កំពុង​​ពិចារណា»

ស្បថ​​ចូល​​សភា៖ បក្ស​​សង្រ្គោះ​​ជាតិ​​នៅ​រារែក​ តែ​ថា​«កំពុង​​ពិចារណា»

រហូតមកដល់ពេលនេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តទាំង៥៥រូប របស់គណបក្សសង្រ្គោះជាតិនៅមិនទាន់​សម្រេច​ថាទម្លាក់ចោលការធ្វើពហិការ ហើយត្រូវជំនួសដោយការស្បថចូល ទៅបំពេញការងារនៅមន្ទីររដ្ឋសភានៅឡើយ ដោយពួកគេអះអាងថាកំពុងពិចារណា។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានថ្លែងថា គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើការជាមួយគ្នាច្រើនទៀត ពិសេសលើការកែទម្រង់ការបោះឆ្នោត មុនគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិការ។

លោកសុន ឆ័យ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ ចំពោះ​ការ​បោះឆ្នោត​មុន​អាណត្តិ

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ ចំពោះ​ការ​បោះឆ្នោត​មុន​អាណត្តិ

ដោយសំអាងថាខុសរដ្ឋធម្មនុញ្ញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះបានបដិសេធ​ដាច់អហង្ការ ចំពោះលក្ខខណ្ឌស្នូល របស់គណបក្សសង្រ្គោះជាតិ ដែលទាមទារគណបក្សប្រជាជនកម្ពុជា ឯកភាព​ការ​បោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

នយោបាយ - ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ លើទឹកដីស្រុកឈូក ខេត្ដកំពត លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ឯកភាពឲ្យដាក់ស្ថាប័នបោះឆ្នោតចូលក្នុងរដ្ឋធម្មនុញ្ញ ហើយ​ថាបើមានការស្នើសុំ គណបក្សសង្រ្គោះជាតិ ក៏អាចបង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពសហការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...