Posts in ‘នយោបាយ’ Category

ការ​ហៅ​សមាជិក​រដ្ឋាភិបាល​ទៅ​សួរ​នៅ​រដ្ឋសភា ដើម្បី​គ្រាន់​នឹង​ល្អ​មើល?

ការ​ហៅ​សមាជិក​រដ្ឋាភិបាល​ទៅ​សួរ​នៅ​រដ្ឋសភា ដើម្បី​គ្រាន់​នឹង​ល្អ​មើល?

បើទោះមានការរិះគន់ថាខ្វះតម្លាភាព និងមិនមានប្រសិទ្ធភាព ពីសំណាក់គណបក្សសង្រ្គោះជាតិ ក៏ដោយ ក៏សភា​ដែលបង្កើតឡើងជាឯកបក្ស គឺគណបក្សប្រជាជនកម្ពុជានោះ គ្រោងនឹងបន្តកោះហៅរដ្ឋមន្រ្តីចំនួនបីរូបទៀត ទៅ​ឆ្លើយ​បំភ្លឺការសួរដេញដោលដោយសមាជិកសភា។


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

តម្លាភាព - រដ្ឋមន្រ្តីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គៀនហោ និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នឹងត្រូវកោះហៅទៅឆ្លើយបំភ្លឺ អំពីបញ្ហាផ្សេងៗក្រោម​ការដឹកនាំ​របស់ពួកគេ បន្ទាប់ពីមានការជជែកគ្នា នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៣ [...]

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

កឹម សុខា៖ មហា​បាតុកម្ម​អាច​កើត​ឡើង​ជា​ថ្មី

អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា បានព្រមានថាមហាបាតុកម្ម ដឹកនាំដោយគណបក្សសង្រ្គោះជាតិ អាចនឹងកើតឡើងជាថ្មី ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនសម្រួលឲ្យមានការកែទម្រង់ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ក្នុងជំនួបជាមួយលោក ប្រសាទ សូរីយា សូបេឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ចំណុច​គន្លឹះ ដែលនាំឲ្យអូសបន្លាយ ដល់ការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា [...]

បក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​អាជ្ញាធរ​ថៃ រឿង​បណ្ដេញ​ពលករ​ខ្មែរ

បក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​អាជ្ញាធរ​ថៃ រឿង​បណ្ដេញ​ពលករ​ខ្មែរ

ខុសពីនយោបាយស្រទន់ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ ជាថ្មីម្តងទៀត បាន​ថ្កោល​ទោសធ្ងន់ធ្ងរ ទៅលើរបបយោធាថ្មីថៃ។ ជាប្រតិកម្មរបស់​គណបក្ស​ប្រឆាំង នៅ​រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤​នេះ បន្ទាប់ពីគណបក្សនេះ ធ្លាប់បានផ្ញើទៅរបបយោធាថៃរួចហើយ នូវលិខិតផ្លូវការ សុំការ​យោគ​យល់​ដល់ពលករ​ខុសច្បាប់ខ្មែរ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

សិទ្ធិពលករ - សេចក្តីថ្លែងការណ៍ ថ្កោលទោស ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ របស់គណបក្សសង្រ្គោះជាតិ បាន​សរសេរជាអាថ៌ថា៖ «ថ្កោលទោសដាច់អង្ហការចំពោះអាជ្ញាធរសៀម ដែលបង្ខំពលករខ្មែរ មានទាំងកុមារា-កុមារី ដាក់​ឡាន​ទ្រុង [...]

ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

ក្រុម​តារា​ហ្វេសប៊ុក ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​បញ្ហា​ពលករ​ចំណាក​ស្រុក

អ្នកគាំទ្រនៃគណបក្សទាំងសង បានធ្វើបានចោទក្នុងគ្នាទៅវិញទៅមក ទៅលើការដែលគណបក្សជាប់ឆ្នោតទាំងពីរ ក្នុអាណត្តិទី៥បានជួយជ្រំជ្រែង និងទំនុកបំរុងទៅលើពលករចំណាកគឺដើម្បីកេងចំណេញផ្នែកនយោបាយ។ តើការ​ចោទគ្នាទៅវិញទៅមកនេះ ជាការយល់ខុសពីឆន្ទៈរបស់គណបក្សទាំងពីរ ឬយ៉ាងណា? តើគណបក្សទាំងពីរនេះ​ ពិត​ជាមានបំណងបែបហ្នឹងមែន?


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

ការលាបពណ៌ - ក្នុងពេលដែលពលករចំណាក់ស្រុកជាច្រើនម៉ឺននាក់ ត្រូវថៃចាប់បញ្ជូនមកប្រទេសកំណើតវិញ គណបក្សជាប់ឆ្នោតទាំងពីរ កំពុងដុតដៃដុតជើងជួយពលករ ដែលកំពុងជួបការលំបាក។ រីឯក្រុមអ្នកគាំទ្រនៃ​គណបក្ស​ទាំងពី កំពុងបានចោទគ្នាទៅវិញទៅមក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក [...]

បក្ស​ទាំង​ពីរ​ប្រជែង​គ្នា ទាញ​ប្រជាប្រិយ​ភាព​ពី​ពលករ​«រង​គ្រោះ»​ខ្មែរ

បក្ស​ទាំង​ពីរ​ប្រជែង​គ្នា ទាញ​ប្រជាប្រិយ​ភាព​ពី​ពលករ​«រង​គ្រោះ»​ខ្មែរ

ត្រឹមហេតុផលកាតព្វកិច្ច និងមនុស្សធម៌មិនគ្រប់គ្រាន់នោះទេ តែក៏ត្រូវមានហេតុផលនយោបាយ នៅពីក្រោយផង​ដែរ ដើម្បីអាចជំរុញឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើពលីកម្មដុតដៃដុតជើង ជ្រោមជ្រែង​ដល់ពលករខ្មែរចំណាកស្រុក ដែលត្រូវរបបយោធាថៃចាប់បញ្ជូនមកវិញ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

នយោបាយ - បន្ទាប់ពីបានរិះគន់ធ្ងន់ៗ ថាវិបត្តិពលករដ៏រជើបរំជួលនេះ មានឬសគល់ពីអសមត្ថភាព ក្រោម​ការ​ដឹក​នាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ គណៈប្រតិភូគណបក្ស​សង្រ្គោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...