Posts in ‘នយោបាយ’ Category

សម រង្ស៊ី៖ ត្រូវ​ដោះ​ស្រាយ​តាម​«ច្បាប់» មិន​មែន​«បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ»​ទេ

សម រង្ស៊ី៖ ត្រូវ​ដោះ​ស្រាយ​តាម​«ច្បាប់» មិន​មែន​«បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ»​ទេ

ក្នុងទំព័រហ្វេសប៊ុករបស់លោក ដែល​មាន​ឈ្មោះ​ថា សម រស្ស៊ី (Sam Rainsy) ចុះ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ បាន​បង្ហាញ​នូវ​គោល​ជំហរ​ធំៗ​ចំនួន​ពីរ ទី​មួយ ការ​ចូល​ទៅ​បំពេញ​តួនាទី​នៅ​ក្នុង​រដ្ឋសភា និង​ទី​ពីរ​របៀប​ដោះ​ស្រាយ​បញ្ហា នៅ​រដ្ឋសភា​តាម​នីតិវិធី​ច្បាប់។

ទំនងលើកឡើងឆ្លើយតប ទៅ​នឹង​ការ​ចាប់​ខ្លួន ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​គ្រប់​បញ្ហា នៃ​រឿង ដែល​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ មិន​មែន​តាម​បែប​ហិង្សា និង​ការ​ប្រទ្រូស​ប្រ​ត្រាយ​គ្នា​ឡើយ។ លោក​សរសេរ​ថា៖ «ត្រូវ​ធ្វើ​តាម​នីតិវិធី​ច្បាប់ ដោយ​មាន​ការ​ជជែក​គ្នា និង​ដោយ​សន្តិវិធី»។

មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរបញ្ជាក់ថែមទៀតថា៖ «យើងត្រូវលើកតម្កើង​វប្បធម៌​សន្ទនា ដែលចៀសវាងការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយនាំមកនូវការចេះគោរពគ្នា ទៅវិញទៅមក។ [...]

សេចក្ដី​ព្រាង​ច្បាប់​«គ.ជ.ប»៖ ចំណុច​សេស​សល់ ទុក​ឲ្យ​មេ

សេចក្ដី​ព្រាង​ច្បាប់​«គ.ជ.ប»៖ ចំណុច​សេស​សល់ ទុក​ឲ្យ​មេ

ថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ទាំង​ពីរ ក្រោយ​ពី​បាន​ពិនិត្យ ពិភាក្សា​បន្ត​លើ​សេចក្តី​ស្នើ​ច្បាប់ ស្តី​ពី​ការ​រៀបចំ​ស្ថាប័ន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ចំណុច​ជា​ច្រើន​បន្ថែម​ទៀត បាន​បន្ត​ត្រូវ​គ្នា និង​ចំណុច​មួយ​ចំនួន​តូច ទុក​ថ្នាក់​ដឹក​នាំ​កំពូល​សម្រេច​បន្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​បច្ចេកទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធានក្រុមការងារបច្ចេកទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា៖ «យើង​បាន​ពិភាក្សា​អំពី​លក្ខណៈ​សម្បត្តិ សម្រាប់​បេក្ខជន​តំណែង​អគ្គ​លេខាធិការ គណៈ​កម្មកាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​យក​អាយុ​ត្រឹម ៣០ឆ្នាំ។ និង​ការ​ពិភាក្សា​ពី​ការ​បណ្តេញ​ចេញ​ប្រធាន និង​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ស្ថាប័ន​សភា [...]

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី គ.ជ.ប បាន​បញ្ចប់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា​

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី គ.ជ.ប បាន​បញ្ចប់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា​

តំណាងគណបក្សប្រជាជនកម្ពុជា (CPP) និង​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) ជួប​គ្នា​នា​រសៀល​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា​នេះ នៅ​វិមាន​រដ្ឋ​សភា បន្ត​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់ ស្ដី​ពី​ការ​កែ​ទម្រង់​ច្បាប់ ស្ដី​ពី​ការ​បោះ​ឆ្នោត ដែល​នៅ​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា លើ​១០​ចំណុច ស្មើ​នឹង​១០​ភាគរយ នា​ពេល​កន្លង​មក​នោះ។

កន្លងមកក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ​នេះ ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ លើ​បញ្ហា​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ពិសេស​លើ​ច្បាប់​បោះ​ឆ្នោត​តែ​ម្តង ដែល​សម្រេច​បាន​ជាង ៩០​ភាគ​រយ​ទៅ​ហើយ​នោះ។ ហើយ​ចំណុច​សេស​សល់​នា​ពេល​នេះ នៅ​ត្រង់​ការ​កំណត់ សមាសភាព និង​សញ្ជាតិ នៃ​អគ្គលេខា​ធិការ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត។

ជំនួបនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ រួមមានក្រុមការងារខាង គណបក្សប្រជាជនកម្ពុជា មានចំនួន៨នាក់ ដឹកនាំ​ដោយលោក ប៊ិន ឃិន [...]

សម្ព័ន្ធ ERA ថា គ.ជ.ប ថ្មី នៅ​តែ​«មិន​ឯករាជ្យ អព្យាក្រិត្យ»

សម្ព័ន្ធ ERA ថា គ.ជ.ប ថ្មី នៅ​តែ​«មិន​ឯករាជ្យ អព្យាក្រិត្យ»

នៅក្នុងកិច្ចពិភាក្សាតុមូល ដែល​បាន​រៀបចំ​ឡើង ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤ នា​សណ្ឋាគារ​អ៊ីមភើរៀល លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក បាន​ថ្លែង​ឡើង​ថា គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ហាក់​ដូច​ជា​មិន​ចង់​បាន ឬ​ដាក់ គ.ជ.ប ឲ្យ​ស្ថិត​ក្នុង​ភាព​អព្យាក្រិត្យ​១០០%​ឡើយ។ ព្រោះ​កន្លង​មក កិច្ច​ប្រជុំ​នៃ​គណបក្ស​ទាំង​ពីរ មិន​ដែល​បាន​បង្ហាញ នូវ​ព័ត៌មាន​ជា​សាធារណៈ​ឡើយ រហូត​មក​ទល់​ពេល​នេះ។ ចំណុច​នេះ ដែល​ជា​ការ​បារម្ភ​មួយ យ៉ាង​ធំ​របស់​នាយក​ប្រតិបត្តិ​អង្គការ​រូប​នេះ ចំពោះ គ.ជ.ប ថ្មី។

ការថ្លែងបារម្ភរបស់លោក ហង្ស ពុទ្ធា បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នេះ ដែល​មាន​គោល​ដៅ រៀប​ធ្វើ​ជា​សំណើ​ច្បាប់​នៃ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត ទៅ​កាន់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដើម្បី​ឲ្យ​ដាក់​គ.ជ.ប ទៅ​ក្នុង​ភាព​អព្យាក្រិត ឯករាជ្យ [...]

ហូ វ៉ាន់៖​ សង្រ្គោះ​ជាតិ​ដោយ​ឡែក ហ៊ុនស៊ិនប៉ិច​ដោយ​ឡែក

ហូ វ៉ាន់៖​ សង្រ្គោះ​ជាតិ​ដោយ​ឡែក ហ៊ុនស៊ិនប៉ិច​ដោយ​ឡែក

ស្របពេលដែលមានការរិះគន់ និង​ការ​អស់​សង្ឃឹម​ពី​សំណាក់​អ្នក​គាំទ្រ ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ចរចា​ចូល​សភា​កាន់​ក្បាល​ម៉ាស៊ីន​រដ្ឋសភា ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ លោក ហូ វ៉ាន់ តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក  នឹង​​មិន​ដើរ​​ជាន់​ដាន​ចាស់​ដូច​គណបក្ស ហ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ នោះ​ឡើយ។

ថ្លែង​ទៅ​កាន់​មនុស្ស​ជាង​មួយ​ពាន់ ដែល​បាន​ដាក់​នៅ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤នេះ លោក​ ហូ វ៉ាន់ ប្រធាន​គណៈ​កម្មការ​ទី១០នៃ​រដ្ឋសភា ផ្នែក​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ចាក់​​យ៉ាង​ដូច្នេះ​ថា៖ «សូម​បង​ប្អូន​ចងចាំ​រឿង​តែ​មួយ​បាន​ហើយ គណបក្ស​សង្រ្គោះ​ជាតិ ដាច់​ខាត មិន​ធ្វើ​ដូច​គណបក្ស​ហ៊ុនស៊ិនប៉ិច​ទេ សូម​បងប្អូន​កុំ​ច្រលំ​ឱ្យ​សោះ។ សង្រ្គោះ​ជាតិ​ដោយ​ឡែក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...