ហ៊ុន សែន គម្រាមក្រុមប្រឆាំង តាមពាក្យ «បដិវត្តន៍ពណ៌»
កាលពីរសៀលថ្ងៃទី៤ ខែមីនាម្សិលម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសប្រឆាំងយ៉ាងដាច់អង្ការទៅលើក្រុមមួយ ឬជនណាម្នាក់ ដែលហ៊ានធ្វើការប្រឆាំង នឹងការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។ លោកចាត់ទុកថា ក្រុមនោះ ឬបុគ្កលនោះ កំពុងតែបង្កើត ឲ្យមាន«បដិវត្តន៍ពណ៌»ឡើង ដើម្បីរុញប្រទេសជាតិ ឲ្យចូលក្នុងសង្គ្រាមស៊ីវិល រួមទាំងការដណ្តើមអំណាច ពីអាជ្ញាធរស្របច្បាប់របស់កម្ពុជា។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនេះ ត្រូវបានអតីតសាស្រ្តាចារ្យច្បាប់ នៃសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញមួយរូប បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថានេះ ជាសង្គ្រាមពាក្យ«សម្តី»ថ្មី ដើម្បីគម្រាម ទៅកាន់ក្រុមដែលហ៊ានចេញមុខ ប្រឆាំងនឹងសកម្មភាពនានា របស់រដ្ឋភិបាល បើទោះជារដ្ឋាភិបាលនោះធ្វើខុសច្បាប់ ឬរំលោភរដ្ឋធម្មនុញ្ញាក៏ដោយ។
សាស្រ្តាចារ្យច្បាប់ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្តថា តាមពាក្យសម្តី(លោក ហ៊ុន សែន) ខាងលើនេះ [...]