Posts in ‘នយោបាយ’ Category

តំណាង​រាស្ត្រ​បក្ស​ប្រជាជន ស្នើ​ដក​តំណែង​អភិបាល​ក្រុង​បាលុង

តំណាង​រាស្ត្រ​បក្ស​ប្រជាជន ស្នើ​ដក​តំណែង​អភិបាល​ក្រុង​បាលុង

តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាម្នាក់ ប្តឹងមន្រ្តីមកពីគណបក្សដូចគ្នានោះ ព្រោះចង់ការពារសន្លឹកឆ្នោត។ នេះ បើ​តាម​ការបញ្ជាក់ របស់លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្ស របស់សមាគម ការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនៈគីរី។ លោក ប៊ូ ឡាំ តំណាងរាស្រ្តតែម្នាក់ របស់ខេត្តរតនគីរី មកពីគណបក្សកាន់អំណាច បានប្តឹងអភិបាលក្រុងបានលុងនេះ ព្រោះ​តែ​កិច្ច​អភិវឌ្ឍន៍នានា ក្នុងក្រុងបានលុង មិនមានការសហការគ្នា រវាងអាជ្ញាធរមួលដ្ឋាន ប្រជាពលរដ្ឋ និង​អាជីវករ​នោះឡើយ។

លោក ឆាយ អី បានលើកឡើងថា ការប្តឹងប្តល់គ្នា ក្នុងគណបក្សតែមួយ ជាចំហរនេះ ទំនងជាចង់បង្ហាញពីការគាំទ្រ និង​យក​ចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ ពីសំណាក់តំណាងរាស្រ្តក្នុងមណ្ឌល។ លោកថា កិច្ចការនេះ អាចថាព្រោះតែ​ខ្លាច​បាត់​បង់ ការគាំទ្រ និងទុកចិត្តពីប្រជាពលរដ្ឋ និងខ្លាចបាត់សន្លឹកឆ្នោត។ ដូច្នេះ លោក ប៊ូ ឡាំ សមាសភាព នៃកូតាគណក្ស​តែមួយ ត្រូវបង្ខំចិត្ត [...]

មឿង សុន៖ សាវតា​រត់​ចោល​ស្រុក ព្រោះ​តុលាការ

មឿង សុន៖ សាវតា​រត់​ចោល​ស្រុក ព្រោះ​តុលាការ

ការនិរទេសខ្លួន ទៅនៅបរទេស អស់រយៈពេលជាង៥ឆ្នាំ របស់ប្រធានអង្គការ មូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវបានធ្វើ​ឡើង មុនពេលតុលាការកម្ពុជា សម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ ១៥លានរៀល កាល​ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅ។ លោក មឿង សុន ត្រូវបានរដ្ឋាភិបាល តាមរយៈ ទីស្តីការគណរដ្ឋមន្រ្តី ប្តឹង​ទៅ​តុលាការ ហើយត្រូវបានតុលាការ ចោទប្រកាន់ពីបទ «ផ្សាយព័ត៌មានមិនពិត» ពាក់ព័ន្ធនឹងការរិះគន់ ក្នុងការដាក់​អំពូល​ភ្លើង លើជញ្ជាំងប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ នាពេលយប់ កាលពីឆ្នាំ២០០៩។

សូមរំលឹកថា មុននឹងឈានដល់ ការប្ដឹងផ្ដល់ របស់ទីស្តីការគណរដ្ឋមន្រ្តីខាងលើ លោក មឿន សុន បានធ្វើសន្និសីទ សារព័ត៌មាន​មួយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩ រិះគន់ពីរដ្ឋាភិបាល ដែលអនុញ្ញាត ឲ្យក្រុមហ៊ុនចិនមួយ ធ្វើ​សកម្មភាព ដាក់​អំពូល​ភ្លើង តាមជញ្ជាំងប្រាសាទ ថានឹងប៉ះពាល់ ដល់ថ្មប្រាសាទបុរាណខ្មែរ។

[...]
អាមេរិក​វាយ​លុក​ចូល​សំបុក​រដ្ឋ​ឥស្លាម សម្លាប់​មេ​ដឹក​នាំ​បាន​ម្នាក់

អាមេរិក​វាយ​លុក​ចូល​សំបុក​រដ្ឋ​ឥស្លាម សម្លាប់​មេ​ដឹក​នាំ​បាន​ម្នាក់

មរណភាពរបស់ អាប៊ូ សៃយ៉ាត អាចជាការខាតបង់ដ៏ធំមួយ សម្រាប់ក្រុមឥស្លាម និយមតឹង ដែលកំពុងពង្រីក​ឥទ្ធិពល​របស់ខ្លួន នៅក្នុងតំបន់។ នៅក្នុងយប់ថ្ងៃសុក្រ កងកម្លាំងពិសេសរបស់អាមេរិក បានសម្លាប់មេដឹកនាំដ៏សំខាន់រូបនេះ និង​ថែមទាំងចាប់បាន ទាំងភរិយារបស់ជននេះ មកឃុំទុកនោះទៀតផង។ នេះបើតាមការថ្លែងជាផ្លូវការ របស់រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក លោក អាស្ដុន កាទ័រ។

អ្នកនាំពាក្យ របស់ក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិក អ្នកស្រី ប៊ែរណាដេត មីហាន (Bernadette Meehan) បានពន្យល់​បន្ថែមថា យុទ្ធនាការវាយលុកនោះ បានឡើងទៅក្នុងសំបុក របស់អង្គការរដ្ឋឥស្លាម ដែលស្ថិតនៅក្នុងក្រុង al-Amr ភាគ​ខាង​កើតនៃប្រទេសស៊ីរី ហើយ អាប៊ូ សៃយ៉ាត ត្រូវបានបាញ់សម្លាប់ នៅក្នុងការបាញ់ឆ្លើយឆ្លងគ្នា រវាងកងទ័ពអាមេរិក និង​កង​កម្លាំង​ស្ម័គ្រ​ប្រយុទ្ធ របស់ក្រុមឥស្លាម។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យដដែល បានឲ្យដឹងទៀតថា ខណៈពេលដែលភរិយារបស់ អាប៊ូ [...]

មួរ សុខហួរ បង្រៀន​តុលាការ​ពី «អភ័យ​ឯកសិទ្ធិ​សភា»

មួរ សុខហួរ បង្រៀន​តុលាការ​ពី «អភ័យ​ឯកសិទ្ធិ​សភា»

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ បានអះអាងថា អ្នកស្រីបានចោទសួរ ទៅ​កាន់​តុលាការ ឬលោកចៅក្រម ជុំវិញករណី នៃការកោះហៅ សមាជិករដ្ឋសភា ទាំងមានអភ័យឯកសិទ្ធិសភា របស់តុលការ។ ប៉ុន្តែ​អ្នកស្រី មិនមានចម្លើយតបវិញ ពីលោកចៅក្រម នូវសំនួរដែលបាន ចោទសួរនោះឡើយ។

បន្ទាប់ពីចេញ ពីសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភានេះ អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ប្រាប់ អ្នក​សារព័ត៌មានថា អ្នកស្រីបានស្នើករណី របស់អ្នកស្រីនេះ  ជាយុត្តិសាស្រ្ត ក្នុងការជម្រុញ ឲ្យតុលាការគោរពរដ្ឋធម្មនុញ្ញ ដែល​ជាច្បាប់កំពូលរបស់ជាតិ។ អ្នកស្រីបានលើកឡើងថា៖ «សូមឲ្យមានការទទួលយក និងអនុវត្ត នូវរដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ (….) នីតិវិធីលើការកោះហៅ អ្នកតំណាងរាស្ត្រ ត្រូវតែមានការសម្រេចរបស់ (សមាជិក) រដ្ឋសភា យ៉ាងតិចណាស់ ២ភាគ៣ នៃសំឡេង (សមាជិក) រដ្ឋសភាទាំងមូល។ (…) ខ្ញុំបានសួរហើយ [...]

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្គ្រោះជាតិ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ រួមនឹងជនសង្ស័យមួយចំនួនទៀត ដែល​ត្រូវ​បានតុលាការរាជធានី ចាប់ឃុំក្នុងរយៈកាលកន្លងមក អាចនឹងត្រូវបានធ្វើការដោះលែង បន្ទាប់ពីសវនាការអង្គ​សេចក្តី​នា​ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមជឿជាក់ របស់លោកមេធាវីការពារក្ដីឲ្យជនសង្ស័យទាំងនេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា មកពិនិត្យ បញ្ជាក់ពីការមិនបានប្រព្រឹត្តិ​ ដូចការចោទ​ប្រកាន់​ឡើយ។

តាមការគ្រោងទុក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​បើក​សវនាការ ​លើ​​សំណុំ​រឿង​​លោក​ មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សប្រឆាំង​មួយ​ចំនួន​ទៀត​ នាព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា​ខាង​មុខ​នេះ បន្ទាប់​ពីបានដោះលែង ឲ្យនៅក្រៅឃុំ​មួយ​រយៈមក។ សវនាការនេះ ជាប់ពាក់ព័ន្ធនឹង ការបង្ករមាន​អំពើ​ហិង្សា ក្រោយបាតុកម្ម កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅចំណុចស្ពាននាគ ទីលានប្រជា​ធិបតេយ្យ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...