អាមេរិក​វាយ​លុក​ចូល​សំបុក​រដ្ឋ​ឥស្លាម សម្លាប់​មេ​ដឹក​នាំ​បាន​ម្នាក់

អាប៊ូ សៃយ៉ាហ្វ (Abou Sayyaf) មេដឺកនាំជាន់ខ្ពស់ម្នាក់ នៃអង្គការរដ្ឋឥស្លាម (EI ជាភាសាបារាំង ឬ ISIS ជាភាសាអង់គ្លេស) ត្រូវបានសម្លាប់ ដោយកងកម្លាំងពិសេសអាមេរិក ក្នុងយុទ្ធនាការវាយលុកមួយ កាលពីយប់ថ្ងៃសុក្រ។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក អាស្ដុន កាទ័រ (Ashton Carter) នៅថ្ងៃសៅរ៍ម្សិលម៉ិញ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 17, 2015
  • ប្រធានបទ: រដ្ឋឥស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មរណភាពរបស់ អាប៊ូ សៃយ៉ាត អាចជាការខាតបង់ដ៏ធំមួយ សម្រាប់ក្រុមឥស្លាម និយមតឹង ដែលកំពុងពង្រីក​ឥទ្ធិពល​របស់ខ្លួន នៅក្នុងតំបន់។ នៅក្នុងយប់ថ្ងៃសុក្រ កងកម្លាំងពិសេសរបស់អាមេរិក បានសម្លាប់មេដឹកនាំដ៏សំខាន់រូបនេះ និង​ថែមទាំងចាប់បាន ទាំងភរិយារបស់ជននេះ មកឃុំទុកនោះទៀតផង។ នេះបើតាមការថ្លែងជាផ្លូវការ របស់រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក លោក អាស្ដុន កាទ័រ។

អ្នកនាំពាក្យ របស់ក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិក អ្នកស្រី ប៊ែរណាដេត មីហាន (Bernadette Meehan) បានពន្យល់​បន្ថែមថា យុទ្ធនាការវាយលុកនោះ បានឡើងទៅក្នុងសំបុក របស់អង្គការរដ្ឋឥស្លាម ដែលស្ថិតនៅក្នុងក្រុង al-Amr ភាគ​ខាង​កើតនៃប្រទេសស៊ីរី ហើយ អាប៊ូ សៃយ៉ាត ត្រូវបានបាញ់សម្លាប់ នៅក្នុងការបាញ់ឆ្លើយឆ្លងគ្នា រវាងកងទ័ពអាមេរិក និង​កង​កម្លាំង​ស្ម័គ្រ​ប្រយុទ្ធ របស់ក្រុមឥស្លាម។

សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យដដែល បានឲ្យដឹងទៀតថា ខណៈពេលដែលភរិយារបស់ អាប៊ូ សៃយ៉ាហ្វ កំពុង​ស្ថិតក្រោមការឃុំខ្លួន ក្នុងពន្ធនាគារអាមេរិក ឯប្រទេសអៀរ៉ាក់នេះ យុវតីម្នាក់ទៀត ដែលទំ​នងជាទាសី បម្រីឲ្យប្ដីប្រពន្ធ អាប៊ូ សៃយ៉ាហ្វ  អាចនឹងត្រូវដោះលែង ឲ្យមានសេរីភាពវិញ។

បើតាមសេតវិមាន បានឲ្យដឹងថា អាប៊ូ សៃយ៉ាត ត្រូវបានសង្ស័យ នៅក្នុងករណីជាច្រើន ដែលជាប់ទាក់ទង នឹងអង្គការ​រដ្ឋ​ឥស្លាម ក្នុងប្រទេសអៀរ៉ាក់ ជាពិសេសបានផ្ដល់ថវិការផ្គត់ផ្អង់ ដោយផ្ទាល់ នូវយុទ្ធនាការយោធា របស់អង្គការភេវកម្ម។ បុរស​នេះ ក៏ត្រូវបានសង្ស័យថា បានចូលរួមនៅក្នុង ការជួញដូរប្រេងឥន្ធនៈ និងឧស្ម័នហ្គាស សម្រាប់រកថវិការ ឲ្យអង្គការ​រដ្ឋ​ឥស្លាម​ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...