Posts in ‘នយោបាយ’ Category

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភាអ៊ឺរ៉ុបនៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការស្នើសុំ ទៅការិយាល័យអ៊ឺរ៉ុប​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំងថា «SEAE» ឲ្យចាត់«វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សភាអ៊ឹរ៉ុប ចេញផ្សាយឲ្យដឹង នៅក្នុងថ្ងៃតែមួយ។

សហគមន៍អ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយ​ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។ សហគមន៍នេះ គ្រោងផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ប្រមាណជា ៤១០លានអ៊ឺរ៉ូ (៤៦០លានដុល្លារ) នៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​​រយៈពេល ពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០២០ខាងមុខ។

ការស្នើសុំនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបជាច្រើននាក់ បានធ្វើ

ឱម យ៉ិនទៀង៖ បណ្ដឹង​របស់​ស្ត្រី​ពីរ​នាក់​ម្ដាយ​កូន ខុស​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

ឱម យ៉ិនទៀង៖ បណ្ដឹង​របស់​ស្ត្រី​ពីរ​នាក់​ម្ដាយ​កូន ខុស​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ

ការលើកឡើងរបស់ស្រ្តី២នាក់ម្ដាយកូន មិនមានពាក់ព័ន្ធ​ទៅនឹងករណីពុករលួយទេ ប៉ុន្តែជាករណី​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ដូចជាការរំលោភ​លើសេចក្តីទុកចិត្ត និងបទល្មើសឆបោកជាដើម។ នេះជាការអះអាង ទៅកាន់​អ្នក​សារព័ត៌មាន របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពី​លោកបាន​ស្ដាប់​ការ​បំភ្លឺ របស់ស្ត្រីពីរនាក់ម្ដាយកូន ដែលធ្លាប់អះអាង កាលពីអំឡុងពេលមុនការបោះឆ្នោត ឆ្នាំ២០១៣ ថាខ្លួន​ជា​ស្ត្រី​កំណាន់​លួចលាក់ (ប្រពន្ធចុង) និងជាម្ដាយក្មេកចុង របស់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ។

កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ត្រីទាំងពីរនាក់ អ្នកស្រី កែវ សុផាន់​ណា​រី  (ជាកូន) និងអ្នកស្រី សម ផល្លា (ជាម្ដាយ) បានចូលខ្លួនជាដើមបណ្ដឹង ទៅធ្វើការបកស្រាយ នៅលើបណ្ដឹងរបស់ខ្លួន ប្ដឹង​ប្រឆាំង​លោក កឹម សុខា ថាបានលួងលោមពួកគាត់ ឲ្យលក់ផ្ទះលក់សម្បែង និងសន្យាផ្ដល់សំណងជាប្រាក់ [...]

ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យ​ដេក​ក្នុង​បន្ទប់​៤ម៉ែត្រ​៤ជ្រុង​បន្ត​ទៀត​ចុះ

«ឌឺដងចងជាជម្លោះ» តែបើតាមមើលទៅ មិនមែន​«ឈ្លោះព្រោះស្រឡាញ់» ដូចនៅក្នុង​ភាពយន្ដ​ខ្មែរ​មួយ​ចំនួន​នោះទេ។ ហើយនេះ គឺជាការឌឺដងផ្លែផ្កា​បញ្ឆិតបញ្ឆៀង​ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅ​អង្គុយ​ក្នុង​តំណែង តាំងពីជាង៣ទសវត្សន៍មកហើយ ទៅកាន់«អ្នកខ្លះ» ដែលគេដឹងថា អ្នកខ្លះនោះ គឺជាលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលកំពុងបង្ខាំងខ្លួនឯង នៅក្នុង​ទីស្នាក់ការ​គណបក្ស ដើម្បីបញ្ជៀសពីការចាប់ចង ជាយថាហេតុណាមួយ ពីសំណាក់អាជ្ញាធររដ្ឋ ដែលដឹកនាំដោយ​គណបក្ស​​ប្រជាជន​​កម្ពុជា។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ការបញ្ឆិតបញ្ឆៀងនោះ បានធានាឲ្យគេឯងដឹងថា លោកនាយករដ្ឋមន្ត្រី នឹងទុកឲ្យ​លោក កឹម សុខា នៅបន្តស្នាក់នៅ ក្នុងទីស្នាក់ការគណបក្ស ជាបន្តទៅទៀត ដោយលោកនឹង​មិនធ្វើអ្វី​ទាំង​អស់។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេក​(តទៅទៀត​ទៅ) មាន​នរណា​ថាអី»។

[...]
កូនស្រី កឹម សុខា៖ ១០ឆ្នាំ​កន្លង​ទៅ​ហើយ តែ​មិន​ហត់​ទេ!

កូនស្រី កឹម សុខា៖ ១០ឆ្នាំ​កន្លង​ទៅ​ហើយ តែ​មិន​ហត់​ទេ!

រវាងឆ្នាំ២០១៦នេះ និង១០ឆ្នាំមុន តើមានអ្វីប្លែក? កូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានឆ្លើយថា បញ្ហានៅតែដដែលទេ។

អ្នកនយោបាយវ័យ៣៤ឆ្នាំ ដែលជាកូនស្រីរបស់អនុប្រធានគណបក្សប្រឆាំង បានសរសេរដូច្នេះ អមទៅនឹង​រូប​ថត​មួយសន្លឹក ដែលបង្ហាញឲ្យឃើញ ពីរូបនាងនិងប្អូនស្រីរបស់នាង បានឈរធ្វើបាតុកម្ម នៅមុខសេតវិមាន (រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៦ ដើម្បីស្នើសុំឲ្យមានអន្តរាគមន៍ ដោះ​លែង​ឪពុករបស់នាង លោក កឹម សុខា ដែលនៅពេលនោះ ត្រូវបានអាជ្ញាធរខ្មែរ គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ឃុំខ្លួននៅពន្ធនាគារព្រៃសរ ក្រោមបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខរដ្ឋាភិបាល​។

កញ្ញា កឹម មនោវិទ្យា បានសរសេរពន្យល់ ពីរូបថតនោះថា ជារូបថតនាង និងប្អូនស្រី នៅពេល​ដែល​គេ​ចាប់​ខ្លួន​ឪពុក នាឆ្នាំ២០០៥-២០០៦។ នាងបានបន្តថា៖ «កាលនោះ ខ្ញុំអាយុ២៤(ឆ្នាំ)។ (តែ)ពេលនេះអាយុ៣៤​(ឆ្នាំ) [...]

សហគមន៍​ខ្មែរ​នៅ​អ៊ឺរ៉ុប នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​អាគារ អ.ស.ប ក្នុង​ប្រទេស​ស្វីស

សហគមន៍​ខ្មែរ​នៅ​អ៊ឺរ៉ុប នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​អាគារ អ.ស.ប ក្នុង​ប្រទេស​ស្វីស

«ដោយសារតែស្ថានការណ៍នយោបាយ និងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាធ្លាក់ដុនដាបខ្លាំង ប្រជា​ពលរដ្ឋ​ខ្មែរ​នៅទ្វីបអុឺរុប គ្រោងធ្វើមហាបាតុកម្ម នៅថ្ងៃសៅរ៍ទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស» នេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមអ្នករៀបចំបាតុកម្ម ដែល​នឹងប្រមូល​បណ្ដាជន​រួម​ជាតិ​ខ្មែរ មក​ពី​ប្រទេស​នានា​​ក្នុងទ្វីបអ៊ឺរ៉ុប ប្រមាណជាជាង២០០នាក់ ដើម្បីទាមទារទៅបណ្ដា​ប្រទេស​ហត្ថលេខី​ទាំង​អស់ ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

បាតុកម្មនេះ ក៏នឹងទាមទារ​ឲ្យមាន​ការគោរពសិទ្ធិមនុស្ស សិទ្ធសេរីភាពបញ្ចេញមតិ និងអនុវត្តឲ្យបាន​ពេញ​លេញ នូវ​លទ្ធិ​ប្រជាធិបតរយ្យ ព្រមទាំងទាមទារ ឲ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ នៃប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។

លោក ថៃ មករា តំណាងមួយរូប នៃអ្នករៀបចំបាតុកម្មខាងលើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...