សម រង្ស៊ី មិនជឿថា ហ៊ុន សែន «ល្ងង់»
«ខ្ញុំមិនជឿថា អ្នកដែលប្រតិកម្មបែបនេះ (ជាមនុស្ស)ល្ងង់ គិតស្រាល ចោទប្រកាន់គេគ្មានមូលដ្ឋានបែបនេះ មានបំណងអាក្រក់ គ្រាន់តែយករឿងបុគ្គល យកមកបាំងមុខ យកមកបង្វែរអារម្មណ៍ កុំឲ្យប្រជាពលរដ្ឋគិតពីរឿងជាតិ» នេះជាការលើកឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីជាប្រតិកម្មទៅនឹងការបដិសេធមួយ ពីសំណាក់ (មនុស្សដែលស្និតនឹង) នាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងសំនុំរឿងចោទប្រកាន់ ដ៏អាស្រូវមួយ ទៅលើភរិយា និងកូនច្បង របស់លោក ហុន សែន។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្លូក (Blog) បានបង្ហោះផ្សាយជាច្រើនដង នូវការចោទប្រកាន់ភរិយា និងកូនច្បងរបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ថាជាភរិយា និងជាកូនលួចលាក់ របស់អតីតមេទ័ពវៀតណាមម្នាក់ ឈ្មោះ ឡេ ឌឹកថូ (Lê [...]



