របបតិរច្ឆាននៅកម្ពុជា៖ ហុង លឹម ថារបបសព្វថ្ងៃ គ្មានតម្លៃឲ្យលោកសុំទោស
«សព្វថ្ងៃ គាត់ចង់ធ្វើអ្វី តាមតែអំបែងក្បាលរបស់គាត់ទេតើ។ គាត់ចង់ធ្វើយ៉ាងម៉េច ថាទៅតាមតែចិត្តគាត់ទេតើ។» នេះជាប្រតិកម្មខ្លាំងៗ របស់លោកតំណាងរាស្ត្រអូស្ត្រាលី លឹម មុយហុង (ដែលគេស្គាល់មកដល់ថ្ងៃនេះ ថាជាលោក ហុង លីម) តបទៅនឹងការទាមទាររបស់មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល ឲ្យរូបលោក លឹម មុយហុង ធ្វើការសុំទោស ពីការលើកឡើងរបស់លោក ដែលបានហៅរបបដឹកនាំ ឬរបបនយោបាយ នៅកម្ពុជាសព្វថ្ងៃ មានលក្ខណៈដូចតិរច្ឆាន។
ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអូស្ត្រាលី ក្នុងថ្ងៃទី១០ ខែសីហានេះ លោក លឹម មុយហុង បានថ្លែងវាយប្រហារយ៉ាងចាស់ដៃ តបនឹងការទាមទារនោះវិញថា៖ «វាអត់មានសេចក្ដីថ្លៃថ្នូរ អត់មានកន្លែងណា ដែលគួរឲ្យគេគោរព។ ម្លោះហើយ មកចង់ទាមទារ (ឲ្យសុំទោស) ស្អី។ មានលក្ខណៈណា ដែលអាចមកទាមទារ (នោះ)?»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ យុទ្ធនាការទាមទារឲ្យមានការសុំទោស [...]



