Posts in ‘សម្រាំងកីឡា’ Category

មិន​បាច់​មាន​កីឡាករ​ច្រើន​ទេ ព្រោះ​ទាត់​បាល់​ពី​ចម្ងាយ​ក៏​ចូល​ដែរ

ក្រុម ណាស៊ីយ៉ូណាល់ (Nacional) ដ៏ល្បីល្បាញ នៅក្នុងប្រទេសអេក្វាទ័រ ប្រាកដជាសប្បាយចិត្តណាស់ នឹងជ័យជំនៈ​របស់ពួកគេ។ កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងការប្រកួត«ជុំ»យកពិន្ទុជើងឯកប្រចាំឆ្នាំ (ប្រហាក់ប្រហែលនឹង Premier league) សម្រាប់ប្រទេស នៃទ្វីបអាមេរិកកណ្ដាលមួយនេះ ក្រុមនេះបានរកបានគ្រាប់បាល់ ដ៏ពិសេសបំផុតមួយ ដែលកីឡាករបាល់ទាត់គ្រប់ៗរូប ស្រម័យចង់ធ្វើឲ្យបាន។ ហើយគ្រាប់បាល់នេះ ក៏បានឲ្យធ្វើពិភពលោកទាំងមូល ងាក​មកចាប់អារម្មណ៍ជាមួយនឹងក្រុមនេះ ក៏ដូចជាកីឡាករខ្លួនឯងដែរ។

ខណៈការប្រកួតបានកំពុងប្រទាញប្រទង់គ្នា តាមរយៈលទ្ធផលស្មើគ្នាទៅហើយនោះ ស្រាប់តែកីឡាករ គ្រីស្យ៉ង់ ម៉ាកេស ដែលដណ្ដើមបាល់បាន ពីកីឡាករគូប្រកួត បានទាត់ពីចំងាយ ដើម្បីរកគ្រាប់បាល់នេះ តាំងពីកណ្ដាលលានប្រកួត។

ករណីពិសេស មូលហេតុដែលធ្វើឲ្យគ្រាប់បាល់នេះ បង្កភាពរីករាយកាន់តែខ្លាំង ដល់ក្រុម ណាស៊ីយ៉ូណាល់ នោះ [...]

ផ្ទុះ​រឿង​អាស្រូវ​ប្រកាន់​ពូជ​សាសន៍ នៃ​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ ឆែលស៊ី នៅ​ប៉ារីស (vdo)

ផ្ទុះ​រឿង​អាស្រូវ​ប្រកាន់​ពូជ​សាសន៍ នៃ​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ ឆែលស៊ី នៅ​ប៉ារីស (vdo)

វីដេអូនេះ ត្រូវបានផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នៅលើគេហទំព័រ នៃសារព័ត៌មានអង់គ្លេស ហ្គាដៀន ហើយ​បានធ្វើឲ្យផ្ទុះរឿងអាស្រូវ ឡើងព្រោងព្រាត ទាំងនៅក្នុងប្រទេសបារាំង និងប្រទេសអង់គ្លេស។ ទង្វើនេះ បាន​បង្ខំ​ឲ្យក្រុមបាល់ទាត់ ឆែលស៊ី ដែលបានមកជួបប្រកួតជាមួយក្រុមប៉ារីស (PSG) នៅយប់ថ្ងៃអង្គារ​ដដែល​នោះ ឲ្យចេញមកធ្វើសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ នូវសកម្មភាព របស់ក្រុមអ្នកគាំទ្ររបស់​ខ្លួន​នេះ។

នៅក្នុងវីដេអូខ្លី ដែលថតដោយ ផូល ណូឡេន (Paul Nolan) ជនជាតិអង់គ្លេស ដែលរស់នៅក្នុងរដ្ឋធានីប៉ារីស គេ​ឃើញ​អ្នកគាំទ្រក្រុមឆែលស៊ី ច្រើនសិបនាក់ បានហ៊ោរកញ្ជៀវ ខណៈពេលដែលពួកគេ បានឡើង​យករថភ្លើង​ក្រោម​ដី នៃរដ្ឋធានីរបស់ប្រទេសបារាំង ដើម្បីធ្វើដំណើរចេញពីស្ថានីយ Richelieu-Drouot  ឆ្ពោះទៅកាន់ពហុ​កីឡា​ដ្ឋាន ដែលមានការប្រកួតបាល់ទាត់ រវាងក្រុមដ៏ល្បីទាំងពីរ។

បុរសស្បែកខ្មៅម្នាក់ [...]

គ្រីស្ទៀណាដូ រ៉ូណាល់ដូ លក់​ថ្លៃ​«មួយ​កោដ»!

គ្រីស្ទៀណាដូ រ៉ូណាល់ដូ លក់​ថ្លៃ​«មួយ​កោដ»!

នៅ​ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​មួយ ផ្ដល់​ទៅ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) របស់​អង់គ្លេស លោក ហ្សក មេនដេស (Jorge Mendes ) ភ្នាក់ងា​ចាត់​ការ​ទូទៅ របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ដ៏​ល្បី​ល្បាញ មិន​បាន​រារែក​ក្នុង​ការ​លើក​ឡើង​ថា កីឡាករ​ដែល​ខ្លួន​កំពុង​ចាត់​ចែង​ឲ្យ​នេះ ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​ប្រវត្តិ​បាល់​ទាត់​ពិភពលោក​នោះ​ឡើយ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «(រ៉ូណាល់ដូ) ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​ពិភពលោក។ មិន​អាច​រក​កីឡាករ​ណា​ផ្សេង មក​ប្រៀប​ផ្ទឺម​ជា​មួយ​គ្នា​បាន​ទេ។»

ការថ្លែងរបស់ភ្នាក់ងាររូបនេះ បានធ្វើឡើងបន្ទាប់ពីកីឡាករអន្តរជាតិ បានទទួលរង្វាន់«បាល់មាស» ជាលើក​ទីបី កាលពីខែកន្លងទៅ។ នៅក្រោមការជជីកសួររបស់អ្នកសារព័ត៌មានប៊ីប៊ីស៊ីនោះ ភ្នាក់ងាររូបនេះ​បាន​ទំលាយ​តម្លៃខ្លួនរបស់កីឡាករ រ៉ូណាល់ដូ ដែលមានកម្រិតដល់កំពូល៖ «១កោដ»។ ប៉ុន្តែលោក មេនដេស [...]

ក្រុមប៉ារីស កំពុង​រៀប​គម្រោង​«២៥០លានអ៊ឺរ៉ូ» ដើម្បី​ទិញ ម៉េស៊ី?

ក្រុមប៉ារីស កំពុង​រៀប​គម្រោង​«២៥០លានអ៊ឺរ៉ូ» ដើម្បី​ទិញ ម៉េស៊ី?

តាម​ពិត​ទៅ ដំណឹង​«ទិញ»​កីឡាករ ម្ចាស់​បាល់​មាស​ដ៏​ល្បី​ឈ្មោះ​រូប​នេះ មក​ទាត់​ឲ្យ​ក្រុម​ប៉ារីស មិន​មែន​ទើប​តែ​កើត​មាន​ទេ។ ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍កន្លង​មក​នេះ សារព័ត៌មាន​កីឡា Mundo Deportivo របស់​ប្រទេស​អេស្ប៉ាញ បាន​យក​ព័ត៌មាន​នេះ​មក​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទី​មួយ​របស់​ខ្លួន ដោយ​លើក​ភស្ដុតាង​ជា​ច្រើន​មក​បញ្ជាក់ ជាពិសេស​បាន​សរសេរ​ថា ក្រុមប៉ារីស (PSG) ត្រៀម​នឹង​សង់​«ស្ពាន​មាស​»ដ៏​ធំ​មួយ សម្រា​ប់ឲ្យកីឡាក​រ លីយ៉ូនែល ម៉េស៊ី ឆ្លង​មក​រក​ខ្លួន។

សារព័ត៌មាន​បានបញ្ជាក់​ថា ដំបូង ក្រុម​ប៉ារីសធ្លាប់​​បាន​ព្យាយាមយក ម៉េស៊ី ឲ្យ​មកទាត់​ឲ្យ​ខ្លួន តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​កីឡាករ​សំដែង​ការ​មិន​ពេញ​ចិត្ត និង​ជា​ពិសេស​ត្រូវ​បាន​ឪពុក​របស់​ម៉េស៊ី​បដិសេធ។ ប៉ុន្តែ​ក្រុម​ប៉ារីស មិន​បាន​អស់​សង្ឃឹម​ទេ តែ​នៅ​​ព្យាយាម​សារ​ជា​ថ្មី​ទៀត ទាញ​យក​កីឡាករ​នេះ​មក​ទាត់​ឲ្យ​ខ្លួន​ [...]

រូប​ចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញ​តែ​«លិង្គ»?

រូប​ចម្លាក់ គ្រឹស្ទៀណូ រ៉ូណាល់ដូ បង្ហាញ​តែ​«លិង្គ»?

ដើម្បីប្រណាំង​ជា​មួយ​កីឡាករ​រៀម​ច្បង ដូច​យ៉ាង អ៊ឺសឺប៊ីយ៉ូ (Eusebio) និង ជ្យែរី ហង់រី (Thierry Henry) ពី​ពេល​នេះ​ត​ទៅ កីឡាករ​ជាតិ​ព័រទុយហ្គាល់ គ្រឹស្ទៀណូ រ៉ូណាល់ដូ ក៏​មាន​រូប​ចម្លាក់​របស់​ខ្លួន​មួយ​ដែរ ធ្វើ​ពី​ស្ពាន់ ដាក់​តាំង​នៅ​លើ​កោះ​ម៉ាដែរ (Madère) ទឹក​ដី​កំណើត​របស់​កីឡាករ ចំ​ពី​មុខ​ពហុ​កីឡាដ្ឋាន Luz du Benfica។

កីឡាករ រ៉ូណាល់ដូ ដែល​មាន​អាយុ​មិន​ទាន់​ទាំង​បាន ៣០​ឆ្នាំ​ស្រួល​បួល​ផង បាន​ទៅ​សម្ភោធ​រូប​ចម្លាក់​របស់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ជា​មួយ​នឹង​សារមន្ទីរ​មួយ ដែល​ឧទ្ទិស​ឲ្យ​កីឡាករ​ដូច​គ្នា។ រូប​ចម្លាក់​នោះ មាន​កំពស់​៣,៤​ម៉ែត្រ មាន​ទំងន់​៨០០​គីឡូក្រាម និង​បាន​បង្ហាញ​ពី​កាយវិការ​របស់​កីឡាករ រ៉ូណាល់ដូ នៅ​ពេល​រៀប​ទាត់​បាល់​ពិន័យ ដែល​កីឡាករ​មិន​សូវ​ជា​ខក​ខាន​ប៉ុន្មាន​ឡើយ។

ប៉ុន្តែកាយវិការឈរជំទែង របស់រួបចម្លាក់នោះ មិនដូចជាកាយវិការទូទៅ សម្រាប់កីឡាបាល់ទាត់ទេ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...