អ៊ឺរ៉ូ២០១៦៖ តារាងក្រុមនិងកាលវិភាគទាំងស្រុង នៃវគ្គ១/៨ផ្ដាច់ព្រ័ត្រ
ក្រុមជម្រើសជាតិ ដែលធ្លាក់ដល់ចំណាត់ថ្នាក់លេខបួន នៅក្នុងវគ្គជម្រុះ បានវេចខ្ចប់ខោអាវរបស់ខ្លួន ត្រឡប់ទៅស្រុកវិញ។ ក្រុមបាល់ទាត់ដ៏អភ័ពនោះ មានក្រុមជម្រើសជាតិមកពីប្រទេស រ៉ូម៉ានី រ៉ូស្ស៊ី អ៊ុយក្រែន ឆេក ស៊ុយអែដ និងប្រទេសអូទ្រីស៍។ ចំណែក្រុមជម្រើសជាតិ នៅជាប់លេខបីនៅក្នុងពូល សុទ្ធតែបានឡើងទៅទាត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រទាំងអស់ លើកលែងតែក្រុមអាល់បានីមួយប៉ុណ្ណោះ ដែលទទួលពិន្ទុ និងរកគ្រាប់បាល់ បានតិចជាងគេ (រកបានបីពិន្ទុ ដូច ទួរគី និងអៀរឡង់ខាងជើង តែរកគ្រាប់បាល់ បានតិចជាងក្រុមទាំងពីរ)។
ចំណែកឯក្រុមដែលជាប់ឡើងមកទាត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ មានដូចតទៅ៖
ហើយខាងក្រោមនេះ ជាកាលវិភាគនៃការជួប្រកួត រវាងក្រុមទាំង១៦ (ថ្ងៃព្រហស្បត្តិ៍ទី២៣ ថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជាថ្ងៃសម្រាក [...]