Posts in ‘សម្រាំងកីឡា’ Category

ជីជី ប៊ូហ្វុង «Troll» ហ្សីហ្សូ គ្មានមេត្តា!

ជីជី ប៊ូហ្វុង «Troll» ហ្សីហ្សូ គ្មានមេត្តា!

ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ឬហៅខ្លី ប៊ូហ្វុង (Buffon) កីឡាករចាំទី របស់ក្រុមអ៊ីតាលី នឹងក្លាយ​ជា​កីឡាករ​ព្រឹទ្ធា​ចារ្យ ដែលបានប្រកួត ១០០០ដង នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន បន្ទាប់ពីក្រុម​ជម្រើស​ជាតិអ៊ីតាលី នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម អាល់បានី ក្នុងយប់ថ្ងៃសុក្រនេះ។ ហើយវាដូចសម​ល្មម​ហើយ ដែល​កីឡាករ​​វ័យ ​៣៩ឆ្នាំ​រូប​នេះ ត្រូវ​ត្រិះរិះ​ពិចារណា ជុំវិញ​ការ​ចូលនិវត្តន៍ ពី​អាជីពជាកីឡាករ​បាល់ទាត់ របស់ខ្លួន។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​នឹង​ជ្រើស​រើស​ពេលវេលា​បែបណា ដើម្បីធ្វើឲ្យ​​ការ​ចូ​លនិវត្តន៍នេះ មាន​«រស​ជាតិ»​ទ្វេ​ឡើង?

ដើម្បីឆ្លើយទៅ​នឹងសំនួរនេះ កីឡាករ ប៊ូហ្វុង បាន​នឹក​ឃើញ ទៅដល់​អនុស្សាវរីយ៍ ដ៏​ពិសេស​មួយ ដែល​មិត្ត​រួម​អាជីព ដ៏​ចាស់​វស្សា​មួយ​រូប បានបន្សល់ទុក នៅមុនពេលកីឡាកររូបនោះ​ចូល​និវត្តន៍។ មិត្តរួម​អាជីព​នោះ គឺ​អតីត​កីឡាករ​ម្ចាស់​បាល់​មាស ហ្សីណាឌីន ហ្សីដាន (Zinedine [...]

ម៉ូរីនញ៉ូ ឲ្យចេក​ទៅ​កីឡាករ ដើម្បីញ៉ាំ​ឲ្យ​មាន​កម្លាំង​​ពេល​កំពុង​ប្រកួត

ម៉ូរីនញ៉ូ ឲ្យចេក​ទៅ​កីឡាករ ដើម្បីញ៉ាំ​ឲ្យ​មាន​កម្លាំង​​ពេល​កំពុង​ប្រកួត

រឿងរ៉ាវដ៏កម្រ បានកើតឡើង នៅនាទីទី៧២ នៃការប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa League» ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍កន្លងមក រវាងក្រុម «Manchester United» និងក្រុម «Rostov»។ នៅក្នុង​កីឡាដ្ឋាន «Old Trafford» ខណៈ​ពេល​ដែល​ក្រុម «Manchester United» បាននាំ​មុខ​មួយ​គ្រាប់​ហើយ​នោះ កីឡាករ «Marcos Rojo» ខ្សែការពារ​មក​ពី​ប្រទេស​អាហ្សង់ទីន របស់​ក្រុម​នេះ បានបង្ហាញ​ពីអាការៈ​ហេវហត់ (ខ្វះ​ជាតិ​ស្ក ក្នុង​ឈាម) ដែល​អាច​ធ្វើឲ្យក្រុម «Rostov» អាចរក​ចន្លោះ​ប្រហោង​ឃើញ ហើយអាច​វាយលុក រក​គ្រាប់​បាល់​ស្មើ​មក​វិញ​បាន។

ដើម្បីជួយសង្គ្រោះ កីឡាករក្មេងវ័យរូបនេះ និងជាពិសេសពង្រឹងខ្សែការពារ របស់​ក្រុម នៅ​ចំពោះ​ការ​វាយ​សម្រុក​ដ៏​ខ្លាំង​ក្លា របស់ក្រុម​បាល់ទាត់ មកពីប្រទេសរ៉ូស្ស៊ីនោះ គ្រូបង្វឹកក្រុមអង់គ្លេស ដ៏ល្បី​ឈ្មោះ លោក ចូហ្សេ ម៉ូរីនញ៉ូ (José Mourinho) មានវិធីសាស្ត្រ​មួយ​ដ៏ពិសេស។ លោកបានយក​ចេក​មួយផ្លែ [...]

ជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៧៖ បញ្ជីប្រកួតនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ

ជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៧៖ បញ្ជីប្រកួតនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ

បញ្ជីប្រកួត សម្រាប់វគ្គ ១ភាគ៤ ​ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ហៅកាត់ C1 និង «Europa League» ហៅកាត់ C3 សម្រាប់ឆ្នាំ២០១៧ បានចេញជាផ្លូវការហើយ បន្ទាប់ពីពីចាប់ឆ្នោត ត្រូវបានធ្វើរួចរាល់ នៅថ្ងៃសុក្រនេះ ក្នុងក្រុង នីញ៉ុង (Nyon) ប្រទេសស្វីស ដែលការិយាល័យធំ របស់សហព័ន្ធបាល់អ៊ឺរ៉ុប (UEFA) បានតាំងនៅ។

សម្រាប់ក្របខណ្ឌ «Europa League» ក្រុមទាំង៨ សុទ្ធតែមិនដែលបានជួបគ្នាពីមុនៗមកទេ ដោយសារក្រុមបាល់ទាត់ទាំងនេះ ស្ថិតនៅពាសពេញអ៊ឺរ៉ុប និងមិនសូវមានសំណាង បានឡើងមកដល់វគ្គខ្ពស់ៗដូច្នេះទេ។ ផ្ទុយទៅវិញ នៅក្នុងក្របខណ្ឌ «Champions League» វិញ មានគូប្រកួតពីរ សុទ្ធសឹងជាដៃគូសងសឹកចាស់ៗរបស់ពួកគេ ជាពិសេស គឺក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) និងក្រុម បាយឺនម៉ូនិច (Bayern Munich - អាល្លឺម៉ង់) នោះតែម្ដង។ រីឯគូប្រកួតពីរទៀត មិនដែលជួបគ្នាពីមុនមកទេ នោះគឺ ក្រុម អាត្លេទីកូម៉ាឌ្រីត (Atlético Madrid - [...]

ខ្សែ​ប្រយុទ្ធ​​សង្គ្រោះ​អ្នក​ចាំទី​ពី​គ្រោះ​ត្រឡប់​អណ្ដាត ពេល​កំពុង​ប្រកួត

ខ្សែ​ប្រយុទ្ធ​​សង្គ្រោះ​អ្នក​ចាំទី​ពី​គ្រោះ​ត្រឡប់​អណ្ដាត ពេល​កំពុង​ប្រកួត

នៅវេលានោះ ការប្រកួតបានដើរ មកដល់​នាទីទី២៩ហើយ រវាងក្រុម «Bohemians» និង​ក្រុម «Slovacko» ក្នុង​ក្រប​ខណ្ឌ​ប្រកួត​បូក​ពិន្ទុ ដណ្ដើមជើងឯក​ធំជាង​គេ នៅក្នុង​ប្រទេសឆែក កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ខ្សែប្រយុទ្ធ​របស់ក្រុម «Slovacko» គឺកីឡាករអន្តរជាតិ មកពីប្រទេស​តូហ្គោ ឈ្មោះ «Francis Koné» បាន​រត់​តាម​បាល់ ប្រជែង​ជា​មួយ​នឹង​ខ្សែរ​ការពារ​របស់​ក្រុម «Bohemians»។ ខណៈ​នោះ កីឡាករ​ចាំ​ទី​របស់​ក្រុម​ «Bohemians» ឈ្មោះ «Martin Berkovec» បានរត់ចេញ​មក​ធ្វើអន្តរាគមន៍ ដើម្បី​ទះ​បាល់ ឲ្យ​ចេញ​ឆ្ងាយ ពី​តំបន់​គ្រោះ​ថ្នាក់។

តែការចេញ​មក​សង្គ្រោះបាល់ របស់កីឡាករចាំទី បានបុកជាទម្ងន់ ជាមួយនឹងខ្សែការពារ ដែលជាកីឡាករ​រួម​ក្រុម។ ហេតុការណ៍​នេះ បានបណ្ដាល​ឲ្យ​អ្នក​ចាំទីរូបនេះ ទទួលរងនូវ​អាការៈ​​យ៉ាង​ទាន់​ហន់​មួយ ដែល​អាច​នឹង​ត្រឡប់លេប​​អណ្ដាត ចូលទៅក្នុង ហើយអាច​ធ្វើឲ្យខក់ និង​ថប់​ដង្ហើម។

កីឡាករ [...]

មេនស៊ីធី ភ័យបុកពោះមុននឹងយកឈ្នះ ម៉ូណាកូ នៅចុងបញ្ចប់

មេនស៊ីធី ភ័យបុកពោះមុននឹងយកឈ្នះ ម៉ូណាកូ នៅចុងបញ្ចប់

គ្រាប់បាល់រកបាន ដូចក្បង់គ្រាប់ភ្លៀង ដែលកំពុងធ្លាក់ ដែលជាសរុប មានទាំងអស់៨គ្រាប់ នៅ​ក្នុង​ការ​ប្រកួត វគ្គ១​ភាគ៨ នៃ​ក្របខណ្ឌ​ប្រកួតជើង​ឯក​អ៊ឺរ៉ុប (Champions League) ក្នុងយប់​ថ្ងៃអង្គារ​នេះ រវាង​ក្រុម​បាល់​ទាត់ ម៉ូណាកូ (AS Monaco) របស់​បារាំង និងក្រុម​មេនឆេស្ទ័រ ស៊ីធី (Manchester City) របស់​អង់គ្លេស។ ក្រុម​ មេនស៊ីធី រក​បាន​គ្រាប់បាល់​មុនក្រុម ម៉ូណាកូ មែន តែគ្រាប់​បន្តបន្ទាប់​មក គឺ​ក្រុម ម៉ូណាកូ ជាអ្នកនាំមុខ​ក្រុម​បាល់ទាត់​អង់គ្លេស (៣-២) នៅក្នុងកីឡាដ្ឋាន «City of Manchester Stadium (ផ្​ទះរបស់​ក្រុម មេនស៊ីធី)» រហូត​ដល់​៧០នាទី​ដំបូង នៃ​ការ​ប្រកួត។

ប៉ុន្តែ ចាប់ពីនាទីទី៧០ នោះមក ការប្រកួតបានក្រឡាប់ចាក់។ ក្រុមម៉ូណាកូ បានបាក់​កម្លាំង ធ្លាក់​ជើង បែក​ការគ្រប់​គ្រង ទៅ​លើ​បាល់ បើសូម្បីតែទាត់​បញ្ជូន ឲ្យកីឡាករ​គ្នាឯង​ក៏ដោយ។ ដោយ​ហេតុនេះ​ហើយ ទើប​​ក្រុម មេន​ស៊ីធី បាន​ឆ្លៀត​ឱកាស​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...