Posts in ‘សម្រាំងកីឡា’ Category

អ្នក​គាំទ្រ​ក្រុម​ប៉ារីស​ប្រមូល​គ្នា​ នៅ​មុខ​សណ្ឋាគារ​ស្នាក់​នៅ របស់​កីឡាករ ណីម៉ា

អ្នក​គាំទ្រ​ក្រុម​ប៉ារីស​ប្រមូល​គ្នា​ នៅ​មុខ​សណ្ឋាគារ​ស្នាក់​នៅ របស់​កីឡាករ ណីម៉ា

ក្រុមអ្នកគាំទ្រ បានជួបជុំគ្នាយ៉ាងច្រើនកុះករ នៅខាងមុខសណ្ឋាគារផ្កាយប្រាំ «Royal Monceau» ដែលកីឡាករបាល់ទាត់អន្តរជាតិ របស់ប្រទេសប្រេស៊ីល ឈ្មោះ ណីម៉ា (Neymar) នឹងមកស្នាក់នៅ ចាប់ពីថ្ងៃសុក្រទី៤ ខែសីហានេះតទៅ។ ការជួបជុំនេះ ប្រព្រឹត្តិទៅដោយឯកឯង ទោះកីឡាករនៅមិនទានមានវត្តមាន និងដោយមិនចាំបាច់ ជូនដំណឹងប្រាប់អាជ្ញាធរ ឬនគរបាល ជាមុនក៏ដោយ។

នៅប៉ុន្មានម៉ោងមុននេះ ណីម៉ា ដែលបានក្លាយជាអតីតកីឡាករ របស់ក្រុមបាសឺឡូន (FC Barcelone) បានចុះកិច្ចសន្យាជាមួយក្រុមប៉ារីស នៃរដ្ឋធានីរបស់ប្រទេសបារាំង សម្រាប់រយៈពេល៥ឆ្នាំ (រហូតដល់ឆ្នាំ២០២២)។ កីឡាករដែលមានឈ្មោះល្បីរូបនេះ បានក្លាយជាកីឡាករ ដែលថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិបាល់ទាត់ បន្ទាប់ពីក្រុមប៉ារីស បានចំណាយប្រាក់ រហូតដល់ទៅ២២២លានអ៊ឺរ៉ូ ដើម្បីឲ្យកីឡាកររូបនេះ អាចបង់សំណង រំលោះកិច្ចសន្យាដែលកីឡាករ បានធ្វើជាមួយក្រុម បាសឺឡូន។ ហើយការចំណាយប្រាក់នេះ នៅមិនទាន់រាប់ [...]

ព័ត៌មាន​ផ្លូវការ៖ ណីម៉ា ក្លាយ​ជា​កីឡាករ​របស់​ក្រុម​ប៉ារីស សម្រាប់​៥ឆ្នាំ

ព័ត៌មាន​ផ្លូវការ៖ ណីម៉ា ក្លាយ​ជា​កីឡាករ​របស់​ក្រុម​ប៉ារីស សម្រាប់​៥ឆ្នាំ

នៅទីបំផុត កីឡាករ ណីម៉ា (NeyMar) បានក្លាយជាកីឡាករ របស់ក្រុមប៉ារីស សាំងហ្សែរម៉ាំង (Paris Saint-Germain - PSG) ជាផ្លូវការហើយ!

កីឡាករទើបនឹងចុះហត្ថលេខា ក្នុងរយៈពេល៥ឆ្នាំ ជាមួយក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) នៅមុននេះបន្តិច បន្ទាប់ពីពាក្យចចាមអារាម បានពន្លេចពី«ការផ្ទេរប្រចាំសតវត្សន៍»នេះ ត្រូវបានឲ្យដឹង តាំងពីច្រើនសប្ដាហ៍មកហើយ និងបន្ទាប់ពីបានទូទាត់សំណងនូវទឹកប្រាក់ ២២២លានអ៊ឺរ៉ូ កាលពីរសៀលថ្ងៃនេះ ដើម្បីរំលោះកិច្ចសន្យាដែលកីឡាករ បានចុះហត្ថលេខាជាមួយក្រុមបាសឺឡូន (FC Barcelone)។

កីឡាករអាយុ២៥ឆ្នាំ នឹងបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែត ក្នុងថ្ងៃសុក្រនេះ វេលាម៉ោង១៣។ កីឡាករ ណីម៉ា នឹងបង្ហាញខ្លួន ជាសាធារណៈ សម្រាប់អ្នកគាំទ្រ ក្នុងថ្ងៃសៅរ៍ វេលាម៉ោង១៥ និង៤៥នាទី នៅមុនការប្រកួតបើករដូវកាល ដែលក្រុមប៉ារីស ត្រូវជួបជាមួយក្រុម «Amiens» នៅម៉ោង១៧ ល្ងាចថ្ងៃដដែល។ (បញ្ជាក់៖ [...]

ក្រុម បាសា បញ្ជាក់​ជា​ផ្លូវ​ការ ពី​ការ​ចាក​ចេញ​របស់ ណីម៉ា

ក្រុម បាសា បញ្ជាក់​ជា​ផ្លូវ​ការ ពី​ការ​ចាក​ចេញ​របស់ ណីម៉ា

បន្ទាប់ពីបានមកដល់ទីលានហ្វឹកហាត់ នៅព្រឹកថ្ងៃពុធនេះ ក្នុងក្រុងបាសឺឡូន (Barcelone - ប្រទេសអេស្ប៉ាញ) បានប្រមាណជាកន្លះម៉ោងប៉ុណ្ណោះ កីឡាករ ណីម៉ា (Neymar) ដែលមកដល់ម៉ោងនេះ នៅជាខ្សែប្រយុទ្ធ របស់ក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) នៅឡើយ បានបើករថយន្ដ​ចាកចេញទៅវិញ យ៉ាងស្ងាត់ស្ងៀម។ នៅបន្តិចក្រោយមក ទើបគេដឹងថា កីឡាករជាតិប្រេស៊ីលរូបនេះ បានចំណាយពេលបន្តិចបន្តួចនេះ ដើម្បីជូនដំណឹងទៅកាន់ក្រុមបាសឺឡូន ពីបំណងរបស់ខ្លួន ដែលចង់ចាកចេញពីក្រុម និងបានថ្លែងពាក្យលាគ្នា ​ជាចុងក្រោយ ទៅកាន់កីឡាកររួមក្រុមដទៃទៀត។

ការផ្ទេរកីឡាករ ប្រចាំសតវត្សន៍...

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម បាសឺឡូន ដែលបានចេញផ្សាយជាផ្លូវការ នៅពេលក្រោយមក ក៏បានបញ្ជាក់ដែរ ពីបំណងរបស់ខ្សែប្រយុទ្ធរបស់ខ្លួន និងបានបញ្ជាក់ថា ដើម្បីអាចចាកចេញ​ពីក្រុមបាន កីឡាករ ណីម៉ា ឬក្រុមបាល់ទាត់ ដែលត្រៀមទទួលយកកីឡាកររូបនេះ [...]

ក្រុមអ៊ីតាលី ណាប៉ូលី លត់គូប្រកួត ១៧-០ ក្នុងជំនួបមិត្តភាព

ក្រុមអ៊ីតាលី ណាប៉ូលី លត់គូប្រកួត ១៧-០ ក្នុងជំនួបមិត្តភាព

រកគ្រាប់បាល់បាន ដូចទទួលគ្រាប់ភ្លៀង! ក្រុមអាជីព ណាប៉ូលី (Napoli) ដែលជាប់លេខរៀងទី៣ នៅក្នុងចំណាត់ជើងឯកបូកពិន្ទុ កាលពីរដូវកាលកន្លងទៅ បានលត់ក្រុមក្រៅអាជីព ឈ្មោះ «Bassa Anaunia» ដោយពិន្ទុ១៧ ទល់នឹងសូន្យ នៅក្នុងជំនួបជាមិត្តភាពមួយ កាលពីយប់ថ្ងៃពុធ។

ពីក្នុងចំណោមគ្រាប់បាល់ទាំង១៧ ក្រុមណាប៉ូលី ហាក់ដូចជាចែកគ្នាទាត់បញ្ចូលទី សឹងតែគ្រប់គ្នា។ តែកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ គឺកីឡាករជាតិប៊ែលហ្សិក ឈ្មោះ «Dries Mertens» ដែលរកបាន៦គ្រាប់ គ្រាន់តែនៅក្នុង ពាក់កណ្ដាលម៉ោងដំបូង ប៉ុណ្ណោះ។

កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

ការជួបប្រកួត​កាលពីយប់ម៉ិញនោះ មានលក្ខណៈជាមិត្តភាព រវាងក្រុម «Ajax Amsterdam» របស់ប្រទេសហូឡង់ និងក្រុម «Werder Brême» របស់ប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបើករដូវកាលថ្មី នៅក្នុងប្រទេសហូឡង់។ តែការប្រកួត ដែលធ្វើឡើងក្នុងតំបន់ភ្នំ «Tyrol» នៃប្រទេសអូទ្រីសនេះ បានផ្អាកនៅនាទីទី៧០ ដោយហេតុមកពីកីឡាករ  «Abdelhak Nouri» ខ្សែបម្រើអាយុ២០ឆ្នាំ របស់ក្រុម «Ajax» បានរងគ្រោះនឹងអាការៈ «គាំងបេះដូង»។

កីឡាករវ័យក្មេង បានដួលដេកផ្ទាល់ដី ហើយភ្លាមៗ អាជ្ញាកណ្ដាលបានផ្លុំកញ្ចែផ្អាកការប្រកួត និងហៅក្រុមគ្រូពេទ្យមកពិនិត្យ។ តែអាការៈរបស់កីឡាករ មិនអាចត្រូវសង្គ្រោះ នៅនឹងកន្លែងបានឡើង ដែលចាំបាច់ត្រូវការអន្តរាគមន៍ ពីឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមបាល់ទាត់ «Ajax» បានប្រកាសឲ្យដឹង នៅលើទំព័រទ្វីសធើររបស់ខ្លួនថា កីឡាករ «Abdelhak Nouri» ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...