Posts in ‘កីឡាដទៃទៀត’ Category

អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

អេនឌី មួរ៉េ៖ ការ​ឈ្នះ​ពាន​វីមបលដុន ជា​កំរិត​កំពូល​នៃ​តឺនីស

កីឡាករវាយតឺនីស អេនឌី មួរ៉េ (Andy Murray) បាននិយាយថា ការឈ្នះពានរង្វាន់វីមបលដុន (Wimbledon) ជាការបញ្ចប់​នូវការរងចាំអស់រយះពេល ៧៧ឆ្នាំរបស់ប្រជាជនអង់គ្លេស សម្រាប់ការឈ្នះម្ចាស់ជើងឯកឯកត្តជននេះ និងជាកំរិត​កំពូល​នៃតឺនីស។


កីឡាករវាយតឺនីស អេនឌី មួរ៉េ ជាមួយនឹងពានរង្វាន់របស់គាត់។ (រូបថត Action Images)

កីឡាករវ័យ ២៦ឆ្នាំ របស់អង់គ្លេស បានយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ៣សិតជាប់ៗគ្នា ដោយលទ្ធផល ៦-៤, ៧-៥ និង៦-៤ ក្នុងការប្រកួតពានរង្វាន់វីមបលដុន វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

មួរ៉េ បាននិយាយថា៖ «ការឈ្នះពានរង្វាន់វីមបលដុន ខ្ញុំមិនដែលស្រម៉ៃថា នឹងបានវាទេ។ ខ្ញុំនៅតែមិនអាចជឿថា វាបាន​កើតឡើង។ ខ្ញុំគិតថា ការប្រកួតចុងក្រោយ [...]

តឺនីស៖ មួរ៉េ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់ពី​វាយ​បក​យក​ឈ្នះវិញ

តឺនីស៖ មួរ៉េ ឡើង​ទៅ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់ពី​វាយ​បក​យក​ឈ្នះវិញ

កីឡាករអេនឌី មួរ៉េ (Andy Murray) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់វីមបលដុន (Wimbledon) ជាបន្តទៀត បន្ទាប់ពីយកឈ្នះលើកីឡាករអេស្ប៉ាញ ហ្វឺណាន់ដូ វើដាស្កូ (Fernando Verdasco) ទាំង​ត្រដាបត្រដួស កាលពីថ្ងៃពុធ។


កីឡាករវាយកូនបាល់ អេនឌី មួរ៉េ។ បន្ទាប់ពីបានយកឈ្នះហ្វឺណាន់ដូ វើដាស្កូ។ (រូបថត Getty Images)

មួរ៉េ ត្រូវបានកីឡាករវើដាស្កូ ធ្វើការនាំមុខ២សិតមុន ប៉ុន្តែគាត់អាចវាយបកយកឈ្នះ៣សិតផ្ទួនៗមកវិញ ដោយបញ្ចប់​លទ្ធផល ៤-៦, ៣-៦, ៦-១, ៦-៤ និង៧-៥។

អាចនិយាយបានថា ជាសំណាងមួយសម្រាប់មួរ៉េ ដែលអាចយកឈ្នះកីឡាករលំដាប់លេខ៥៤ពិភពលោករបស់អេស្ប៉ាញ បន្ទាប់ពីគេនាំមុនសិតទី១ និងសិតទី២ ហើយនោះ។

ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកីឡាករវើដាស្កូ ធ្វើការនាំម្ចាស់ជើងឯក [...]

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក ហ្វេដឺរ៉ឺ ធ្លាក់​ជុំ​ទី​២

តឺនីស៖ ម្ចាស់​ការពារ​ដំណែង​ជើង​ឯក ហ្វេដឺរ៉ឺ ធ្លាក់​ជុំ​ទី​២

កីឡាករវាយតឺនីស ម្ចាស់ការពារដំណែងជើងឯក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) បានជួបការខកចិត្តយ៉ាងខ្លាំង បន្ទាប់​ពី​ប្រកួតចាញ់ កីឡាករលំដាប់លេខ១១៦ពិភពលោករបស់អ៊ុយហ្គ្រែន សឺជី ស្តាឃូវស្គី (Sergiy Stakhovsky) ក្នុងការ​ប្រកួតជុំទី២ នៃពានរង្វាន់វីលបលដុន (Wimbledon) កាលពីម្សិលមិញ។


រ៉ចឺ ហ្វេដឺរ៉ឺ ម្ចាស់ការពារដំណែងជើងឯក បានជួបការខកចិត្ត ព្រោះចាញ់កីឡាករលំដាប់លេខ១១៦ពិភពលោក។ (រូបថត AFP)

ម្ចាស់ជើងឯក ៧សម័យកាលសញ្ជាតិស្វីស ហ្វេដឺរ៉ឺ បានចាញ់កីឡាករស្តាឃូវស្គី ដោយលទ្ធផល ៦-៧, ៧-៦, ៧-៥ និង៧-៦។

កីឡាករលេខ៣ពិភពលោក វ័យ៣១ឆ្នាំ (ហ្វេដឺរ៉ឺ) បាននិយាយថា៖ «ខ្ញុំមិនមានការភិតភ័យនោះទេ ប៉ុន្តែខ្ញុំនៅតែ​ធ្វើ​មិន​បានល្អ។ ចំពោះអនាគតរបស់ខ្ញុំ [...]

តឺនីស៖ ណាដាល់ ចាញ់​នៅ​ជុំ​ទី​១ ក្រោម​ថ្វី​ដៃ​កីឡាករ​លេខ​១៣៥​ពិភពលោក

តឺនីស៖ ណាដាល់ ចាញ់​នៅ​ជុំ​ទី​១ ក្រោម​ថ្វី​ដៃ​កីឡាករ​លេខ​១៣៥​ពិភពលោក

កីឡាករវាយតឺនីសលេខ៥ពិភពលោក រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានធ្លាក់នៅជុំបើកឆាកដំបូង បន្ទាប់ពី​ប្រកួតចាញ់កីឡាករ ចំណាត់ថ្នាក់លេខ១៣៥ពិភពលោក របស់ប៊ែលហ្សិក ស្តេវ ដាស៊ីស (Steve Darcis) ក្នុងការ​ប្រកួត​ពានរង្វាន់វីលបលដុន (Wimbledon) កាលពីថ្ងៃច័ន្ទ។


រ៉ាហ្វាអែល ណាដាល់ ជាមួយនឹងបរាជ័យយ៉ាងអាម៉ាស នៅក្នុងការប្រកួតវីលបលដុន។

កីឡាករអេស្ប៉ាញ វ័យ២៧ឆ្នាំ ដែលមានបំណងចង់លើកពានវីលបលដុនលើកទី៣ (ណាដាល់) ចាប់ផ្តើមទាំង​រកាំ​រកូស និងមានកំហុសឆ្គងជាច្រើន ខណៈដែលគាត់ចាញ់កីឡាករប៊ែលហ្សិក ដោយលទ្ធផល ៧-៦, ៧-៦ និង ៦-៤ បន្ទាប់ពីចំណាយពេលអស់ ១ម៉ោង២៤នាទី។

ការបរាជ័យនេះ ជាការបរាជ័យដ៏អាម៉ាសបំផុតរបស់ណាដាល់ ក្នុងការធ្លាក់ជុំទី១ ហ្គ្រែនស្លាម (Grand Slam) នេះ ខណៈដែលឆ្នាំមុន [...]

តឺនីស៖ ណាដាល់​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ បន្ទាប់​ពី​ឈ្នះ​ហ្រ្វេនអូផិន

តឺនីស៖ ណាដាល់​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ បន្ទាប់​ពី​ឈ្នះ​ហ្រ្វេនអូផិន

កីឡាករវាយតឺនីសអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលបានឈ្នះ​ពានរង្វាន់ហ្រ្វេនអូផិន (French Open) ៨សម័យកាល កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីគាត់បានយកឈ្នះមិត្ត​រួមជាតិ​អេស្ប៉ាញដូចគ្នា ដេវីដ ហ្វឺរ៉ឺ (David Ferrer) ៣សិតជាប់ៗគ្នា។


កីឡាករ រ៉ាហ្វាអែល ណាដាល់ ជាមួយនឹងពានរង្វាន់ថ្មីរបស់គាត់។ (រូបថត AFP KENZO TRIBOUILLARD)

ការប្រកួតនៅក្នុងតារាងហ្វីលីប ឆាទ្រីយើ (Phillipe Chatrier) ណាដាល់ បានចំណាយពេលអស់ ២ម៉ោង និង១៧នាទី ហើយ​បានយកឈ្នះហ្វឺរ៉ឺ ដោយលទ្ធផល ៦-៣, ៦-២ និង ៦-៣។

កីឡាករវ័យ ២៧ឆ្នាំ (ណាដាល់) បច្ចុប្បន្នបានឈ្នះពានរង្វាន់ហ្គែនស្លាម (grand slam) ចំនួន១២ហើយ បន្ទាប់ពីគាត់ឈ្នះ​នៅ​វីមប្លីដុន (Wimbledon) ចំនួន២លើក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...