Posts in ‘ប្រដាល់’ Category

ម៉ិឆែល ប៉ាសតូស ព្រម​ព្រៀង​ជា​មួយ​ក្រុម រ៉ូម៉ា ជា​កីឡាករ​ខ្សែ​បម្រើ​ស្លាប

ម៉ិឆែល ប៉ាសតូស ព្រម​ព្រៀង​ជា​មួយ​ក្រុម រ៉ូម៉ា ជា​កីឡាករ​ខ្សែ​បម្រើ​ស្លាប

ក្រុម រ៉ូម៉ា (Roma) បានបញ្ចប់ការចុះហត្ថលេខាខ្ចីជើង ខ្សែបម្រើស្លាបប្រេស៊ីល ម៉ិឆែល ប៉ាសតូស (Michel Bastos) ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប អាល់ អ៊ែន (Al Ain) នៃសហភាពអារ៉ាប់អាមីរ៉េត។ កីឡាករវ័យ៣០ឆ្នាំរូបនេះ នឹង​ចូល​លេងឲ្យក្លឹប រ៉ូម៉ា ក្នុងក្របខ័ណ្ឌ សៀរី អេ (Serie A) មួយនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាល។ នៅក្នុងកិច្ចព្រមព្រៀង​នេះ កីឡាករ ប៉ាសតូស ក៏បាននិយាយដល់ជម្រើស ក្នុងការផ្ទេរមកលេងនៅក្នុងក្លឹបនេះ ជាអចិន្ត្រៃយ៍ផងដែរ ហើយ​តម្លៃខ្លួនក្នុងការផ្ទេរគឺ ៣.៥ លានអឺរ៉ូ (៤,៥លានដុល្លារ)។


កីឡាករ ម៉ិឆែល ប៉ាសតូស នៅពេលទាត់ឲ្យក្រុមលីយ៉ុង របស់បារាំង។ (រូបថត chronofoot.com)

បាល់ទាត់អ៊ីតាលី - សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការ របស់ក្រុម [...]

ម៉ែនញូ៖ កាហ្គាវ៉ា អន់ចិត្ត​ត្បិត​ ដេវីដ ម៉យ ពុំ​សូវ​ដាក់​ឲ្យ​លេង

ម៉ែនញូ៖ កាហ្គាវ៉ា អន់ចិត្ត​ត្បិត​ ដេវីដ ម៉យ ពុំ​សូវ​ដាក់​ឲ្យ​លេង

ខ្សែបម្រើប្រយុទ្ធក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាហ្គាវ៉ា (Shinji Kagawa) បាននិយាយថា គាត់ពិតជាអន់ចិត្តនិងខកចិត្តខ្លាំងណាស់ ដោយសារតែលោកគ្រូបង្វឹកថ្មី ដេវីដ ម៉យ (David Moyes) ពុំសូវដាក់គាត់ឲ្យ​ចូលលេង សម្រាប់ក្រុមបីសាចក្រហម។


កីឡាករ ស្សីនជី កាហ្គាវ៉ា នៃក្រុម ម៉ែនឆេស្ទើ យូណៃធីត របស់អង់គ្លេស។ (រូបថត Getty Images / All over Press)

កាហ្គាវ៉ា ដែលលោក សឺអាឡិច ហ្វឺហ្គឺសិន (Sir Alex Ferguson) ទិញចូល កាលពីរដូវក្តៅឆ្នាំមុន បានចូលលេងតែ ៧នាទី​តែប៉ុណ្ណោះ សម្រាប់ក្រុមម៉ែនញូ នៅក្នុងរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោកម៉យ កំឡុងពេលប្រកួតពានរង្វាន់ ខមញ៉ូនីធី ស្ស៊ែល (Community Shield) ឈ្នះលើក្រុម វីហ្គែន (Wigan) តាំងពីខែសីហា។

[...]
លីវើភូល បំបាក់​ម៉ែនញូ ដើម្បី​ឡើង​ឈរ​លើ​កំពូល​តារាង (VDO)

លីវើភូល បំបាក់​ម៉ែនញូ ដើម្បី​ឡើង​ឈរ​លើ​កំពូល​តារាង (VDO)

ក្រុមហង្សក្រហម លីវើភូល (Liverpool) ចាប់ផ្តើមរដូវកាលបានយ៉ាងល្អបំផុត បើគិតចាប់ពីឆ្នាំ ១៩៩៤-៩៥ បន្ទាប់ពីពួក​គេ​បានយកឈ្នះម្ចាស់ជើងឯក ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១-០ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ទៀត កាលពីយប់ថ្ងៃអាទិត្យ និងបានឡើងទៅឈរលើកំពូលតារាងព្រីមែលីក (Premier League) បណ្តោះអាសន្ន ខណៈ​ដែលការប្រកួតទើបតែបញ្ចប់សប្តាហ៏ទី៣។


ភាពសប្បាយរីករាយ របស់ក្រុមលីវើភូល នៅពេលបានឈ្នះក្រុមមេនញ៉ូ។ (រូបថត Paul Ellis/AFP/Getty Images)

ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរ៉ិជ (Daniel Sturridge) បានប្រារព្វខួបកំណើត អាយុ២៤ឆ្នាំរបស់គាត់ យ៉ាងរីករាយបំផុត បន្ទាប់​ពីគាត់តែតបញ្ចូលទីជួយឲ្យលីវើភូលនាំមុខ តាំងតែពីនាទីទី៤ ហើយក៏ជាគ្រាប់បាល់ជ័យជំនះលើកទី៣ដែរ [...]

អ្នកប្រដាល់ ម៉ាយវេដឺ មាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត

អ្នកប្រដាល់ ម៉ាយវេដឺ មាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត

កីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក ហ្វឡយ ម៉ាយវេដឺ (Floyd Mayweather) បានស្ថិត​នៅកំពូលតារាងបញ្ជី​ឈ្មោះកីឡាករអាជីព ដែលរកចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ ជាលើកទី២របស់គាត់, នេះបើតាមការចេញផ្សាយ របស់​ទស្សនាវដ្តីបរទេសមួយ កាលពីថ្ងៃពុធ។


កីឡាករប្រដាល់ ហ្វឡយ ម៉ាយវេដឺ របស់អាមេរិក។

ម៉ាយវេដឺ មានកំណត់ត្រាដ៏អស្ចារ្យមួយ ពោលគឺវ៉ៃ៤៤លើក ឈ្នះទាំង៤៤លើក គ្មានស្មើ និងគ្មានចាញ់។ ការប្រកួតចុង​ក្រោយរបស់គាត់ បានយកឈ្នះពិន្ទុទៅលើអ្នកប្រដាល់ រ៉ូបឺត ក្វឺរ៉េរ៉ូ (Robert Guerrero) កាលពីថ្ងៃទី០៤ ខែឧសភា​កន្លង​ទៅ។

ចំណូលរបស់គាត់មួយភាគធំ បានមកពីការចុះកិច្ចសន្យា ជាមួយនឹងស្ថានីយទូរទស្សន៏ ដែលទិញសិទ្ធផ្សាយបន្តផ្ទាល់ ដែលមានតម្លៃប្រមាណជា៣២លានដុល្លា ក្នុងមួយប្រកួត។

ក្នុងឆ្នាំ២០១៣នេះ [...]

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ (Manny Pacquiao) នឹងត្រូវឡើងសង្វៀនប្រកួត ជាមួយអ្នកប្រដាល់ អាមេរិក ប្រេនដិន រីយ៉ូស (Brandon Rios) ក្នុងទីក្រុងម៉ាកាវ ប្រទេសចិន នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។


អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ។

អ្នកប្រដាល់អាស៊ីរូបនេះ បានបង្វែទៅចាប់អារម្មណ៏អាជីពជាអ្នកនយោបាយរបស់គាត់វិញ ចាប់តាំងពីវ៉ៃចាញ់ ចន ម៉ាញ៉ូអែល ម៉ាហ្គែស (Juan Manuel Marquez) កាលពីខែធ្នូរ ហើយក៏ជាការបរាជ័យជាបន្តបន្ទាប់របស់គាត់ដែរ។

មានអ្នកគាំទ្រមួយចំនួន ក៏បានលើកឡើងថា កីឡាករវ័យ ៣៤ឆ្នាំអាចនឹងចូលនិវត្តន៏ ប៉ុន្តែផ្ទុយទៅវិញ គាត់នឹងឡើងវ៉ៃនៅ ក្រៅទឹកដី នៃប្រទេសអាមេរិក ជាលើកដំបូង គិតចាប់ពី ឆ្នាំ២០០៦មក។

លោក ហ្វ្រេដឌី រ៉ច (Freddie Roach) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...