Posts in ‘ប្រដាល់’ Category

ពិន័យ​អ្នក​ប្រដាល់​ម៉ិកសិកូ ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ូវ​កម្លាំង

ពិន័យ​អ្នក​ប្រដាល់​ម៉ិកសិកូ ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ូវ​កម្លាំង

កីឡាករ ជូលីយូ សេសា ឆាវេស ជេអរ (Julio Cesar Chavez Jr) ត្រូវបានពិន័យមិនឲ្យចូលប្រកួត ក្នុងរយះពេល ៩ខែ និង​ពិន័យជាប្រាក់ប្រមាណ ៩០ម៉ឺនដុល្លា ដោយគណះកម្មការកីឡា ប្រដាល់នៃរដ្ឋ ណេវាដា (Nevada) ដោយសារការ​ប្រើ​ថ្នាំប៉ូវកម្លាំង ដែលជាសារធាតុហាមឃាត់។


កីឡាករ ជូលីយូ សេសា ឆាវេស អ្នកប្រដាល់អាជីប មកពីប្រទេសមិចស៊ីក។

ការពិនិត្យសុខភាព កីឡាករសញ្ជាតិម៉ិកសិកូ វ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញពីលទ្ធផលវិជ្ជមាន នៃការប្រើថ្នាំប៉ូវកម្លាំង (សារជាតិម៉ារីជាន់ណា - marijuana) បន្ទាប់ពីបានប្រកួតចាញ់ពិន្ទុជាលើកដំបូង ទល់នឹងកីឡាករអាស្សង់ទីន សឺជីអូ ម៉ាទីណែស (Sergio Martinez) ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ទំងន់កណ្តាល ដាបិលយូ ប៊ីស៊ី (WBC) កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ ក្នុងទីក្រុង ឡាស [...]

ក្បាច់​​គុន​​ល្បុក្កតោ «មិន​សម្រាប់​តែ​ប្រកួត​គ្នា​នោះ​ទេ»

ក្បាច់​​គុន​​ល្បុក្កតោ «មិន​សម្រាប់​តែ​ប្រកួត​គ្នា​នោះ​ទេ»

វចនានុក្រមសម្តេច ព្រះសង្ឃរាជ ជួនណាត បានពន្យល់ពាក្យថា ល្បុក្កតោ មានន័យយ៉ាងដូច្នេះ «ដំបងខ្លីមួយប្រភេទ សំរាប់កាន់អមផ្ទាប់ទៅនឹងកំភួនដៃ សំរាប់រងដំបងវែង ឬបុកការពារខ្លួន»។ ល្បុក្ក មានន័យថា «វាយ ឬក្បាច់គុន»។ ឯពាក្យ តោ មានន័យថា «សត្វតោ ឬអានុភាព»។ ដូច្នេះសរុបមក ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនដែលប្រកបដោយអានុភាព ឬខ្លាំងដូចសត្វតោ។

ក្បាច់គុននេះ ត្រូវបានគេបែងចែកជា ១២មេ ហើយមេនីមួយៗមានរាប់រយក្បាច់។ ការហាត់ រៀនល្បុក្កតោ មានលំដាប់ថ្នាក់ពីតូចទៅធំ ដូចជាថ្នាក់ក្រមាស ក្រមាបៃតង ក្រមាខៀវ ក្រមាក្រហម ក្រមាត្នោត និងក្រមាខ្មៅ។ ថ្នាក់ក្រមានីមួយៗមាន រ៉ាប់រយក្បាច់។ ដោយឡែក នៅក្នុងថ្នាក់ ក្រមាខ្មៅ មាន១ជាន់ ២ជាន់ ៣ជាន់ រហូតដល់ ១០ជាន់។

ក្នុងសម័យខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្បាច់គុនល្បុក្កតោ ត្រូវបានបំផ្លិតបំផ្លាញ ស្ទើរគ្មានសល់ ដោយសារការបាត់បង់ជីវិត នៃអ្នកចេះដឹង ឬគ្រូបង្ហាត់ [...]

ប្រដាល់៖ កីឡាករ ខាន់ នឹង​ប្រកួត​ក្នុង​ប្រទេស​អង់គ្លេស

ប្រដាល់៖ កីឡាករ ខាន់ នឹង​ប្រកួត​ក្នុង​ប្រទេស​អង់គ្លេស

អ្នកប្រដាល់ អាមឺ ខាន់ (Amir Khan) នឹងត្រូវធ្វើការប្រកួតក្នុងប្រទេសអង់គ្លេស ជាលើកដំបូង ក្នុងរយះពេល ២ឆ្នាំ ហើយ ត្រូវប្រកួតជាមួយកីឡាករ ជូលីយ៉ូ ឌីយ៉ាស (Julio Diaz) ក្នុងសង្វៀន ម៉ូតូផូញធ៏ អារ៉េណា (Motorpoint Arena) នៅថ្ងៃទី ២៧ ខែមេសា ក្នុងទីក្រុង ស្សែហ្វ ហ្វ៊ែល (Sheffield) ចក្រភពអង់គ្លេស។


កីឡាករប្រដាល់ អាមី ខាន់។

អ្នកប្រដាល់សញ្ជាតិម៉ិកសិកូ ដែលបានកើតក្នុងប្រទេសអាមេរិក បានប្រាប់ដល់កីឡាករ ខាន់ ថា គាត់នឹងមានយប់ដ៏ពិបាក​មួយ ក្នុងការស្រោចស្រង់អាជីពគាត់ឡើងវិញ។

កីឡាករ ឌីយ៉ាស បាននិយាយថា «យើងកំពុងរង់ចាំ ការយល់ព្រមជាផ្លូវការមួយពី ខាន ប៉ុន្តែ ឥឡូវពួកគេមានកិច្ចសន្យា​របស់ខ្ញុំហើយ។ ពួកយើងបានយល់ព្រមទៅលើ កិច្ចសន្យាមួយ ហើយគ្រប់យ៉ាងមានដំណើរការល្អ។»

គាត់បន្តថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...