Posts in ‘ប្រដាល់’ Category

អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អ្នកប្រដាល់ឆ្នើមរបស់អាស៊ី សញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ (Manny Pacquiao) បាននិយាយថា គាត់នឹងត្រឡប់​មក​លើសង្វៀនវិញ នៅខែកញ្ញា ជាលើកដំបូង បន្ទាប់ពីគាត់វាយចាញ់កីឡាករ ចនម៉ាញ៉ូអែល ម៉ាគេស (Juan Manuel Marquez)។


អ្នកប្រដាល់ឆ្នើមសញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ។

អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីអូ (WBO) រូបនេះ មានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាករ​ម៉ិកសិកូនៅក្នុងទឹកទី៦ ក្នុងរដ្ឋឡាសវីកាស កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំមុន ដែលធ្វើឲ្យគាត់បាត់បង់ខ្សែក្រវ៉ាត់ និងសន្លប់​នៅ​លើសង្វៀន។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ មានសុខភាពមិនសូវជាល្អប៉ុន្មានទេ ហើយថ្មីៗនេះគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់ហ្វីលីភីន ជួយធ្វើការព្យាបាលផងដែរ។ អ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា [...]

អ្នក​ប្រដាល់​ចិន ស៊ូ ស្សីមីង មាន​ក្តី​សុបិន្ត​ធំ

អ្នក​ប្រដាល់​ចិន ស៊ូ ស្សីមីង មាន​ក្តី​សុបិន្ត​ធំ

កីឡាករប្រដាល់ ម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល ស៊ូ ស្សីមីង (Zou Shiming) បាននិយាយថា គាត់ចង់ទៅ​ដល់​កំរិតកំពូល មុនពេលការចាប់ផ្តើម ការប្រកួតជាផ្លូវការរបស់គាត់ នៅខែក្រោយ។ ហើយគាត់ចង់ក្លាយ ជាអ្នកប្រដាល់របស់​ចិនដំបូងគេ ដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ។


កីឡាករប្រដាល់ចិន ស៊ូ ស្សីមីង (រូបទីពីរពីឆ្វេង) ក្រោយពេលទទួលមេដាយមាសអូឡាំពិក។

ភាពរហ័សរហួនរបស់កីឡាករ ស្សីមីង បានធ្វើឲ្យគាត់ទទួលបានមេដាយមាស អូឡាំពិក ឆ្នាំ២០០៨ និងឆ្នាំ២០១២ ក្នុង​ប្រភេទទំងន់ស្រាល។ គាត់នឹងត្រូវប្រកួតដ៏ធំមួយ ក្នុងការប្រកួតដណ្តើម ខ្សែក្រវ៉ាត់ពិភពលោក ជាមួយនឹងកំពូល​អ្មក​ប្រដាល់ របស់ម៉ិកស៊ិកូ អេលេសា វ៉ាឡិនស្ស៊ូឡា (Eleazar Valenzuela) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ក្នុងទីក្រុង ម៉ាកាវ [...]

ខ្លាចាស់ អូត ភូថង ចាញ់ដោយពិន្ទុ ខណះដែល ឡុង សុភី វាយឈ្នះថៃ

ខ្លាចាស់ អូត ភូថង ចាញ់ដោយពិន្ទុ ខណះដែល ឡុង សុភី វាយឈ្នះថៃ

កាលពីយប់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣ ម្សិលម៉ិញនេះ អ្នកប្រដាល់ អូត ភូថង មកពីក្លឹបក្រសួងការពារជាតិ បានចាញ់ ដោយពិន្ទុ ក្រោមស្នាដៃកីឡាករថៃ សែន ឆាយណយ នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៏លេខ៥ ក្នុងកីឡាករដ្ឋាន ប៊ីឡាញ អារ៉េណា (Beeline Arena)។


អ្នកប្រដាល់ជើងថ្មី លៀង ស៊ីពេជ្រ ចាញ់ដោយពិន្ទុ កីឡាករប្រដាល់ជនជាតិអ៊ូសបេគីស្ថាន អាន់ វ៉ា។ MONOROOM.info phno/ V. Chivann។

អ្នកប្រដាល់ខ្លាចាស់ អូត ភូថង បានធ្វើឲ្យអ្នកប្រដាល់ថៃ សែន ឆាយណយ មានរបួសចិញ្ចើមឆ្វេងនៅក្នុងទឹកទី៣ ហើយ​បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការអប់អរយ៉ាងខ្លាំង ដោយគិតថា កីឡាករខ្មែររូបនេះ មានប្រៀបជាង។

ផ្ទុយទៅវិញ អ្នកប្រដាល់ឆ្លងដែន ឆាយណយ មានកម្ពស់ទាបជាង អូត ភូថង តែគេមានភាពរវាសរវ៉ៃជាង ដោយបាន​វាយ​ចំៗផ្ទៃមុខ កីឡាករ អូត ភូថង [...]

ប្រដាល់៖ ម៉ាតធូ ហល ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស

ប្រដាល់៖ ម៉ាតធូ ហល ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស

កីឡាករប្រដាល់ ម៉ាតធូ ហល (Matthew Hall) ដែលជាប្រិយមិត្តក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត (Manchester United) មួយរូបដែរនោះ បានបោះបង់ក្តីសុបិន្តរបស់គាត់ ដែលចង់ធ្វើដំណើរទៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដ (Real Madrid) ដើម្បីចូលរួមមើលការប្រកួតបាល់ទាត់ឆែមពានលីក (Champions League) រវាងក្រុមខ្លាំង នៅអ៊ឺរ៉ុបទាំង២ កាលពីខែមុន។


កីឡាករប្រដាល់ ម៉ាតធូ ហល។

អតីតម្ចាស់ជើងឯក ប្រដាល់ទម្ងន់មធ្យម (light-middleweight) រូបនេះ ជាអ្នកគាំទ្រក្រុមម៉ែនញូ ជាយូរណាស់មកហើយ។ ប៉ុន្តែកីឡាកររូបនេះ ត្រូវបោះបង់ឱកាសនោះ ដោយសារតែ គ្រូរបស់គាត់ធ្វើការកោះហៅឲ្យទៅធ្វើការហ្វឹកហាត់ ដើម្បី ត្រៀមប្រកួតជាមួយនឹងកីឡាករ បីលី ចូសូនដឺ (Billy Joe Saunders)។

ហល [...]

អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់​ខ្សែ​ក្រវ៉ាត់​អាយបីអូ

អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់​ខ្សែ​ក្រវ៉ាត់​អាយបីអូ

កីឡាករ ម៉ាធូ ហាតុន (Matthew Hatton) បានប្រកួតចាញ់ជាឯកច្ឆ័ន្ច ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ អាយបីអូ វែលធឺវ៉េត (IBO welterweight) របស់គាត់ជាមួយនឹងកីឡាករ គ្រីស វ៉ាន់ហឺដិន (Chris van Heerden) ក្នុងប្រទេសអាហ្វ្រិកខាងត្បូង​កាលពីថ្ងៃសៅរ៏។


កីឡាករប្រដាល់ ម៉ាធូ ហាតុន។

វាការបរាជ័យលើកទី៣ របស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក្នុងការការពារដំណែងម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក។ នេះជា​ការប្រកួតដែលគាត់មិនដែលរំពឹងទុក ហើយគាត់ពិតជាមិន ស្ងប់ចិត្ត ដោយសារតែការចាញ់ដោយពិន្ទុ។

ហាតុន ដែលជាប្អូនប្រុសរបស់អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក រិកគី (Ricky) ត្រូវបានអាជ្ញាកណ្តាល​ត្រួតពិនិត្យ​ពិន្ទុឃើញ​ថា រូបគាត់ចាញ់ពិន្ទុជាច្រើនក្នុងការប្រកួត ដូច្ឆេះក៏សម្រេចចិត្តឲ្យចាញ់ការប្រកួតតែម្តង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...