Posts in ‘ប្រដាល់’ Category

វង្ស ណយ នឹង​ប្រឡូក​ចូល​សង្វៀន​ប្រដាល់​វិញ បើ​តម្លៃ​ខ្លួន​ខ្ពស់

វង្ស ណយ នឹង​ប្រឡូក​ចូល​សង្វៀន​ប្រដាល់​វិញ បើ​តម្លៃ​ខ្លួន​ខ្ពស់

កីឡាករ វង្ស ណយ អ្នក​​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ដែល​​ជា​​កូន​​សិស្ស​​របស់​​លោក ឈិត សារឹម និង​ជា​​រឿយៗ​​តែង​​តែ​រអ៊ូ​រទាំ​ជា​និច្ច ពី​ជីវភាព​ដ៏​លំបាក​របស់​អ្នក​ប្រដាល់ ព្រោះ​តែ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ពាក់​ព័ន្ធ និង​ទទួល​បាន​តម្លៃ​ខ្លួន​ទាប ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​លោក ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់​ទាំង​មិន​ងាក​ក្រោយ​នោះ ឥលូវ​នេះ លោក​ហាក់​បង្ហាញ​ជំហរ​ជាថ្មី ចង់​ងាក​ចូល​ប្រលូក​​ក្នុង​វិស័យ​នេះ​ឡើង​វិញ។ ការ​អះ​អាង​ចង់​ត្រឡប់​ក្រោយ​របស់​លោក បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណឹង​លេច​ឮ​ថា សហព័ន្ធ​កីឡា​ប្រដាល់​ក្បាច់​គុណ​បុរាណ​ខ្មែរ កំពុង​រៀបចំ​តម្លៃ​ខ្លួន​ឲ្យ​កីឡាករ។

កីឡារករដែល​គេ​ទទួល​ស្គាល់​ថា ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​រូប​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា ស្រប​ពេល​ដែល​សហព័ន្ធ​ កំពុង​តែ​រៀបចំ​តម្លៃ​ខ្លួន​កីឡាករ​ឡើង​វិញ លោក​សប្បាយ​រីករាយ​ណាស់ [...]

វង្ស ណយ ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់ ដោយ​មិន​ងាក​ក្រោយ

វង្ស ណយ ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់ ដោយ​មិន​ងាក​ក្រោយ

ក្រោយពីបានសងសឹក លើកីឡាករ ឡៅ ស៊ីណាត បានសម្រេច និងក្លាយជាម្ចាស់ពានកិត្តិយស​ របស់​ក្រុមហ៊ុន​គូប៊ូតា កាលពីរសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ភ្លាម កីឡាករជើងខ្លាំង វង្ស ណយ បានប្រកាស​លាឈប់ពីអាជីពប្រដាល់តែម្ដង ដោយគ្មានការកែប្រែ។ ការប្រកាសលាឈប់នេះ ត្រូវបានកីឡាករប្រដាល់​ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជារូបនេះ ប្រាប់ឱ្យដឹងថា ដោយសារតែលោកមានភាពនឿយណាយ និងធុញ​ទ្រាន់ជាមួយកីឡាប្រដាល់នេះ។

កីឡាករ វង្ស ណយ បានបញ្ជាក់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឱ្យដឹងបន្ត នៅថ្ងៃទី១៨ ខែសីហានេះថា៖ «ដោយ​សារតែខ្ញុំ គឺជាកីឡាករដ៏ល្បីម្នាក់ ប៉ុន្តែជីវភាពរស់នៅរបស់ខ្ញុំ គឺរស់នៅខ្វះខាត មុខក្រោយៗ»។ លោកបន្តថា ការដែលលោកលាឈប់ភ្លាមដូច្នេះ លោកក៏មានការសោកស្តាយណាស់ដែរ ប៉ុន្តែ​កីឡាករ​ជើងខ្លាំងវ័យ២៨ឆ្នាំរូបនេះអះអាងថា ការលាឈប់របស់លោកក្នុងពេលនេះគឺជាការល្អបំផុត [...]

ស្តាប់​កីឡាករ វង្ស ណយ ប្រៀបធៀប​ជីវភាព​កីឡាករ​ខ្មែរ និង​ថៃ (vdo)

ស្តាប់​កីឡាករ វង្ស ណយ ប្រៀបធៀប​ជីវភាព​កីឡាករ​ខ្មែរ និង​ថៃ (vdo)

ជាកូនសិស្សរបស់លោក ឈិត សារឹម អ្នកប្រដាល់ក្បាច់បុរាណខ្មែរ វង្ស ណយ ដែលត្រូវបានគេទទួលស្គាល់ថា កំពូល​កីឡាករប្រដាល់ដ៏មានសមត្ថភាព ដែលអាចផ្តួលគូប្រកួតឱ្យសន្លប់ជាច្រើនដង បានពោលរៀបរាប់​ពីបញ្ហា​វិស័យ​កីឡាប្រដាល់ និងបញ្ហាជីវភាពរបស់កីឡាករខ្មែរ ដែលធ្វើឱ្យបណ្តាកីឡាករជើងខ្លាំងមួយចំនួន ពិបាកចេញ​ទៅ​ប្រកួតក្រៅប្រទេស។


កីឡាករ វង្ស ណយ ក្នុងឱកាសចេញមកប្រកួត នៅប្រទេសបារាំង។ (រូបថត ហ្វេសប៊ុក)

កីឡាប្រដាល់ - ស្របពេលដែលមានអ្នកស្នេហាកីឡាប្រដាល់មួយចំនួន ចង់ឱ្យកីឡាជើងខ្លាំងរបស់ខ្មែរ ប្រកួត​ជា​មួយកីឡាករជើងខ្លាំងរបស់ថៃ វង្ស ណយ បានប្រៀបធៀបជីវភាពកីឡាករខ្មែរ និងថៃថា ជីវភាពរបស់កីឡាករខ្មែរ និង​ថៃខុសគ្នាដាច់ស្រឡះ៖ «កីឡាករថៃដេកស៊ីស្រួល [...]

កីឡដ្ឋាន​រ៉ូស្សី CSKA Moscow អាច​នឹង​បិទ​លែង​ឲ្យ​មាន​ការ​ប្រកួត

កីឡដ្ឋាន​រ៉ូស្សី CSKA Moscow អាច​នឹង​បិទ​លែង​ឲ្យ​មាន​ការ​ប្រកួត

សហភាពសហព័ន្ធកីឡាអន្ដរជាតិរបស់អ៊ឺរ៉ុប ជូរ៉ូផា លីក (UEFA Europa League) នឹងបញ្ជាឲ្យបិទកីឡដ្ឋានរបស់រុស្សី (CSKA Moscow) ឬ (Central Sports Army Club) បើសិនជាមានករណីប្រកាន់ជាតិសាសន៍កើតឡើងជាបន្តទៀត នៅក្នុងកីឡដ្ឋាននេះ។ បើតាមការឲ្យដឹងពី UEFA  នៅក្នុងពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប កាលពីពេលថ្មីៗនេះ ដែល រៀបចំឡើងនៅក្នុងទឹកដីរបស់ CSKA Moscow។ កាលនោះ UEFA បានព្រមានធ្ងន់ៗថា នឹងបិទកីឡដ្ឋាន បើសិនជា អ្នកគាំទ្រនៅតែមិនអើពើ និងប្រព្រឹត្ដទង្វើរប្រកាន់ជាតិសាសន៍ ជាបន្តទៀតនោះ។


ក្រុមអ្នកគាំទ្រ CSKA Moscow បានលើកក្រណាត់បង្ហាញសញ្ញាពីការប្រកាន់ពូជសាសន៍។ (រូបភាព sportinglife.aol.co.uk)

បាល់ទាត់អ៊ឺរ៉ុប - សហព័ន្ធកីឡាអន្ដរជាតិ ជូរ៉ូផា [...]

អាសលេ ខូល អន់​ចិត្ត​ចង់​ចេញ​ពី​ក្រុម​តោ​ខៀវ ឆែលស៊ី?

អាសលេ ខូល អន់​ចិត្ត​ចង់​ចេញ​ពី​ក្រុម​តោ​ខៀវ ឆែលស៊ី?

ប្រភពពីគេហទំព័រ orange កីឡាករខ្សែការពារឆ្វេងរបស់ ឆែលស៊ី (Chelsea) ព្រមទាំងជាកីឡាករលំដាប់អន្តរជាតិ របស់អង់គ្លេស អាសលេ ខូល (Ashley Cole) បានប្រកាសថានឹងមិនទាន់ធ្វើការសម្រេចចិត្តណាមួយ ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងរបស់ខ្លួននៅក្លឹប ឆែលស៊ី នៅឡើយទេ។ កីឡាកររូបនេះ ចង់រងចាំរហូតដល់ចប់រដូវកាលនេះសិន ទើបធ្វើការសម្រេចចិត្តជា ក្រោយ។


កីឡាករលំដាប់អន្តរជាតិ របស់អង់គ្លេស អាសលេ ខូល។ (រូបថត mirror.co.uk)

បាល់ទាត់អង់គ្លេស - កីឡាករខ្សែគារពារវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេគត់សម្គាល់ឃើញថា មិនសូវបានបង្ហាញ​ខ្លួនជាជម្រើស១១ នាក់ដំបូងរបស់លោក ចូស្សេ ម៉ូរ៉េញ៉ូ (Jose Mourinho) គ្រូប​ង្វឹងរបស់ឆែលស៊ីនោះទេ បើទោះជា​ទម្រង់លេង របស់កីឡាករវ័យក្មេង សេសារ៍ អាស់ភីលីខូតា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...