ហ្វេសប៊ុក (Facebook) បានហក់ចូលក្នុងផ្សារភាគហ៊ុន
គឺនៅថ្ងៃសុក្រទី១៨ខែឧសភាឆ្នាំ២០១២នេះ ដែលបណ្ដាញគេហទំព័រសង្គមដ៏ល្បីល្បាញ ហ្វេសប៊ុក បានហក់ ប្រលូកចូលក្នុងទីផ្សារភាគហ៊ុន នាទីក្រុងទីក្រុងញ៉ូយក។ ជាការហក់ចូលមួយ យ៉ាងខ្លាំងសម្បើម ទៅក្នុងទីផ្សារភាគ- ហ៊ុនខាងបច្ចេកវិទ្យា ដែលទទួលបាននូវការចាប់អារម្មណ៍ខុសប្លែកពីរាប់សិបដង។
តំលើងតំលៃភាគហ៊ុន
កាលពីថ្ងៃអង្គារមុន ហ្វេសប៊ុក បានតំលើងថ្លៃនៃការដាក់បញ្ចូលដំបូងរបស់ខ្លួន ជាមួយនឹងតំលៃរវាងពី ៣៤ទៅ៣៨ដុល្លា អាមេរិច ក្នុងមួយភាគហ៊ុន ទល់ការកំណត់ថ្លៃមុនហ្នឹង ពី២៨ទៅ៣៥ដុល្លាអាមេរិច។ មកទល់នឹងម៉ោងនេះ ការបញ្ជាទិញ ភាគហ៊ុន បាននឹងកំពុងធ្វើយ៉ាងគំហុក [...]