លួចយក«រូបថតស្រាត» ពីកំព្យូទ័រស្រីស្អាតក្មេងៗ ដើម្បីទុកគម្រាម
និស្សិតអាមេរិកាំងមួយរូប ដែលបានចូលទៅលួចរូបថតស្រាត របស់ស្រីៗស្រស់ក្មេងស្អាតៗ នៅក្នុងម៉ាស៊ីនកំព្យូទ័ររបស់ពួកនាង ដើម្បីរៀបគម្រោងចង់បរិហាកេរ្ត៍ ទៅថ្ងៃក្រោយនោះ នឹងបង្ហាញមុខនៅចំពោះចៅក្រម នៃតុលាការក្រុងឡូសអេនជឺឡេស នៅថ្ងៃចន្ទទី០៤ខែវិច្ឆិកានេះ។ ជាសំនុំរឿង ដែលបានធ្វើឲ្យផ្អើលនៅសហរដ្ឋអាមេរិក ដោយសារតែមានករណីមួយពីក្នុងនោះ បានកើតចំលើបវរកញ្ញាស្រីស្អាតមួយរូប ដែលទើបនឹងជាប់តំណែងថ្មីៗ។
បវរកញ្ញាស្រីស្អាត នាង កាស៊ីឌី វូហ្វ៍ ដែលយុវនិស្សិតចូលទៅលួចរូបថតឯកជនរបស់នាង។ (រូបថត today.com)
បច្ចេកវិទ្យា - ចោរបច្ចេកវិទ្យាដែលមានគំនិតខិលខូច មិនយូរឡើយនឹងត្រូវប្រព័ន្ធយុត្តិធម៌ ចាប់បញ្ជូនមកដាក់នៅមុខតុលាការបែបនេះ។ ដោយទំនងជាមានវិប្បដិសារី នឹងអំពើរបស់ខ្លួន [...]