អ្នកប្រាជ្ញអារ៉ាប់បីរូប ហ៊ានងើបប្រឆាំងអំពើពុករលួយ ក្នុងបុរេកាល
បើទោះជាមនុស្សជាច្រើនមិនស្រឡាញ់អំពើពុករលួយពិតមែន ដោយមានទាំងមេរៀនវិនាសកម្មជាច្រើន និយាយពីបទពិសោធន៏នៃអំពើនេះក្តី ប៉ុន្តែភាពលោភលន់នៃមនុស្សមួយចំនួន បានប្រព្រឹត្តិអំពើនេះ និងធ្វើឲ្យវាបានកើតឡើងជាដដែលៗ មិនចេះចប់មិនចេះហើយ។ មនុស្សខ្លះទៀតក្នុងពិភពលោក បានចាត់ទុកថា អំពើពុករលួយជារឿងសាមញ្ញថែមទៀតផង។
រូបជំនួស បង្ហាញពីការអានអក្សររបស់អ្នកសិក្សាជាតិអារ៉ាប់មួយរូប។ (រូបថត ឯកសារ)
អំពើពុករលួយ - ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមនុស្សជាច្រើន បានបដិសេធដោយចេញមុខ មិនប្រព្រឹត្តិអំពើពុករលួយ ដោយរាប់បញ្ចូលទាំងអ្នកប្រាជ្ញ បណ្ឌិតវិទូគ្រប់សញ្ជាតិ គ្រប់សម័យកាលនោះផង។ អ្នកខ្លះពីក្នុងចំណោមនោះ អ្នកប្រាជ្ញ បណ្ឌិតវិទូខ្លះបានព្យាយាមប្រឆាំងនឹងអំពើមួយនេះ [...]