ស្ត្រីម្នាក់បង្ហាត់កាយវិការ«គថ្លង់» ឲ្យសត្វឆ្មារ (vdo)
ប៊ំប៊ី (Bambi) ជាឈ្មោះរបស់សត្វឆ្មារញី សម្បុរសស្គុសមួយក្បាល ដែលបានឆ្លងកាត់ នូវដំណើរផ្សងព្រេង ដ៏ពិបាកមួយ នៅក្នុងជីវិតរបស់វា៖ នោះគឺគ្មានគ្រួសារណាមួយ យកវាទៅចិញ្ចឹមទេ ដោយសារតែសត្វនេះ ថ្លង់ពីកំណើត។ ដោយសារតែធម្មជាតិបែបនេះ និងដោយមានក្ដីអាណិតមេត្តាផង ទើបជំរុញឲ្យស្ត្រី អតីតសាស្ត្រាចារ្យមួយរូប អ្នកស្រី គីម ស៊ីលវ៉ា (Kim Silva) ដែលរស់នៅក្នុងរដ្ឋ ខូណិទិកខាត់ (Connecticut សហរដ្ឋអាមេរិក) បានយកសត្វឆ្មារនេះ មកចិញ្ចឹម។
អ្នកស្រីសាស្ត្រាចារ្យ ដែលធ្លាប់បង្ហាត់ ខាងកាយវិការ របស់មនុស្សគថ្លង់ម្នាក់នេះ ក៏ជាអ្នកស្ដាប់អ្វីមិនឮដូចគ្នា។ ប៉ុន្តែអ្នកស្រី ជាមនុស្សចូលចិត្តសត្វឆ្មារ។ នៅក្នុងផ្ទះ អ្នកស្រីមានសត្វឆ្មារនេះ ចំនួនពីរក្បាលរួចហើយ។ចំពោះ ប៊ំប៊ី អ្នកស្រីបាននិយាយថា អ្នកស្រីអាចបង្ហាត់កាយវិការមនុស្ស គថ្លង់ ឲ្យទៅឆ្មារទាំងនោះបាន។ អ្នកស្រីបានថ្លែងឡើងថា៖ «នៅពេលខ្ញុំនឹកកូនចៅ ខ្ញុំបានយកការនឹកនោះ [...]