Posts in ‘សម្រាំងកំសាន្ដ’ Category

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

វៀតណាម​ហៅ​ភ្នំបូកគោ ថា​ភ្នំ​«តាលន់»

ភ្នំបូកគោខ្មែរ ដែលស្ថិតក្នុងខេត្តកំពតភាគនារតី នៃប្រទេសកម្ពុជា កំពុងទាក់ទាញឲ្យទេសចរណ៍​វៀតណាម​ច្រើនឡើងៗ ចូលមកទស្សនា។ ប៉ុន្តែពលរដ្ឋវៀតណាមទាំងនោះ មិនហៅឈ្មោះភ្នំនេះ ថាជាភ្នំបូកគោទេ គេ​ហៅ​ថាភ្នំ តាលន់ (Tà Lon)។ នេះបើតាមសារព័ត៌មានវៀតណាម ឈ្មោះ «Le Courrier Vietnam» ដែលបាន​ចេញ​ផ្សាយ កាល​ពីសប្ដាហ៍មុន។

សារព័ត៌មានបានរៀបរាប់ ពីប្រវត្តិរបស់ភ្នំបូកគោ ថាជាអតីតស្ថានីយ៍លំហែកាយ របស់អាណានិគមបារាំង តាំងពីដើមទសវត្សន៍ទី២០ មានកំពស់នៅជាង១០០០ម៉ែត្រ ពីទឹកសមុទ្រ ស្ថិតក្នុងឧទ្យានជាតិ ព្រះមុនីវង្ស។ គេត្រូវធ្វើដំណើរ ឆ្លងកាត់ព្រៃភ្នំប្រមាណជា ៣២គីឡូម៉ែត្រ មុននឹងទៅដល់រមណីយដ្ឋាននេះ។ នៅទីនោះ បារាំងបានសាងសង់សណ្ឋាគារកាស៊ីណូ «Bokor Palace» ដែលសម្ពោធនៅឆ្នាំ១៩២៥ [...]

«ខ្ញុំ​មិន​មែន​សរសៃ​ប្រសាទ​ទេ តែ​ខ្ញុំ​ចង់​បញ្ចេញ​មតិ»

«ខ្ញុំ​មិន​មែន​សរសៃ​ប្រសាទ​ទេ តែ​ខ្ញុំ​ចង់​បញ្ចេញ​មតិ»

ស្រ្តីដែលអះអាងថាឈ្មោះ ធីតា ហាក់មានរឿងលាក់ទុកក្នុងចិត្ត្ត ដែលជាទង្វើអយុត្តិធម៌ ទាក់ទងនឹងតុលាការ​សាលាដំបូងរាជធានីភ្នំពេញ។ អ្នកស្រី ធីតា បានឈប់ម៉ូតូ ហើយបង្ហើរវាចារ ទាំងភាសាអង់គ្លេស និងខ្មែរថា៖ «ឯណាទៅយុត្តិធម៌ ឯណាទៅភាពទទួលខុសត្រូវ អ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់»។ (សូមទស្សនា និងស្ដាប់ការថ្លែងជាច្រើនទៀត របស់ស្ត្រីម្នាក់នេះ នៅក្នុងវីដេអូខាងក្រោម)

សម្តីទាំងអស់នេះ បានធ្វើឲ្យអ្នកនៅជុំវិញ ក្នុងសកម្មភាពតវ៉ាមួយ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ងាក​មក​ផ្តោតអារម្មណ៍ពិចារណា។ បុរសម្នាក់ ចេញដើរពីក្នុងចំនោមនុស្សជាច្រើន ចូលទៅឃាត់អ្នកស្រី ធីតា ដោយ​និយាយថា៖ «សរសៃប្រសាទឬ បានជាមកឈប់និយាយចឹង?»។ អ្នកស្រីតបថា៖ «ខ្ញុំគ្មានសសៃប្រសាទអីទេ តែខ្ញុំចង់បញ្ចេញមតិ»។

សម្រាប់អ្នកនៅក្នងព្រឹត្តិការណ៍នេះ ដោយផ្ទាល់បាននិយាយគ្នាតិចៗថា ស្រ្តីនេះមិនមែនមានបញ្ហា សរសៃ​ប្រសាទទេ [...]

មើល​រន្ទះ​បាញ់​យន្ដហោះ នៅ​លើ​ដី​ម្ដង​មើល៍!

មើល​រន្ទះ​បាញ់​យន្ដហោះ នៅ​លើ​ដី​ម្ដង​មើល៍!

កន្លងមក ករណីរន្ទះបាញ់យន្ដហោះ ច្រើនតែកើតមាន នៅលើអាកាស ក្នុងពេលដែលយន្ដហោះ កំពុងឆ្លង​កាត់​ភ្លៀងធ្លាក់ជាដើម។ តែនេះ យន្ដហោះបានចុះដល់ដីហើយ បានសេចក្ដីថា យន្ដហោះលែងជាវត្ថុ​ដែលខ្ពស់​ជាង​គេទៀតហើយ បើប្រៀបធៀបនៅនឹងកំពស់អាគារ ឬបង្គោលអង់តែនអ្វីមួយនោះ។

ដូច្នេះរន្ទះបាញ់យន្ដហោះ នៅលើដី ជាហេតុការណ៍មួយដ៏កម្រ។ តែអ្នកដំណើរម្នាក់ បានឆ្លៀតឱកាសពេល​ភ្លៀង ដើម្បីថតរូបភាពនៅខាងក្រៅ ដែលមានភ្លៀងធ្លាក់ ស្រាប់តែ... ថតចំពេលដែលរន្ទះ បានបាញ់យន្ដហោះ ចំ​កន្ទុយ​យន្ដហោះ។ ហេតុការណ៍ បានកើតឡើង នៅព្រលានយន្ដហោះ ក្រុង«Atlanta» នៃរដ្ឋជ័ចា សហរដ្ឋ​អាមេរិក ខណៈ​ពេលស្ថានភាពឧត្តុនិយម បានបង្ខំឲ្យយន្ដហោះទាំងអស់ ត្រូវជាប់គាំងនៅលើដី មិនអនុញ្ញាត​ឲ្យហោះ​ហើរ​ឡើយ។


» វីដេអូរន្ទះបាញ់យន្ដហោះ៖

«ឯង​មាន​កាំភ្លើង អញ​មាន​ដាវ»

បើជាខ្លួនអ្នកវិញ តើអ្នកគិតថា ត្រូវដោះស្រាយរបៀបណា នៅចំពោះការភ្ជង់កាំភ្លើង មករកខ្លួនអ្នកនោះ? ចំពោះ​កងកម្លាំងនគរបាលវិញ ដំណោះស្រាយដែលសមស្រប គឺត្រូវប្រើប្រាស់អាវុធ ជាកាំភ្លើងត្រឡប់ទៅវិញ ដើម្បី​បង្ក្រាប​ជន​ល្មើសបែបនេះ។ ដំណោះស្រាយរបៀបនេះ មិនមែនសម្រាប់ជនស៊ីវិលធម្មតា នោះឡើយ (ព្រោះ​ជន​ស៊ីវិល គ្មាន​កាំភ្លើងទេ) ហើយការតដៃណាផ្សេង ទោះជាជនស៊ីវិលនោះ មានកាំបិត ឬដំបងជាអាវុធ​ក៏​ដោយ ពិត​ជា​ការប្រថុយប្រថានមួយ។

តែបុរសម្នាក់ ជាបុគ្គលិកអ្នកលក់ នៅក្នុងហាងលក់គ្រឿង ឧបភោគបរិភោគមួយនេះ បានជ្រើសរើស​ការ​បណ្ដេញ ចោរប្លន់ប្រដាប់អាវុធទាំងពីរនាក់ ដែលបិតមុខ ចូលមកប្លន់ហាងនាយ ដោយប្រើ... ដាវដ៏«ធំ»​មួយ។ ឈុត​ឆាកនេះ ត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពដកដាវរបស់បុរស រត់សំដៅ​ចោរ​ប្លន់​ទាំងពីរ ម្នាក់កាន់ដាវតូច ម្នាក់ទៀតកាន់កាំភ្លើង ហាក់ដូចជាបុរសម្នាក់នេះ ចេះវិជ្ជាគុនដាវដល់កំពូល រហូតធ្វើឲ្យចោរភ័យ [...]

Lonely Planet ថា អង្គរវត្ត បូជនីយស្ថាន​ល្អ​ជាង​គេ​លើ​លោក

Lonely Planet ថា អង្គរវត្ត បូជនីយស្ថាន​ល្អ​ជាង​គេ​លើ​លោក

ជាប់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌ របស់អង្គការយូណេស្កូ ប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា ត្រូវបានចាត់ទុក ជាកន្លែងដែលគេត្រូវតែទស្សនា យ៉ាងហោចម្ដង នៅក្នុងជីវិត ជាពិសេសទិដ្ឋភាពដ៏ត្រកាល រក​អ្វីប្រៀបពុំបាន របស់ប្រាសាទបូរាណមួយនេះ។ នេះបើតាមគេហទំព័រ មគ្គុទេសទេសចរណ៍ «Lonely Planet» របស់អង់គ្លេស ដែលបានលើកយកតំបន់ទេសចរណ៍ ដល់ទៅជាង៥០០ក្នុងលោក មកធ្វើការ​ប្រៀប​ធៀប។

នៅក្នុងចំណាត់ថ្នាក់ជាបន្តបន្ទាប់ គឺតំបន់ប្រជុំកោះភាគខាងកើត នៃកោះអូស្ត្រាលី ជាប់លេខពីរ និងទីក្រុង​បូរាណ «Machu Picchu» នៃប្រទេសប៉េរូ ជាប់លេខ៣។ រីឯមហាកំផែន របស់ប្រទេសចិន ជាប់លេខ៤ ខណៈ​ប្រាសាទ «Taj Mahal» របស់ប្រទេសឥណ្ឌា ជាប់លេខ៥។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបង្ហាញបូជនីយស្ថានទាំង១០ ដែលល្អស្អាតគួរជាទីចេតនា ចង់ទៅ​ទស្សនា​ជាង​គេ នៅក្នុងលោក (ដាក់ពីចំណាត់ថ្នាក់ អន់ជាងគេមកមុន)។

១០) សារមន្ទីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...