«ខ្ញុំ​មិន​មែន​សរសៃ​ប្រសាទ​ទេ តែ​ខ្ញុំ​ចង់​បញ្ចេញ​មតិ»

ចុះពីលើម៉ូតូស្ទើមិនទាន់ ស្រ្តីវ័យប្រមាណ៣០ឆ្នាំម្នាក់ បញ្ចេញកាយវិការ និងសម្តីខ្លាំងៗ នៅខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូតដល់មហាជន បានផ្អើលនាំគ្នាមកមើល និងគិតថា ស្ត្រីម្នាក់នេះ មានរោគ​សរសៃ​ប្រសាទ និយាយ​ម្នាក់​ឯង​គ្មានប្រយោជន៍។ អ្នកស្រីបានឆ្លើយតបថា ខ្ញុំមិនមែនសសៃប្រសាទទេ តែ​ខ្ញុំ​ចង់​បញ្ចេញ​មតិ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី ២០ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 21, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រ្តីដែលអះអាងថាឈ្មោះ ធីតា ហាក់មានរឿងលាក់ទុកក្នុងចិត្ត្ត ដែលជាទង្វើអយុត្តិធម៌ ទាក់ទងនឹងតុលាការ​សាលាដំបូងរាជធានីភ្នំពេញ។ អ្នកស្រី ធីតា បានឈប់ម៉ូតូ ហើយបង្ហើរវាចារ ទាំងភាសាអង់គ្លេស និងខ្មែរថា៖ «ឯណាទៅយុត្តិធម៌ ឯណាទៅភាពទទួលខុសត្រូវ អ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់»។ (សូមទស្សនា និងស្ដាប់ការថ្លែងជាច្រើនទៀត របស់ស្ត្រីម្នាក់នេះ នៅក្នុងវីដេអូខាងក្រោម)

សម្តីទាំងអស់នេះ បានធ្វើឲ្យអ្នកនៅជុំវិញ ក្នុងសកម្មភាពតវ៉ាមួយ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ងាក​មក​ផ្តោតអារម្មណ៍ពិចារណា។ បុរសម្នាក់ ចេញដើរពីក្នុងចំនោមនុស្សជាច្រើន ចូលទៅឃាត់អ្នកស្រី ធីតា ដោយ​និយាយថា៖ «សរសៃប្រសាទឬ បានជាមកឈប់និយាយចឹង?»។ អ្នកស្រីតបថា៖ «ខ្ញុំគ្មានសសៃប្រសាទអីទេ តែខ្ញុំចង់បញ្ចេញមតិ»។

សម្រាប់អ្នកនៅក្នងព្រឹត្តិការណ៍នេះ ដោយផ្ទាល់បាននិយាយគ្នាតិចៗថា ស្រ្តីនេះមិនមែនមានបញ្ហា សរសៃ​ប្រសាទទេ តែហាក់មានអ្វីចូលរូបគាត់។ បន្ទាប់ពីគិតមួយសន្ទុះ ក្រុមអ្នកឃើញកាយវិការ បានពិចារណា​ទៀត​ថា បើគាត់ចូលរូបមែន ហេតុអ្វីនិយាយភាអង់គ្លេសបាន។

ក្រុមប្រជាពលរដ្ឋជាច្រើន ដែលកំពុងតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ទំនងស្រ្តីខាងលើ ធ្លាប់មានបញ្ហាអ្វីធ្ងន់ធ្ងរ ជាមួយតុលាកានេះ បានជាគាត់មកបញ្ចេញកំហឹង យ៉ាងខ្លាំងក្លាបែបនេះ។ អ្នកទាំង​នោះ​បន្តទៀតថា ការនិយាយរបស់គាត់ មិនមែនជារឿងខុសទេ គឺជាការពិត ព្រោះមានរឿងមួយចំនួន មិនទាន់​ដឹងខុសត្រូវពិតប្រាកដទេ ក៏ស្រាប់តែត្រូវជាប់គុកច្រវ៉ាក់ជាដើម។

ដោយឡែក អ្នកសារព័ត៌មាន មិនអាចជួបសួរនាំបន្ត ពីអ្នកស្រី ធីតា បានទេ ព្រោះអ្នកស្រីបានធ្វើដំណើរ​ចេញ​ទៅបាត់ ក្រោយពីការដេញចេញ របស់បុរសម្នាក់ខាងលើ៕


» រូបភាពទាំងស្រុងរបស់អ្នកស្រី ធីតា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...