សំ ប៉ូលីដា ថ្លែងពីការពិតរឿងបាក់ជើង និងបដិសេធប្ដីវាយ
ផ្ទុយពីការអះអាង របស់មិត្តសិល្បៈករ ដែលទម្លាយថា របួសស្នាមរបស់តារាកំប្លែង បណ្ដាលមកពីការធ្វើទារុណកម្ម របស់ស្វាមីនោះ អ្នកនាង សំ ប៉ូលីដា បានងើបពីទីសម្រាកព្យាបាល មកបដិសេធ ការបែកធ្លាយទាំងនោះ និងបានអះអាងថា របួសស្នាមរបស់អ្នកនាង បណ្ដាលមកពីរអិលជើងដួល ដែលបណ្ដាលមកពីការរើឡើង នៃជំងឺទឹកនោមផ្អែម នៅក្នុងរាងកាយខ្លួន។ នេះបើតាមវីដេអូមួយ ដែលថតពីកិច្ចសម្ភាសផ្ទាល់ រវាងអ្នកយកព័ត៌មាន របស់គេហទំព័រ «សប្បាយ» ជាមួយអ្នកនាងផ្ទាល់ ដែលមានវត្តមានរបស់ស្វាមីអ្នកនាង លោក ស្វាយ ស៊ីសុថា នៅនឹងក្បែរនោះផង។
អ្នកនាងបានថ្លែងក្នុងវីដេអូថា អ្នកនាងបានច្រៀង នៅក្នុងហាងយីហោ «១សប្បាយមែន» ដែលមានស្វាមីអ្នកនាងជាមេការ។ ហាងនោះ ក៏ជាទីជម្រករបស់អ្នកនាង និងគ្រួសារដែរ ដោយហេតុថា អ្នកនាងនិងស្វាមី នៅមិនទាន់មានផ្ទះខ្លួនឯងនៅឡើយ។ នៅយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែសីហានេះ ដោយសារហាងមានភ្ញៀវ មានចំនួនច្រើន [...]