កំណាព្យលោកតា តឹក ផាន រំលឹកបញ្ហាកម្ពុជាពីឆ្នាំ១៩៧៥ ដល់បច្ចុប្បន្ន
លោកតា តឹក ផាន បានចាក់ចេញពីស្រុកកំណើរ ពីគ្រួសារ ពីប្រពន្ធកូន ឡើងមកកាន់រាជធានីភ្នំពេញ អស់រយៈពេលជាច្រើនខែកន្លងមកហើយ ជាមួយនឹងការចូលរួម និងរង់ចាំធ្វើបាតុកម្ម ជាបន្តរបន្ទាប់ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរក«សន្លឹកឆ្នោត»របស់លោកតា ដែលបានបាត់បង់ទៅក្រោយការបោះឆ្នោតថ្ងែទី២៨ ខែកកក្កដា ឆ្នាំ២០១៣។
លោកតា តឹក ផាន ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង។ (រូបថត MONOROOM.info/ O. Vary)
ជាតិនិងជីវិត - លោកតាមានកូនពីរនាក់ និងចៅបួននាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងលោកយាយត្រូវជាប្រពន្ធរបស់លោកតាផងដែរ។ ឃ្លាតឆ្ងាយពីស្រុកកំណើតលោកតា រូបនេះបានបញ្ជាក់ថា [...]