Posts in ‘សោភ័ណភាព’ Category

ជប៉ុន៖ ក្រចក​នាងៗ​នឹង​បញ្ចេញ​ពន្លឺ នៅ​ពេល​មាន​ទូរស័ព្ទ​ហៅ​ចូល

ជប៉ុន៖ ក្រចក​នាងៗ​នឹង​បញ្ចេញ​ពន្លឺ នៅ​ពេល​មាន​ទូរស័ព្ទ​ហៅ​ចូល

ក្រចករបស់នាងៗ ជនជាតិជប៉ុន មិនសូវជាត្រូវបានគេមើលឃើញប៉ុន្មានទេ ដោយសារតែក្រចកទាំងនោះ ត្រូវបាន​បាំងបិតដោយពណ៌ថ្នាំក្រចក ឬក្រចកសិប្បនិមិត្តផ្សេងៗ។ តែនៅលើកនេះ គេប្រាកដជាមិនអាចនិយាយថា មិន​ចាប់​អារម្មណ៍ ហើយធ្វើមិនដឹងមិនឃើញនោះទេ នៅពេលដែលក្រចកទាំងនោះ បញ្ចេញ«ពន្លឺ»។


សម្បកក្រចក ដែលឆេះចេញជាពន្លឺ នៅពេលមានការហៅទូរស័ព្ទចូល។ (រូបថតក្រុមហ៊ុន)

សោភ័ណ្ឌភាព - នៅចុងខែនេះ ក្រុមហ៊ុនផលិតគ្រឿងប្រដាប់ល្បែងលេងរបស់ជប៉ុន តាការ៉ា តូមី (Takara Tomy) នឹងដាក់ចេញមកធ្វើពាណិជ្ជកម្ម នូវគ្រៀងប្រដាប់លំអរតាមបែបសិល្បៈមួយ នោះគឺសម្បកក្រចក ដែលគេអាច​យក​មកបិតពីលើក្រចកដៃធម្មតាបាន។ សម្បកក្រចកនោះ ត្រូវបានផលិតឡើងដោយដាក់បញ្ចូលអំពូលភ្លើង ឌីយ៉ូតតូចៗ (LED) [...]

៤​ចំណុច នៃ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ របស់​ស្ត្រី​បារាំង

៤​ចំណុច នៃ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ របស់​ស្ត្រី​បារាំង


រូបថត តារាស្ត្រីជាជនជាតិបារាំងមួយរូប ដែលលាក់នៅក្នុងធម្មជាតិ។ (រូបថត ឯកសារ)

សម្រស់ - សម្រស់ស្រស់ស្អាត គឺជាផ្នែកមួយយ៉ាងសំខាន់ ជួយឲ្យមនុស្សមានអារម្មណ៏ល្អ និងកាន់​តែមាន​ភាព​ស្រស់ថ្លាឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះជា អាថ៌កំបាំងដែលមានបួនចំណុច នៃការថែរក្សា​សម្រស់​របស់​ស្រ្តីជនជាតិបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនមិត្តអ្នកអានដូចតទៅ។

១. ដឹងពីវិធីសាស្រ្ត នៃការចាយ

ស្រ្តីជនជាតិបារាំង បានដឹងពីប្រភេទនៃទ្រព្យសម្បតិ្តរបស់ពួកគេ និងវិធីប្រើប្រាស់ទៅតាម​ស្ថានភាពដែល​ពួកគេមាន ព្រមទាំងធ្វើការចាយវាយ ដោយត្បិតត្បៀតទៅតាមស្ថានភាព [...]

លុចស៊ី ម៉ាក ជាប់​ជា​បវរកញ្ញា​​នៃ​សហគមន៍​ខ្មែរ​២០១៤​នៅ​បារាំង (vdo)

លុចស៊ី ម៉ាក ជាប់​ជា​បវរកញ្ញា​​នៃ​សហគមន៍​ខ្មែរ​២០១៤​នៅ​បារាំង (vdo)

ម្កុដពេជ្របវរកញ្ញា​នៃសហគមន៍ខ្មែរ ប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ ត្រូវបានប្រគល់ ទៅឲ្យកញ្ញាដ៏ស្រស់ប្រិមប្រិយ៍​ម្នាក់ឈ្មោះ លុចស៊ី ម៉ាក (Lucie MAK) អាយុ១៨ឆ្នាំ។ នាងលុចស៊ី ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញាខ្មែរនេះ កាលពី​ម៉ោងប្រមាណជា០១ យប់រំលងកណ្ដាលអាធ្រាត នៃថ្ងៃសៅរ៍ចូលមកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធាន​ក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាឱសថការីមួយរូបអ្នកស្រី ឃុន វ៉ារី នៅក្នុងរាត្រីស្រមោលសរ​ជ្រើសរើសបវរ​កញ្ញា ធ្វើនៅ​ទីក្រុងប៊ូស៊ី ស៊ាំងហ្សក (Bussy St Georges) ជាយរដ្ឋធានីប៉ារីស។


នាង លុចស៊ី ម៉ាក អាយុ១៨ឆ្នាំ ជាប់ជាបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំង ឆ្នាំ២០១៤ កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត Sopheak)

រាជនីសម្ផស្ស - [...]

ស្អាត​ហើយ នៅ​តែ​កែ​ខៃ​ទៀត! នរណា​មិន​ព្រឺ​ព្រួច?

ស្អាត​ហើយ នៅ​តែ​កែ​ខៃ​ទៀត! នរណា​មិន​ព្រឺ​ព្រួច?

តាមពិតទៅ មិនបាច់កែកុនអី ក៏តារាភាពយន្ដហូលីវូដ មួយរូបនេះ មានរូបសម្ផស្សស្អាតផូផង់រួចទៅហើយ។ ប៉ុន្តែ​បំណាច់ត្រូវបានទស្សនាវដ្ដី ផ្លារ (Flare) យករូបនាងមកដាក់ នៅលើក្របខាងមុខរបស់ខ្លួននោះ ការកែខៃយ៉ាងល្អ​ប្រណិតមួយ បានធ្វើទៅលើរូបដើម ហើយបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងមួយ នៅតាមបណ្ដាញអ៊ីនធើណែត។


នាង ជឺនីហ្វើរ ឡារ៉េន នៅលើក្របមុខនៃទស្សនាវដ្ដី ផ្លារ។ (រូបភាព ទស្សនាវដ្ដីផ្លារ)

បច្ចេកវិទ្យា - ទាំងម្ចាស់រូបនៅក្នុងរូបថត ទាំងអ្នកផ្សព្វផ្សាយ សុទ្ធតែចង់បានឲ្យរូបរាងនៅក្នុងរូបថត មានលក្ខណៈ​ឥតខ្ចោះ និងថែមទាំងបានព្យាយាមលាក់នូវការប៉ះពាល់ កៃខៃរូបភាពនេះ ដែលច្រើនតែធ្វើឡើងតាមប្រព័ន្ធ​កំព្យូទ័រ​ទៀតផង។ ប៉ុន្តែបន្តិចម្ដងៗ ការរកឃើញពីការកែខៃនោះ បានទម្លាយចេញមកវិញ [...]

បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា  កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

ម្កុដពេជ្របវរកញ្ញាបារាំង ឆ្នាំ២០១៤ ត្រូវបានធ្លាក់ទៅ នាងផ្ល័រ៉ា  កូគេរ៉េ (Flora Coquere) អាយុ១៩ឆ្នាំ មកពីក្រុង អ័រឡេអង់ (Orléan) ផ្នែកកណ្ដាលនៃប្រទេសបារាំង ខាងត្បូងនៃទីក្រុងប៉ារីស។ នាងផ្ល័រ៉ា ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញា កាលពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធានក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាអ្នកចម្រៀងជនជាតិកាណាដា លោក ហ្គារូ (Garou) នៅក្នុងមហោស្រពជ្រើសរើសបវរកញ្ញា ធ្វើនៅ​ទីក្រុងឌីហ្សុង (Dijon)។


នាងផ្ល័រ៉ា កូគេរ៉េ មកពីក្រុង អ័រឡេអង់ បានជាប់ជាបវរកញ្ញាប្រចាំប្រទេសបារាំងឆ្នាំ២០១៤។ (រូបថត ផ្ដិតពីទូរទស្សន៍​ប៉ុស្ដ៍​លេខមួយបារាំង)

រាជនីសម្ផស្ស - បន្ទាប់ពីការសម្ដែងនូវផ្ទាំងទស្សនីយភាព អស់រយៈពេល ជាង៣ម៉ោង ដ៏អស្ចារ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...