សំឡីអនាម័យស្ត្រីមានសារជាតិ «ចាហួយ» បង្កការព្រួួយបារម្ភ?
ការបែកធ្លាយវីដេអូឃ្លីបបែបនេះ បានកើតមានម្តងរួចមក នាពេលកន្លងមក តែត្រូវបានតំណាងក្រុមហ៊ុន សំឡីអនាម័យ «MiMi»ធ្វើការស្រាយ ពីបញ្ហាទាំងអស់នេះ។ ប៉ុន្តែបណ្ដាអ្នកប្រើប្រាស់ នៅតែមានការព្រួយបារម្ភទៀត បើទោះជាមាន ការបកស្រាយនោះក៏ដោយ។ ជាពិសេស ការព្រួយបារម្ភ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីស្រ្តីម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះខ្លួនឯងថា «So Theara» បានយកសំឡីអនាម័យម៉ាក MiMi មួយ និងប្រៀបធៀប ជាមួយសំឡីអនាម័យមួយទៀត ម៉ាក Sofy ដោយយកមកពិសោធន៍ ដាក់សំឡីទាំងពីរត្រាំទឹក។ បន្តិចក្រោយមក សំឡីអានាម័យ MiMi មានសភាពហើម និងមានចេញ ជាលក្ខណៈចាហួយម្យ៉ាងប៉ោងធំ ចំណែកឯសំឡី Sofy នៅលក្ខណៈធម្មតា ធ្វើឲ្យអ្នកពិសោធ និងអ្នកប្រើប្រាស់ កើតចម្ងល់ថា វត្ថុធាតុដើមទាំងនោះ វាជាអ្វី?
បើតាមការបកស្រាយ របស់តំណាងក្រុមហ៊ុន សំឡីអនាម័យខាងលើ បានបញ្ជាក់ នាពេលកន្លងមក ទៅកាន់សារធារណៈជនថា៖ «ការជ្រើសរើសវត្ថុធាតុដើមមកប្រើ [...]