របាំដែលកម្រឃើញ របស់ជនជាតិភាគតិចព័រ សម្តែងនៅថ្ងៃទិវាសិទ្ធិមនុស្ស (vdo)
អ្នកចូលរួមជាច្រើន ដែលបានទស្សនារបាំនេះហើយ បាននិយាយសរសើរ និងគាំទ្ររបាំនេះ ព្រោះវាមានលក្ខណៈប្លែកពីរបាំដ៏ទៃទៀត។ របាំរបស់ជនជាតិដើម មានអ្នករាំ ប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់ ហើយប្រុសៗលែងខ្លួនទាំងអស់ ស្លៀកសម្លៀកបំពាក់ជាជនជាតិដើមភាគតិច និងមានកាន់ឃ្មោះ នៅនឹងដៃម្នាក់មួយ។ អ្វីដែលមានលក្ខណៈពិសេស ជាងនេះទៅទៀតនោះគឺ រាល់ឧបករណ៍ទាំងនោះសុទ្ធតែមាន ទំហំខុសគ្នា ដើម្បីឲ្យសម្លេងរបស់វា ដែលគោះចេញមក មានភាពខុសប្លែកគ្នាទាំងអស់។
នៅក្នុងការជួបផ្ទាល់ជាមួយលោក ហិន លីគីម ដែលជាអ្នកដឹកនាំនៅក្នុងក្រុមរបាំនេះ លោកបានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា របាំនេះឈ្មោះថា «ត្រចឺន» ហើយរបាំនេះ គឺជាប្រពៃណីរបស់ជនជាតិ ព័រ។ លោកបានប្រាប់ទៀតថា មូលហេតុដែលក្រុមរបស់លោក យករបាំនេះ [...]