អាមេរិក៖ សម្លាប់អតីតស្រីស្នេហ៍របស់ខ្លួន រួច«ហុតខួរឆៅ»
ជារឿងរ៉ាវដ៏រន្ធត់ហួសប្រមាណ ថ្មីមួយទៀត។ លោក ចូហ្សេហ្វ អាលប៊ើ អូប៊ើហេនស្លី (Joseph Albert Oberhansley) អាយុ៣៣ឆ្នាំ រស់ក្នុងក្រុង ជើហ្វើសានវីល (Jeffersonville ក្នុងរដ្ឋអ៊ិនឌីយ៉ាណា ភាគកណ្ដាលខាងកើតនៃសហរដ្ឋអាមេរិក) ត្រូវបានចោទប្រកាន់ពីបទ បានសម្លាប់អតីតគូរកំណាន់របស់ខ្លួន។ ការចោទប្រកាន់នោះ បានបន្ថែមទំងន់ទោសឲ្យបុរសនេះកាន់តែធ្ងន់ទៀត ពីបទសង្ស័យ ថាបានហុតខួរក្បាលរបស់នាង និងបានបរិភោគអវៈយវៈខាងក្នុង នៃស្ត្រីស្នេហ៍ នាង តាមី ចូ ប្លេនតុន (Tammy Jo Blanton) ដែលមានអាយុ៤៦ឆ្នាំ។
សារព័ត៌មាន The Indianapolis star បានរាយការណ៍ឲ្យដឹងថា សំនុំរឿងបានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បត្តិ៍ទី១១ ខែកញ្ញានេះមក។ ស្ត្រីកំណាន់ដ៏អភ័ព បានទូរស័ព្ទហៅកងកម្លាំងនគរបាល ហើយបានរាយការណ៍ថា ចូហ្សេហ្វ ជាអតីតគូរស្នេហ៍របស់ខ្លួន បានព្យាយាមបុកទម្លាយទ្វា ដើម្បីចូលក្នុងផ្ទះ បន្ទាប់ពីនាងបានប្ដូរសោរទ្វា។ ពេលមកដល់កន្លែងកើតហេតុ [...]