«បីសាចព្រៃផ្សៃ»វ៉ៃទារកនៅអ៊ូហ្គង់ដា ជាប់គុក៤ឆ្នាំ
រូបភាពដែលបង្ហាញតាមវីដេអូ របស់ឪពុកម្ដាយទារក ដែលដាក់ម៉ាសីនថតត្រួតពិនិត្យទៅលើ ការថែរក្សាកូនរបស់ខ្លួន ពីសំណាក់ស្ត្រីបម្រើម្នាក់នេះ មានលក្ខណៈព្រៃផ្សៃ និងធ្វើឲ្យអ្នកទស្សនាពិបាកអត់ទ្រាំ នឹងមិនធ្វើប្រតិកម្មណាស់។ ស្ត្រីបម្រើមើលថែក្មេងនោះ ឈ្មោះ ចូលី ទូមូហៀវេ (Jolly Tumuhiirwe) វ័យ២២ឆ្នាំ ត្រូវបានតុលាការប្រទេសអ៊ូហ្គងដា (ទ្វីបអាហ្វ្រិកកណ្ដាល) កាត់ទោសឲ្យជាប់ក្នុងពន្ធនាគារ៤ឆ្នាំ កាលពីដើមសប្ដាហ៍មុន ពីបទធ្វើទារុណកម្មលើទារកអាយុទើបនឹង១៨ខែ ដោយទះបោកធាក់ទាត់ទារកនោះ រមៀលនឹងដី។
ទោសកំហុសរបស់នារីបម្រើមើលក្មេង ដែលត្រូវបានក្រុមអ្នកទស្សនាវីដេអូ ផ្ដល់រហស្សនាមថា ជា«បីសាចព្រៃផ្សៃ»នោះ អាចជាប់ទោសរហូតដល់ទៅ២៥ឆ្នាំ បើតាមច្បាប់របស់ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះ។ អាជ្ញាធរនគរបាល [...]