Posts in ‘ពិភពលោក’ Category

រួច​រស់​តែ​ឯង​ពី​គ្រោះ​ធ្លាក់​​យន្ដហោះ ​កុមារី​តូច​បាន​ដើរ​រក​ការ​សង្គ្រោះ​ទាំង​យប់ (vdo)

នា​ព្រលប់​ម៉ោង​ប្រមាណ​ជា ១៨ និង ៣០​នាទី ថ្ងៃ​សុក្រ​ទី​២ ខែ​មករា បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ បាន​ភ្ញាក់​ខ្លួន​ក្រញ៉ាង​ឡើង ដោយ​សារ​តែ​មាន​សម្លេង​គោះ​ទ្វា​ផ្ទះ​របស់​លោក និង​ជួប​ដោយ​ផ្ទាល់​ភ្នែក នូវ​ហេតុការណ៍​ដ៏​ញាប់ញ័រ​​មួយ។ លោក ឡារី វីលគីន (Larry Wilkins) បាន​ងើប​មក​បើក​ទ្វា តែ​បាន​សម្ដែង​ការ​រន្ធត់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​អ្នក​គោះ​ទ្វា​នោះ​ជា​ក្មេង​ស្រី​ម្នាក់ អាយុ​៧​ឆ្នាំ ដែល​គ្រប​ដណ្ដប់​ខ្លួន ទៅ​ដោយ​ឈាម។ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក វីលគីន ប្រាប់​ទៅ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ NBCNews របស់​អាមេរិក។

បុរស​ចំណាស់ ៧១ឆ្នាំ ដែល​រស់​នៅ​ក្នុង​ក្រុង បាកប៊័រី ត្រៃ (Buckberry Trail) នៃ​រដ្ឋ គេនទូគី (Kentucky ភាគ​កណ្ដាល​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក) បាន​និយាយ​រៀប​រាប់​ថា៖ «នាង​តូច ចេញ​ឈាម​សឹង​តែ​ស្រោច​ខ្លួន ជា​ពិសេស​នៅ​លើ​ជើង​ទាំង​គូរ។ មុខ [...]

កាំបិត​​ដោត​ចូល​​ក្នុង​​ក្បាល តែ​ទ្រាំ​ទ្រ​បាន​ចំងាយ​១០០​គ.ម រហូត​ដល់​មន្ទីរ​ពេទ្យ

កាំបិត​​ដោត​ចូល​​ក្នុង​​ក្បាល តែ​ទ្រាំ​ទ្រ​បាន​ចំងាយ​១០០​គ.ម រហូត​ដល់​មន្ទីរ​ពេទ្យ

«អ្នក​ជំងឺ​ម្នាក់​នោះ បាន​មក​ដល់​មន្ទីរ​ពេទ្យ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ហើយ​បាន​ទទួល​ការ​វះ​កាត់ នៅ​ពីរ​ម៉ោង​ក្រោយ​មក។ ការ​វះ​កាត់​បាន​ប្រព្រឹត្តិ​ទៅ ដោយ​ប្រើ​រយៈ​ពេល​បី​ម៉ោង។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ជំងឺ​បាន​ឆ្លង​ផុត​គ្រោះ​ថ្នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​ជា​ធម្មតា នៅ​ក្នុង​មន្ទីរ​ពេទ្យ។» នេះ​ជា​ការ​អះ​អាង​របស់​អ្នកស្រី អាណា ផ្លាវីយ៉ា ស័រ៉េស (Ana Flavia Soares) អ្នក​នាំ​ពាក្យ​មន្ទីរ​ពេទ្យ​នៃ​ទី​ក្រុង តេរ៉េស៊ីណា (Teresina ភាគ​កណ្ដាល​ខាង​កើត នៃ​ប្រទេស​ប្រេស៊ីល)។

បើតាម​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាំបិត​បាន​ចាក់​ចូល នៅ​ខាង​ក្រោម​ភ្នែក​ខាង​ឆ្វេង ហើយ​បាន​កាត់​តាម​មាត់ ចុះ​មក​ឈប់ នៅ​ខាង​លើ​ឆ្អឺង​ថ្គាម​ក្រោម​ផ្នែក​ខាង​ស្ដាំ តែ​បន្តិ​ច​ប៉ុណ្ណោះ។ ដោយ​ឃើញ​អ្នក​ជំងឺ លោក ជូអាសេឡូ នូណេស (Juacelo Nunes) អាយុ​៣៩​ឆ្នាំ​រូប​នេះ នៅ​មាន​ភាព​រវាស​រវៃ​រហូត [...]

សាឡាង​ដ៏​ធំ​មួយ ឆេះ​កណ្ដាល​សមុទ្រ រវាង​ពី​ប្រទេស​ក្រិច​មក​អ៊ីតាលី

សាឡាង​ដ៏​ធំ​មួយ ឆេះ​កណ្ដាល​សមុទ្រ រវាង​ពី​ប្រទេស​ក្រិច​មក​អ៊ីតាលី

ឆ្នាំ២០១៤ បាន​បញ្ចប់​ទៅ​ដោយ​ទំព័រ​គ្រោះថ្នាក់​ដ៏​ខ្មៅ​ងងឹត ពាស​ពេញ​ទាំង​ពិភពលោក។ ប្រសិន​បើ​នៅ​អាស៊ី​អាគ្នេយ៍ មាន​គ្រោះ​បាត់​យន្ដហោះ​ទើប​នឹង​កើត​ឡើង​ទៀត ទៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​លក់​សំបុត្រ​ថោក អ៊ែរអេសៀ (AirAsia) តែ​នៅ​ទ្វីប​អ៊ឺរ៉ុប​ឯ​ណេះ​ មាន​គ្រោះ​ថ្នាក់​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​ដែរ ទៅ​លើ​សាឡាង​ចម្លង​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង ប៉ាត្រាស (Patras) ប្រទេស​ក្រិច ឆ្ពោះ​មក​ទី​ក្រុង អង់គូន (Ancône) ប្រទេស​អ៊ីតាលី។

ទីភ្នាក់ងារ​សារព័ត៌មាន​របស់​ប្រទេស​ក្រិច ANA បាន​ប្រកាស​ដំណឹង​ថា៖ «មាន​នៅ​សល់​តែ​ផ្សែង​ប៉ុណ្ណោះ។ ហើយ​ការ​ព្យាយាម​ចូល​ទៅ​ជិត​សាឡាង​ឈ្មោះ ន័រម៉ង់ អាត្លង់ទិក (Norman Atlantic) របស់​នាវា​ផ្សេង​ទៀត កំពុង​ប្រព្រឹត្តិ​ទៅ​សារ​ជា​ថ្មី ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​ដែល​នៅ​សេស​សល់ ដោយ​មធ្យោបាយ​ដាក់​ជណ្ដើរ​ខ្សែរ។»

ក្រុមហ៊ុន អាណិច របស់ប្រទេសកិច្ច ដែលជួលសាឡាងនេះ [...]

«អ្នក​ម៉ែ​អើយ អ្នក​នៅ​ឯណា? កូន​ត្រជាក់​រឹង​អស់​ហើយ...»

«អ្នក​ម៉ែ​អើយ អ្នក​នៅ​ឯណា? កូន​ត្រជាក់​រឹង​អស់​ហើយ...»

ជាហេតុការណ៍ដ៏រឹងខ្លួន តឹង​អស់​ទាំង​ឱរ៉ា ខ្លោចផ្សារ​ជំនួស​ទារក​អាយុ​១៨​ខែ ដែល​ទើប​នឹង​ចេះ​ដើរ​តេះតាស។ នៅ​ក្នុង​ក្រុង​តូច​មួយ​ឈ្មោះ សូសណូវកា (Sosnovka ភាគ​កណ្ដាល​នៃ​ប្រទេស​រ៉ូស្សី) ដែល​គ្រប​ដណ្ដប់​ដោយ​ទឹក​កក​ស​ក្បុស ជា​មួយ​នឹង​សីតណ្ហ​ភាព​១០​អង្សា​ក្រោម​សូន្យ កាល​ពី​ដើម​សប្ដាហ៍​មុន នាង ម៉ារីណា យេហ្វីម៉ូវ៉ា (Marina Yefimova) អាយុ​២៩​ឆ្នាំ បាន​គិត​ថា​កូន​ប្រុស​របស់​នាង​ឈ្មោះ គ្លេប (Gleb) បាន​គេង​លង់​លក់​ហើយ មុន​នឹង​នាង​បាន​ចេញ​ទៅ​ដើរ​លេង សប្បាយ​ក្អាក​ក្អាយ​ជា​មួយ​មិត្ត​ភ័ក្រ ដោយ​ទុក គេ្លប ឲ្យ​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង ទាំង​កណ្ដាល​យប់​ស្ងាត់។

តើទារក​ណា​មួយ អាច​រស់​នៅ​តែ​ឯង​ដោយ​គ្មាន​វត្តមាន និង​កម្ដៅ​ម្ដាយ ឬ​មនុស្ស​ធំ​នៅ​ជិត​ខ្លួន​វា​នោះ? ដោយ​សារ​អារម្មណ៍​បែប​នេះ​ហើយ ទើប​កុមារ​ដែល​ទើប​នឹង​ចេះ​ដើរ​តេះតាស មិន​បាន​គេង​លង់​លក់​ឡើយ។ ទារក គេ្លប បាន​ចេញ​ពី​បន្ទប់ រួច​ចុះតាម​ជណ្ដើរ [...]

បញ្ច្រក​ថ្នាំ​សម្លាប់​ស្វាមី រួច​កាត់​ជា​កង់ៗ​ដោយ​ម៉ាស៊ីន​អារ

បញ្ច្រក​ថ្នាំ​សម្លាប់​ស្វាមី រួច​កាត់​ជា​កង់ៗ​ដោយ​ម៉ាស៊ីន​អារ

អ្នកស្រី ម៉ារីយ៉ា អឡេចហ្សង់ដ្រា (Maria Alejandra) ដែល​មាន​ជំនាញ ខាង​ព្យាបាល​រោគ​ចិត្ត​ អាយុ​៤០​ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ម៉ិចស៊ិក ចោទ​ប្រកាន់​ថា​បាន​បញ្ច្រក​ថ្នាំ​ងងុយ​ដេក ក្នុង​ភេសជ្ជៈ​ឲ្យ​ស្វាមី​របស់​ខ្លួន​អាយុ​៤១​ឆ្នាំ​ផឹក រួច​សម្លាប់។ សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ Excelsior បាន​រាយ​ការណ៍​ថា ភរិយា​ប្រិមប្រិយ​រូប​នេះ បាន​បន្ត​សកម្មភាព​របស់​ខ្លួន ដោយ​បាន​យក​ម៉ាស៊ីន​អារ ដើរ​ដោយ​ចរន្ដ​អគ្គិសនី មក​កាត់​សាក​សព​ប្ដី​របស់​ខ្លួន ជា​កង់ៗ មុន​នឹង​ច្រក​ដាក់​ចូល​ក្នុង​ថង់​ផ្លាស្ទីក និង​យក​ទៅ​បោះ​ចោល​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា។

ក្នុងរយៈពេលក្រោយមក អ្នកស្រី ម៉ារីយ៉ា បាន​យក​ទូរស័ព្ទ​របស់​ស្វាមី មក​សរសេរ​ជា​សារ​ខ្លីៗ​ផ្ញើរ​ទៅ​ញាតិ​មិត្ត ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿ​ថា ស្វាមី​របស់​ខ្លួន​នៅ​រស់​រាន​ធម្មតា​នៅ​ឡើយ។

នគរបាលបានបើកការស៊ើបអង្កេត តាំងពីដើមខែវិច្ឆិកាមក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...