Posts in ‘ពិភពលោក’ Category

ភោជនីយដ្ឋាន​ចិន​នៅ​ម៉ិចស៊ិក យក​សាច់​ឆ្កែ​ជំនួស​សាច់​ជ្រូក​ធ្វើ​ម្ហូប

សារព័ត៌មានអង់គ្លេស «Daily Mail » បានផ្សាយឲ្យដឹង កាលពីសប្ដាហ៍មុនថា អតិថិជនមួយរូប បានឃើញបុគ្គលិក នៃភោជនីយដ្ឋាននេះ សម្លាប់ឆ្កែមួយក្បាល មុននឹងយកសាច់វា ទៅឆាប្រឡាក់គ្រឿង ជាមួយមី និងបន្ទាប់​មក​ បាន​ដាក់​ឲ្យ​អតិថិជន​ផ្សេងទៀត ទទួលទាន។ ម្ហូបនោះ មានឈ្មោះថា «chow mein» ដែលជាម្ហូបពិសេស របស់ជនជាតិចិន កង់តុង។ ស្ថិត​ក្នុងសភាពតក់ស្លុតជាខ្លាំង អតិថិជនរូបនោះ បានរត់ទៅរាយការណ៍ ប្រាប់នគរបាលភ្លាម។

នៅនឹងកន្លែង អាជ្ញាធរក៏បានសម្ដែង ការភ្ញាក់ផ្អើលដូចគ្នា ដោយពួកគេប្រទះឃើញ សត្វឆ្កែជាច្រើនក្បាល ដាក់ជាប់​នៅ​ក្នុង​ទ្រុង ហើយមានសាកសព សត្វឆ្កែមួយ ត្រូវបានកាត់ជាកំណាត់ៗ ដាក់ទៅក្នុងធុងសម្រាម។

ភោជនីយដ្ឋានចិនប្រាំទៀត ត្រូវបានបិទទ្វា

[...]
ទុក​កូន​ពិការ​ចោល​ក្នុង​ព្រៃ ដើម្បី​ខ្លួន​បាន​ទៅ​នៅ​ជា​មួយ​ប្រុស​ស្នេហ៍

ទុក​កូន​ពិការ​ចោល​ក្នុង​ព្រៃ ដើម្បី​ខ្លួន​បាន​ទៅ​នៅ​ជា​មួយ​ប្រុស​ស្នេហ៍

ស្ត្រីអាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរសង្ស័យថា បានទុកកូនប្រុស ដែលពិការ ស្វិតដៃជើងដ៏ធ្ងន់ធ្ងរ ចោលនៅក្នុងព្រៃ ដើម្បី​ទៅរស់នៅជាមួយ បុរសជាគូកំណាន់របស់ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ចំពោះយុវជនពិការ ត្រូវបានស្ថានីយ៍​ទូរទស្សន៍ CBS News យកមករាយការណ៍ កាលពីចុងសប្ដាហ៍នេះ បង្កឲ្យមានកំហឹងផ្ទុះឡើង នៅសហរដ្ឋអាមេរិក។ ស្ត្រី​រូបនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីយុវជនពិការ ជាកូន ត្រូវបានរកឃើញ នៅក្នុងព្រៃ កូបក្រិក (Cobbs Creek) នៃ​រដ្ឋ​ហ្វីឡាដែលហ្វី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

រកឃើញ នៅក្នុងភួយ ជាមួយនឹងគុម្ពីព្រះគ្រីស្ទ៍

នៅពេលដែល ត្រូវបានរកឃើញដំបូង យុវជនដែលស្វិតដៃជើង បានដេកស្ងៀម នៅក្នុងភួយ ហើយមានសៀវភៅ គុម្ពី​ព្រះ​គ្រីស្ទ៍មួយក្បាល នៅពីលើខ្លួន។ រទេះរុញ សម្រាប់ជនពិការ ក៏ស្ថិតនៅជិតនេះដែរ។ យុវជនកំសត់ បាននៅដេក​ស្ងៀម​របៀប​នេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ អត់ទឹក គ្មានអាហារ [...]

អាមេរិក៖ នគរបាល​បើក​រថយន្ដ បុក​ជន​សង្ស័យ​ប៉ើង​ដូច​សំឡី!

នគរបាលសហរដ្ឋអាមេរិក ដូចជាមិនសូវខ្វះរឿងប៉ុន្មានទេ ក្នុងរយៈពេលចុងក្រោយនេះ។ បន្ទាប់ពីបានបាញ់បោះ ទៅ​លើ​ជន​ស៊ីវិលគ្មានអាវុធ ឬច្រឡំបាញ់កាំភ្លើងគ្រាប់ពិត... តែនៅពេលនេះ ជាការបើករថយន្ដនគរបាល តម្រង់ទៅបុក​ជន​សង្ស័យម្នាក់ យ៉ាងពេញទំហឹងតែម្ដង។ ប៉ុន្តែលើកនេះ នគរបាលបានអះអាងថា វាជាទង្វើខុសទម្លាប់មួយ ដោយសារ​តែ​ក្រុម​​ខ្លួន​គ្មាន​​ជម្រើស។

ហេតុការណ៍បានកើតឡើង នៅខែកុម្ភៈកន្លងទៅ តែវីដេអូទើបនឹងទម្លាយមកឲ្យដឹង នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ជា​រូបភាព​ដ៏តក់ស្លុត ដែលថតជាប់ ដោយម៉ាស៊ីនថត ជាប់នឹងរថយន្ដនគរបាល ផ្ទាល់តែម្ដង ហើយទើបនឹងត្រូវបាន អាជ្ញាធរ​រដ្ឋ​អារីហ្សូណា (ភាគខាងលិច នៃសហរដ្ឋអាមេរិក) យកមកផ្សាយជាសាធារណៈ ដោយបញ្ចេញដំបូងគេ នៅលើ​កញ្ចក់​ទូរទស្សន៍ អាប៊ីស៊ីញ៉ូ (ABC News)។

នគរបាលបានពន្យល់ថា ជនសង្ស័យ ត្រូវបានតាមប្រមាញ់ឲ្យក្រុមនគរបាល បន្ទាប់ពីបានចូលក្នុងព្រះវិហារមួយ ហើយ​បានធ្វើការបាញ់បោះ នៅទីនោះ។ [...]

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

រូបភាពនេះ ទើបនឹងត្រូវបានថត ក្នុងពេលថ្មីៗនេះ បង្ហាញពីពពក ដែលបានផ្ដុំគ្នាជាទំរង់យ៉ាងចម្លែក នៅលើក្រុង ឡប់បុក (Lubbock) នៃរដ្ឋតិចសាស។ ប៉ុន្តែមិនមែនគ្រាន់តែជាពពកធម្មតាទេ តែជាបន្ដុំពពក នៅមុនព្យុះដ៏កម្រមួយ ក្នុង​ប្រភេទ​ព្យុះ ស៊ុពើសែល (supercell)។ ព្យុះដ៏កម្ររបៀបនេះ អាចនឹងបង្កើតឲ្យទៅជាខ្យល់គូច ដ៏សាហាវៗ ជាច្រើន។

ចំពោះប្រទេសកាណាដាវិញ ព្យុះរបៀបនេះ កម្រកើតមានណាស់។ ដោយឡែក សម្រាប់ដុំពពក នៅរដ្ឋតិចសាស​ខាង​លើ ជនជាតិកាណាដា ក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស អាចមើលឃើញបានខ្លះ ជាពិសេសអ្នករស់នៅ ក្នុងក្រុង អុងតារីយ៉ូ (Ontario)៕

ចាប់​រំលោភ​លើ​ឆ្នេរ ទាំង​កណ្ដាល​ថ្ងៃ ពោរ​ពាស​ដោយ​មនុស្ស

ចាប់​រំលោភ​លើ​ឆ្នេរ ទាំង​កណ្ដាល​ថ្ងៃ ពោរ​ពាស​ដោយ​មនុស្ស

បើតាមភ្នាក់ងារនគរបាល នៅតំបន់ឆ្នេរ ដែលមានហេតុការណ៍ បានឲ្យដឹងថា យុវតីជាជនរងគ្រោះ ត្រូវបានបំពាន​លើ​រាង​កាយ ដោយបុរសបីនាក់ កាលពីខែមីនាកន្លងទៅ។ បុរសទីបី កំពុងស្ថិតក្រោម ការស្វែររកចាប់ខ្លួន នៅឡើយ។ នគរបាល​បានសង្ស័យមនុស្សទីបួនម្នាក់ទៀត ប៉ុន្តែនគរបាលនៅមិនទាន់ច្បាស់ ពីមុខសញ្ញាមួយនេះ ហើយមិនទាន់​ប្រាកដ​ថា ជននេះមានជាប់ពាក់ព័ន្ធ នៅក្នុងសំនុំរឿងនេះ យ៉ាងដូចម្ដេចទេ។

ការរំលោភនេះ ត្រូវបានថតជាប់ ដោយទូរស័ព្ទដៃមួយគ្រឿង។ យុវតីរងគ្រោះ ត្រូវបានបង្ខំឲ្យដេក នៅលើកៅអី​លំហែ​កាយ នៅលើឆ្នេរ ក្រោយពីត្រូវបានជនទាំងនេះ លោមព័ទ្ធជុំជិត។ នៅពេលភ្លាមៗ មិនមាននរណាម្នាក់ បានរាយការណ៍​ករណីនេះ ទៅអាជ្ញាធរទេ ទោះជានៅជុំវិញនោះ មានមនុស្សម្នារាប់សិបនាក់ ក៏ដោយ។

ប៉ុន្តែអ្នកស៊ើបអង្កេត បានរកឃើញវីដេអូនេះ នៅពេលដែលពួកគេកំពុងស្រាវជ្រាវ នៅក្នុងសំនុំរឿង បាញ់បោះផ្សេងទៀត ដែលធ្វើឲ្យអាជ្ញាធរ ឈានទៅបើកសំនុំរឿង ចាប់រំលោភ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...