បន្លំអាយុទើបតែ ១៥ឆ្នាំ ដើម្បីបោកក្មេងប្រុស... មករួមភេទ
នាង អាណា អារ៉េអូឡា ហែណង់ដេស (Anna Areola-Hernandez) ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ១០ ឆ្នាំ បន្ទាប់ពីតុលាការបានរកឃើញ ថានាងបានប្រព្រឹត្តិកំហុស ក្នុងការបោកបន្លំក្មេងប្រុស មិនទាន់គ្រប់អាយុចំនួនបីនាក់ ឲ្យមករួមភេទជាមួយនាង។ មានលំនៅដ្ឋាន នៅក្រុង Glendale ក្នុងរដ្ឋអារីហ្សូណា ( សហរដ្ឋអាមេរិក) យុវតីរូបនេះ បានប្រើប្រាស់នាមសម្គាល់ Tiny Hernandez នៅលើបណ្ដាញសង្គម និងបានបន្លំអាយុរបស់នាង មកជាយុវតីអាយុ១៥ឆ្នាំ ទើបនឹងពេញជំទង់ ហើយបានបង់សំណាញ់ ទាក់យកក្មេងប្រុសបីនាក់ ឲ្យមកជួបនាងផឹកស៊ី និងបញ្ច្រកថ្នាំញៀន មុននឹងឲ្យនាងបានឡើងថានសួគ៌ ជាមួយនឹងពួកគេ។
អ្នកដែលបានសង្ស័យរឿងនេះមុនគេ គឺម្ដាយរបស់ក្មេងប្រុសរងគ្រោះមួយរូប ដែលបន្ទាប់មក បានរាយការណ៍ប្រាប់អាជ្ញាធរ និងបានប្ដឹងចោទនាង អាណា ថាបានប្រលោមស្នេហ៍ កូនគាត់ដែលមានអាយុទើបតែ ១៣ឆ្នាំ។ នៅក្នុងការសួរចម្លើយ ពីសំណាក់នគរបាល នាង អាណា [...]