យន្ដហោះប៊ែលហ្សិកមួយគ្រឿង ហោះត្រឡប់ក្រោយព្រោះភេវរកម្ម
ការសម្រេចចិត្តឲ្យយន្ដហោះ ដែលភ្ជាប់ជើងហោះហើរ ពីរាជធានីប្រ៊ុយស៊ែល (Bruxelles ប្រទេសប៊ែលហ្សិក) ឆ្ពោះទៅ ក្រុង ហ្សាវេនតឹម (Zaventem ប្រទេសតួនេស៊ី) ដែលមានមនុស្ស១៧០នាក់ ធ្វើដំណើរជាមួយនោះ បានធ្វើឡើង ដោយការិយាល័យគ្រប់គ្រងវិបត្តិ របស់ក្រុមហ៊ុនទេសចរណ៍ ជែតអ៊ែរ នៅក្រោយដំណឹងពីភេវរកម្ម នៅក្នុងសណ្ឋាគារមាត់សមុទ្រមួយ នៅប្រទេសតួនេស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា។ យន្ដហោះបានត្រឡប់មកចុះចត នៅព្រលានយន្តហោះអន្តរជាតិ នៃរាជធានី ប្រ៊ុយស៊ែល វិញ នៅរសៀលថ្ងៃដដែល ដោយមិនមានហេតុភេទអ្វីទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ អ្នកស្រី ផ្ល័រ៉ង់ ប្រុយ៉ែរ (Florence Bruyère) បានអះអាងថា វិធានការខាងលើ មិនមែនជាវិធានការទីមួយទេ ព្រោះក្រុមហ៊ុនគ្រោងនឹងផ្ដល់លទ្ធភាព ឲ្យអតិថិជនរបស់ខ្លួន ដែលមានចំនួនជាង ២៣០០នាក់ អាវវិលត្រឡប់ មកមាតុប្រទេសវិញ។ កាលពីថ្ងៃសៅរ៍នេះ ក្រុមហ៊ុនបានបញ្ជូន យន្ដហោះគ្មានអ្នកដំណើរ ចំនួន៩គ្រឿង [...]