Posts in ‘ពិភពលោក’ Category

បើក​រថយន្ដ​ដឹក​ទំនិញ​បុក​ចូល​ផ្សា​រាត្រី នៅ​ប៊ែរឡាំង ស្លាប់​១២នាក់

បើក​រថយន្ដ​ដឹក​ទំនិញ​បុក​ចូល​ផ្សា​រាត្រី នៅ​ប៊ែរឡាំង ស្លាប់​១២នាក់

អ្នកនាំពាក្យរបស់នគរបាលរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អ្នកបើកបររថយន្ដដឹកទំនិញ ត្រូវ​បាន​ចាប់ខ្លួនភ្លាមៗ នៅបន្ទាប់ពីរថយន្ដ​ដឹកទំនិញមួយគ្រឿងនេះ បានបើកបំបុកចូលក្នុងហ្វូងមនុស្ស នៃផ្សា​រាត្រី​មួយ​​កន្លែង សម្រាប់​បុណ្យណូអែល បង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ ក្នុងយប់ថ្ងៃចន្ទទី១៩ ចូល​មក​ថ្ងៃ​អង្គារ​ទី២០ ខែធ្នូ ឆ្នាំ២០១៦។ នគរបាល​បាន​បន្ថែម​ថា មនុស្សម្នាក់ទៀត ត្រូវបានរកឃើញស្លាប់ នៅ​ក្បែរ​បុរស​ម្នាក់​មុន (ដែលត្រូវបានចាប់ខ្លួន) នៅក្នុង​រថយន្ដ​នោះ​ជា​មួយ​គ្នា។

យ៉ាងណាក៏ដោយ នគរបាលរដ្ឋធានីបានបញ្ជាក់នៅមុននេះ ថាការស៊ើបអង្កេតកំពុងប្រព្រឹត្តិទៅ ដើម្បី​ព្យាយាម​ស្វែង​យល់​ឲ្យច្បាស់ ថាតើបុរស​ដែលត្រូវ​បានឃាត់ខ្លួន ពិតជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ដែលពាក់​ស្លាក​លេខ មកពីប្រទេសប៉ូឡូញ នោះមែន ឬយ៉ាងណា។ ប៉ុន្តែនៅពេល​ក្រោយមក ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា បុរសនោះ [...]

ឌុយតែតេ រង​ការ​រិះគន់​ថា​«ឈ្លើយ» ក្នុង​ជំនួប​ជាមួយ​ព្រះ​រាជា

ឌុយតែតេ រង​ការ​រិះគន់​ថា​«ឈ្លើយ» ក្នុង​ជំនួប​ជាមួយ​ព្រះ​រាជា

សម្លៀកបំពាក់សមញ្ញ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) នៅក្នុង​ការ​ចូល​ធ្វើ​ព្រះរាជសវនាការ ជាមួយព្រះមហាក្សត្រកម្ពុជា មិនទទួលបានការនិយម ឬការយល់ព្រម ពី​សំណាក់​បណ្ដា​ជន​កម្ពុជាទាំងស្រុង​នោះឡើយ។ ក្នុងព្រះរាជសវនាការនោះ លោក ឌុយតែតេ មិនបានពាក់អាវធំ ចង​ក្រវ៉ាត់ក ឲ្យ​បាន​សមសួន ទៅនឹង​សម្លៀកបំពាក់​«ការទូត» ដូចដែលអ្នកផងធ្លាប់ឃើញនោះទេ។ តែលោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ត្រឹម​តែ​ពាក់អាវស៊ឺម៊ី ពណ៌សដៃវែង និងថែមទាំងមូរចុងដៃនោះផង។

សម្លៀកបំពាក់នេះ ត្រូវបានសាធារណមតិខ្មែរមួយចំនួន រិះគន់ថា មានលក្ខណៈសមញ្ញ«ជ្រុល» និងខ្លះទៀត បាន​និយាយចូលជ្រៅ ថាលោក ឌុយតែតេ មានកាយវិការ​«ឈ្លើយ» នៅចំពោះព្រះភ័ក្រ របស់​ព្រះ​មហាក្សត្រ​កម្ពុជា។ ក្រុមអ្នករិះគន់ខ្មែរ ចំពោះសម្លៀកបំពាក់របស់លោក ឌុយតែតេ ភាគច្រើនមាននិន្នាការ មកពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងមកពីគណបក្សសង្គ្រោះជាតិ។

» [...]

រូបភាព​ថ្មី​ថត​ពី​លើ​អាកាស នៃ​«មហា​វិនាស​កម្ម»​នៅ អាឡិប

រូបភាព​ថ្មី​ថត​ពី​លើ​អាកាស នៃ​«មហា​វិនាស​កម្ម»​នៅ អាឡិប

សង្កាត់ជាមូលដ្ឋានដ៏សំខាន់ នៃក្រុមបះបោរ នៅក្នុងក្រុងអាឡិប (Alep) ដែលជាក្រុងទីពីរ នៃប្រទេសស៊ីរី (បន្ទាប់​ពីរដ្ឋធានី ដាម៉ាស) កំពុងដួលរំលំរលាយ ហើយនឹងឈាន​ទៅចុះចាញ់​កងទ័ពស្មោះស្ម័គ្រ នឹង​លោក ប្រធានាធិបតី បាឆារ អែល-អាសាធ (Bachar al-Assad) ទាំងស្រុងហើយ នៅថ្ងៃអង្គារទី ១៣ ចូល​មក​ថ្ងៃ​ពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជាលទ្ធផលចុងក្រោយ នៃសមរភូមិដ៏ក្ដៅរោលរាល ដុត​ឆេះហុយ​ផ្សែង​ទ្រលោម ក្រោម​សូរ​គ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក មិនដាច់​ពីសំណាក់​កងទ័ព​របស់លោក អាសាធ និងកងទ័ព​អាកាស​រ៉ូស្ស៊ី។

ហើយលទ្ធផលចុងក្រោយ នៃ«មហាវិនាសកម្ម» ដោយសារសង្គ្រាមដ៏រន្ធត់ ត្រូវបានបង្ហាញ តាមរយៈ​រូបភាព​ខាង​ក្រោម​នេះ ដែលទើបនឹងថតបាន និងដាក់បង្ហោះនៅថ្ងៃទី ១២ ខែធ្នូនេះ ដោយក្រសួងការពារជាតិ នៃ​រដ្ឋាភិបាល​ស៊ីរី​ខ្លួន​ឯង។

» វីដេអូរបស់ក្រសួងការពារជាតិស៊ីរី បង្ហោះនៅថ្ងៃទី១២ ខែធ្នូ