ថៃ៖ នគរបាលហៅកងទ័ពឲ្យជួយ បន្ទាប់ពីផ្ទុះហិង្សាមានស្លាប់ និងរបួស
យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអំពើហិង្សាមួយបានផ្ទុះឡើង នៅថ្ងៃសៅរ៍ទី៣០ខែវិច្ឆិកានេះ រវាងក្រុមប្រឆាំង និងក្រុមអ្នកគាំទ្ររដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ នគរបាលបានស្នើសុំទៅកងទ័ពថៃ នៅថ្ងៃសៅរ៍ដដែលនេះ ឲ្យបញ្ជូនកម្លាំងបន្ថែមដើម្បីពង្រឹកការដើរល្បាត និងការពារសុវត្តិភាព ខណៈពេលដែលក្រុមបាតុករប្រឆាំងឯកសណ្ឋានពណ៌លឿង គម្រាមចូលទៅកាន់កាប់វិមានរដ្ឋាភិបាលនៅថ្ងៃអាទិត្យនេះ។
ការប្រឈមមុខ រវាងនគរបាលនិងក្រុមបាតុករប្រឆាំងថៃ។ (រូបថត © Damir Sagolj / Reuters)
នយោបាយថៃ - អ្នកនាំពាក្យនគរបាលជាតិ លោក ពីយ៉ា អ៊ូតាយូ បានឆ្លើយនៅក្នុងសន្និសិទកាសែតមួយ ដែលផ្សាយតាមទូរទស្សន៍ថា «កងទ័ពនឹងបញ្ជូនកងកម្លាំងជាច្រើនកង [...]