Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

ថៃ៖ ដោះ​លែង យីងឡាក់ តែ​ចាប់​ខ្លួន​រដ្ឋមន្ត្រី​ម្នាក់​វិញ នៅ​យប់​ថ្ងៃ​អង្គារ

ថៃ៖ ដោះ​លែង យីងឡាក់ តែ​ចាប់​ខ្លួន​រដ្ឋមន្ត្រី​ម្នាក់​វិញ នៅ​យប់​ថ្ងៃ​អង្គារ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានរបបយោធាថ្មី ចាប់ឃុំខ្លួនកាលពីថ្ងៃ​សុក្រ​សប្ដាហ៍មុនមកនោះ ទើបនឹងត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃអង្គារម្សិលម៉ិញ។ នេះបើតាមអ្នកនាំពាក្យ​របស់​កងទ័ពថៃ កាលពីយប់ថ្ងៃដដែល។ ប៉ុន្តែរដ្ឋមន្ត្រីមួយរូប នៅក្នុងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវបាន​ក្រុម​យោធាឃាត់ខ្លួនវិញ នៅខណៈពេលដែលរដ្ឋមន្ត្រីរូបនោះ កំពុងធ្វើសន្និសីទការសែត នៅចំពោះមុខអ្នកសារព័ត៌មាន​រាប់សិបនាក់។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្លែងអង្វរ ទៅកាន់ប្រជាជាតិ កាលពីចុងឆ្នាំ២០១៣។ (រូបថត Wason Wanonchakorn, AP)

នយោបាយថៃ - របបយោធាថៃ កំពុងបន្តផ្លុំខ្យល់ក្ដៅផង ត្រជាក់ផង [...]

យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​ផ្សាយ​ទិន្នន័យ​ផ្កាយ​រណប ជា​សាធារណៈ

យន្ដហោះ​បាត់​ខ្លួន៖ ម៉ាឡេស៊ី​ផ្សាយ​ទិន្នន័យ​ផ្កាយ​រណប ជា​សាធារណៈ

នៅថ្ងៃអង្គារទី២៧ ខែឧសភានេះ ប្រទេសម៉ាឡេស៊ី បានធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវទិន្នន័យផ្កាយរណប ដែលបានប្រើសម្រាប់កំណត់ពីដំណើរទំនង នៃការហោះហើររបស់យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន​អាកាស​ចរណ៍ជាតិ ម៉ាឡេស៊ីអ៊ែឡាញ បាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។ កាយវិការរបស់ប្រទេសម៉ាឡេស៊ីនេះ ជាការ​ឆ្លើយតបទៅនឹងការចង់បាន របស់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលរងគ្រោះនៅលើយន្ដហោះ។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - នាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានធ្វើការជាមួយ [...]

នាវា​ចិន និង​ទូក​វៀតណាម បុក​គ្នា​ទៀត នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

នាវា​ចិន និង​ទូក​វៀតណាម បុក​គ្នា​ទៀត នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

នាវាចិនមួយគ្រឿង បានបើកទៅបុកទូកនេសាទវៀតណាមួយ នៅក្បែរនឹងមូលដ្ឋាចម្រាញ់ប្រេងរបស់ចិន ស្ថិត​ក្នុង​តំបន់ទឹកដែលប្រទេសទាំងពីរកំពុង ឈ្លោះដណ្ដើមថាជារបស់ផងខ្លួន តែរៀងៗខ្លួន។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ជម្លោះចិន-វៀតណាម - តាមទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានឲ្យដឹងថា កាណូតវៀតណាមនោះ បានលិចនៅក្នុង​តំបន់ភ្លាមៗ បន្ទាប់ពីបានឈ្លានពាន និងបានបុកនាវានាសាទរបស់ចិន។

នាយនគរបាលប្រចាំឆ្នេរសមុទ្រវៀតណាម បានប្រកាសថា អ្នកនៅលើទូក១០នាក់ ត្រូវបានជួយសង្គ្រោះដោយ​ទូកវៀតណាមផ្សេងទៀត ដែលបានបើកនៅក្បែរៗនោះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃចន្ទទី២៦ ខែឧសភា​នេះ [...]

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ពថៃ ដែលបានប្រកាសថា ខ្លួនទើបនឹងទទួលបានការគាំទ្រពីព្រះមហាក្សត្រ បន្ទាប់ពីបានធ្វើរដ្ឋប្រហារនោះ ទើបនឹងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំកិច្ចប្រជុំការងារដ៏ធំមួយ នៅពេលខាងមុខនេះ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់របបដឹកនាំយោធា ដែលទើបនឹងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃ បានថ្លែង​ទៅ​កាន់អ្នកសារព័ត៌មានថា៖ «យើងនឹងអញ្ជើញគ្រប់តំណាងទាំងអស់ ពីខាងក្រសួងមន្ទីរនានា និងពីនាយកដ្ឋានផ្សេងៗ ដូចជានគរបាលជាតិជាដើម ដើម្បីជួបប្រជុំ និងចាប់ផ្ដើមធ្វើការងារ»។

អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក លោក ប្រាយុទ [...]

ប្រទេស​ថៃ នឹង​មាន​«រដ្ឋាភិបាល​និរទេស​ខ្លួន» នៅ​ក្រៅ​ប្រទេស

ប្រទេស​ថៃ នឹង​មាន​«រដ្ឋាភិបាល​និរទេស​ខ្លួន» នៅ​ក្រៅ​ប្រទេស

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង ក្នុងអត្ថបទមុនរបស់ខ្លួនរួចហើយ ពីគម្រោងរបង្កើតរដ្ឋាភិបាល​និរទេសខ្លួន នៅ​ក្រៅប្រទេស របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវយោធាបណ្ដេញ​ចេញពីអំណាច នៅឆ្នាំ២០០៦ ហើយសព្វថ្ងៃកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដី​នឹងលើកយក ការ​ពន្យល់របស់លោក រ៉ូប៊ែរ អាស្ទឺដាម (Robert Amsterdam) ទីប្រឹក្សាច្បាប់របស់លោក ថាក់ស៊ីន ដែលបញ្ជាក់​អះអាង​កាន់តែច្បាស់ឡើង ស្ដីពីរដ្ឋាភិបាលថៃនៅក្រៅប្រទេសនេះ។


រូបពីរនាក់បងប្អូន យីងឡាក់ និងថាក់ស៊ីន ដែលក្រុមអាវក្រហមយកមកតាំង នៅក្នុងបាតុកម្មរបស់ពួកគេកន្លងមក។ (រូបថត AFP/Getty Images)



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...