Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

ពលករ​ខ្មែរ​នឹង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ បើ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ

ពលករ​ខ្មែរ​នឹង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថៃ​វិញ បើ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ

នៅមកទល់នឹងថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនាម្សិលម៉ិញនេះ ចំនួនកម្មករខ្មែរ ដែលថៃបានធ្វើនិរទេសមកកម្ពុជាវិញ មានចំនួនសរុបប្រមាណ ជាង២២ម៉ឺននាក់។ ពីចំណោមប្រជាពលករខ្មែរទាំងនោះ បានរៀបរាប់ថា ពួកគេខ្លះ​នៅបន្ត​ធ្វើការក្នុងប្រទេសថៃ ខ្លះត្រូវបានថៃចាប់បង្ខំឲ្យចាកចេញ និងខ្លះទៀតបានរត់ភៀសចូលព្រៃ។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចិន ស៊ីនហ៊ួ លោក ពេជ្រ វណ្ណា ប្រធានការិយាល័យកិច្ចការ​ទំនាក់ទំនងព្រំដែនកម្ពុជាថៃ បានលើកឡើងថាមកទល់នឹងថ្ងៃ១៩ ខែមិថុនាម្សិលម៉ិញនេះ មានកម្មករចំណាក​ស្រុក​កម្ពុជា ប្រហែល២២៥.០០០នាក់ ភាគច្រើនខុសច្បាប់ [...]

សេដ្ឋកិច្ច​ថៃ​នឹង​រង​ការ​ប៉ះពាល់ បន្ទាប់​ពី​បណ្ដេញ​ពលករ​ខ្មែរ​ច្រើន​ម៉ឺន​នាក់

សេដ្ឋកិច្ច​ថៃ​នឹង​រង​ការ​ប៉ះពាល់ បន្ទាប់​ពី​បណ្ដេញ​ពលករ​ខ្មែរ​ច្រើន​ម៉ឺន​នាក់

ការចាកចេញយ៉ាងគំហុក របស់ពលករច្រើនជាង១៩ម៉ឺននាក់ ពីប្រទេសថៃ កំពុងគម្រាម និងប៉ះពាល់ដល់​ឧស្សាហកម្ម​សំខាន់នានា ជាពិសេសវិស័យនេសាទ របស់ប្រទេសនេះ។ ការគម្រាម ដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃ ជួបនឹង​ផលវិបាកជាច្រើន ខណៈរបបយោធាថ្មី បានសន្យាពីកំណែទម្រង់ផ្នែកសេដ្ឋកិច្ច ដ៏ប្រសើរមួយ។


អ្នកទេសចរណ៍ចាំជិះទូក ចេញកំសាន្ដតាមទន្លេ ឬនៅផ្សារបណ្ដែតទឹក នៅរាជាធានីបាងកក។ (រូបថត ឯកសារ)

វិបត្តិការងារ - ប្រទេសថៃមានពលករបរទេស ស្របច្បាប់ប្រមាណជា ២,៣លាននាក់ បន្ថែមពីលើជនជាតិថៃ​ដែល​មានលទ្ធភាពការងារ ប្រមាណជា៣៨លាននាក់ នៅក្នុងប្រទេសមួយ ដែលមិនសូវមានអ្នកអត់ការងារឡើយ។

ក្រសួងការងាររបស់ប្រទេសនេះ បានគិតថាពលករបរទេស [...]

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

ជាមួយនឹងម្ហូបចំណីឲ្យទទួលទានដោយមិនគិតថ្លៃ ភ្លេងតន្ត្រី និងអ្នករាំស្រស់ឆើតឆាយ ... របបយោធាថ្មីនៅថៃ ដែល​បានធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាចតាំងពីថ្ងៃទី២២ ខែឧសភាមកនោះ បានកំពុង​ព្យាយាមបញ្ចុះបញ្ចូលទឹកចិត្ត របស់ប្រជាពលរដ្ឋថៃ តាមរយៈយុទ្ធនាការមួយ ដែលរបបនេះហៅថា «ដើម្បីសុភមង្គលរបស់ប្រជាជន»។


អ្នកចម្រៀង និងតន្ត្រីកងទ័ពថៃ ចេញធ្វើប្រតិបត្តិការ«ដើម្បីសុភមង្គលរបស់ប្រជាជន»។ (រូបថត AP)

នយោបាយថៃ - និយាយទៅ «ប្រជាជនថៃមិនសូវបានសប្បាយចិត្តទេ តាំងពី៩ឆ្នាំកន្លងមក។ ខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែ​តាំងពីថ្ងៃទី២២ ខែឧសភាមក សុភមង្គលបានត្រឡប់មកវិញ»។ នេះជាការថ្លែងកាលពីពេលថ្មីៗ របស់អគ្គ​មេបញ្ជាការ​កងទ័ពថៃ លោក ប្រាយុទ [...]

រង្វាន់​៥​លាន​ដុល្លា សម្រាប់​នរណា​ដែល​ដឹង​ព័ត៌មាន​ពី​​យន្ដហោះ​បាត់​ខ្លួន

រង្វាន់​៥​លាន​ដុល្លា សម្រាប់​នរណា​ដែល​ដឹង​ព័ត៌មាន​ពី​​យន្ដហោះ​បាត់​ខ្លួន

បីខែបន្ទាប់ពីការបាត់ខ្លួននៃយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែលជាប់នៅលើយន្ដហោះ ចង់ឲ្យមានការបែកធ្លាយនូវអាថ៌កំបាំង ដែលចេញនៃគ្រោះថ្នាក់​ដែលរហូត​មក​ដល់ថ្ងៃនេះ នៅតែគ្មានស្រមោលអ្វីសោះ។ ក្រុមគ្រួសារទាំងនោះ បានសន្យាជូនរង្វាន់ ៥លានដុល្លារ ទៅជនណាក៏​ដោយ ដែលអាចប្រាប់ឲ្យដឹងពីព័ត៌មានជាក់លាក់ នៃការបាត់ខ្លួនរបស់យន្ដហោះ។


ក្រុមគ្រួសារជនរងគ្រោះជាជនជាតិចិន បានស្រែកទ្រហោយំតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងប្រទេសម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត AFP)

បាត់យន្ដហោះ - កាលពីសប្ដាហ៍កន្លងទៅ ស្ត្រីអ្នកទេសចរណ៍តាមនាវាមួយរូប ជនជាតិអង់គ្លេស បានអះអាងថា បាន​ឃើញយន្ដហោះឆេះ [...]

វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

វៀតណាម​បង្ហាញ​វីដេអូ ពី​នាវា​ចិន​បើក​បុក​ពន្លិច​ កាណូត​​ខ្លួន (vdo)

ប្រទេសវៀតណាន បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីនាវាដ៏ធំរបស់ប្រទេសចិន បើកបុកកាណូតនេសាទមួយ របស់​ពលរដ្ឋខ្លួន ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ទីតាំងដែលប្រទេសចិន កំពុងតាំងមូលដ្ឋានចម្រាញប្រេញ ក្នុងដែនទឹកជម្លោះ​រវាងប្រទេសទាំងពីរ នៃសមុទ្រចិនខាងត្បូង។


កាណូតវៀតណាមសណ្ដោងកាណូត ដែលលិចត្រឡប់ទៅដីគោកវិញ។ (រូបថត Reuters)

ជម្លោះដែនទឹក - បងប្អូនកុម្មុយនីសទាំងពីរ ចោទគ្នាទៅវិញទៅមក ទាក់ទងនឹងការលិចកាណូតនេះ ដែលបាន​កើត​ឡើងតាំងពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ។ ទីក្រុងហាណូយ បានបរិហាប្រទេសចិន ពី«ទង្វើអមនុស្សធម៌» ខណៈពេល​ដែលប្រទេសចិនបានអះអាងថា នាវាវៀតណាមមួយនេះ បានរំលោភចូលក្នុងដែនទឹករបស់ខ្លួន។

រូបភាពដែលបង្ហាញទៅលើវីដេអូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...