Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

វៀតណាម​ជា​ដៃ​គូរពាណិជ្ជ​កម្ម​ទី​២​របស់​កម្ពុជា

វៀតណាម​ជា​ដៃ​គូរពាណិជ្ជ​កម្ម​ទី​២​របស់​កម្ពុជា

គ្រាន់តែនៅក្នុង ខែមករាតែមួយ ប្រទេសកុម្មុយនីស វៀតណាម បានផ្លាស់ប្ដូពាណិជ្ជកម្ម ជាមួយកម្ពុជា ក្នុងទឹកប្រាក់​ប្រមាណជា ២៩១លានដុល្លា ច្រើនជាងរយៈពេលដូចគ្នានេះ កាលពីឆ្នាំទៅម៉ិញ ៣,៥%។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការវៀតណាម VNA ក្នុងចុងសប្ដាហ៍នេះ។

របាយការណ៍នោះ បានឲ្យដឹងទៀតថា ពីក្នុងចំណោម ទឹកប្រាក់ទាំងអស់នោះ ទឹកប្រាក់ចំនួន២០៥,៦លានដុល្លា បានធ្វើ​ទៅ​លើផលិតផលប្រេងសាំង ផលិតផលធ្វើពីដែក ពីជ័រ ពីក្រណាត់ គ្រឿងឧបភោគបរិភោគជាដើម  ដែលនាំចូល មក​ក្នុង​​ប្រទេសកម្ពុជា។

ឆ្នាំកន្លងទៅ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានធ្វើក្នុងកម្រិតទឹកប្រាក់ ៣,២៩ពាន់លានដុល្លា ដែលក្នុង​នោះ ២,៦៧ពាន់លានដុល្លា ជាទឹកប្រាក់ ដែលកម្ពុជាទិញផលិតផល ឬនាំចូលផលិតផល ពីវៀតណាម ខណៈ​វៀតណាម​ទិញទំនិញ ឬនាំផលិតផលចូលទៅក្នុងប្រទេសខ្លួន តែជាង៦៧០លានដុល្លាប៉ុណ្ណោះ។ កម្រិតទឹកប្រាក់ [...]

ពីរ​នាក់​ធ្វើ​ឈុត​«រួមរ័ក​បះ​ជើង»​លើ​ម៉ូតូ តាម​ដង​វិថី​នៅ​ឥណ្ឌា

ពីរ​នាក់​ធ្វើ​ឈុត​«រួមរ័ក​បះ​ជើង»​លើ​ម៉ូតូ តាម​ដង​វិថី​នៅ​ឥណ្ឌា

ភាពរំភើប​ដូច​បាន​ឡើង«ថានសួគ៌» ពីការរួមរ័ក មិនមែនត្រូវអនុវត្ត តែនៅលើគ្រែ ឬនៅកន្លែងស្ងប់ស្ងាត់នោះទេ។ ប៉ុន្តែ​គេក៏អាច «ខ្ចីចលនា» របស់ម៉ូតូ ដែលកំពុងបើកបរ នៅតាមដងផ្លូវ ដើម្បីបង្កបាន នូវសេចក្ដី ស្រណុកសុខសប្បាយ នេះ​បាន​ដែរ។ ជាករណីដ៏ហួសចិត្តមួយ ដែលមិនបានធ្វើឲ្យអ្នកផ្សេង សប្បាយចិត្តជាមួយទេ ជាពិសេស ពីសំណាក់​អាជ្ញាធរ។

អាជ្ញាធរនគរបាល នៃរដ្ឋហ្គាវ (Goa ដែលស្ថិតនៅភាគអាគ្នេយ៍ នៃប្រទសឥណ្ឌា) កំពុងស្ថិតក្នុងភាពសុបិន្តមួយ បន្ទាប់​ពីបានឃើញរូបនេះ ត្រូវបានចុះផ្សាយ នៅលើបណ្ដាញសង្គម។ បុរសស្ត្រីពីរនាក់ បានបង្កភាពភ្ញាក់ផ្អើល នៅលើដងវិថី ដោយធ្វើកាយវិការ បះជើងក្ដៅសាច់ នៅពីលើម៉ូតូ ដែលកំពុងបើក។ ការភ្ញាក់ផ្អើល មិនត្រឹមតែកើតមាន នៅក្នុង​ប្រទេស​ឥណ្ឌាទេ តែសារព័ត៌មាននៅអ៊ឺរ៉ុប និងនៅអាមេរិកមួយចំនួន ក៏បានយកហេតុការណ៍នេះ មកផ្សព្វផ្សាយ​បន្ត​ដែរ។

បុរសពាក់អាវយឺតដៃខ្លី តែមិនដឹងថាមានស្លៀកខោឬអត់ (ព្រោះគ្របជិតឈឹង) [...]

«កូន​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្លាប់​ទេ បើ​ខ្ញុំ​នាំ​ទៅ​រៀន ប៉ុន្តែ​នាង​នឹង​ស្លាប់ បើ​គ្មាន​ចំណេះ​ដឹង»

«កូន​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្លាប់​ទេ បើ​ខ្ញុំ​នាំ​ទៅ​រៀន ប៉ុន្តែ​នាង​នឹង​ស្លាប់ បើ​គ្មាន​ចំណេះ​ដឹង»

«កូនស្រីរបស់ខ្ញុំ ប្រហែលមិនដល់ថ្នាក់ស្លាប់ទេ ប្រសិនបើខ្ញុំនាំគេ ទៅសាលារៀន ប៉ុន្តែនាងនឹងស្លាប់ ប្រសិនបើមិនព្រម ទៅរៀន ឱ្យមានចំណេះដឹង» នេះជាការលើកឡើង របស់បុរសជាតិឥណ្ឌាម្នាក់ បន្ទាប់ពីលោក ត្រូវបាន​ធានាឱ្យនៅក្រៅ​ឃុំ ក្រោយពីធ្វើការឃុំខ្លួនមួយថ្ងៃ ដោយសារតែលោក បានចងកូនស្រីជាប់នៅលើម៉ូតូ នាំទៅសាលារៀន។

ហេតុការណ៍នៃការចាប់បង្ខំកូន ពីសំណាក់ឪពុក វ័យ៤០រូបនេះ បានកើតឡើង ស្របពេល ដែលលោកនាយករដ្ឋមន្ត្រី ឥណ្ឌាន រ៉េនត្រា ម៉ូឌី ជំរុញជាសាធារណៈ ឱ្យក្មេងស្រីបានទទួល ការសិក្សាអប់រំ ។

បណ្ដាញទូរទស្សន៍ BBC បានផ្សាយឱ្យដឹងថា បុរសខាងលើ ត្រូវបាននគរបាលឥណ្ឌាចាប់ខ្លួន ក្រោយពីកាសែតក្នុង​ស្រុក​ជាច្រើន នៅរដ្ឋឧត្តរប្រាដេស ផ្សព្វផ្សាយ ពីរឿងចងកូនស្រីជាប់ម៉ូតូ ដូចសត្វធាតុ។ រូបលោកត្រូវបានចោទប្រកាន់ ថាបានល្មើស លើសេចក្តីសុខរបស់កូន។

តែបុរសជាឪពុកខាងលើ ដែលមានអាជីពជាសន្តិសុខ នៅសាលារៀនឯកជន មួយរូបនោះ [...]

នៅហុងកុង «ចំអិន​ឪ​ម៉ែ​ខ្លួន​ឯង គុក​មួយ​ជីវិត» (vdo)

ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពីទង្វើ ដ៏​សាហាវ​ព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។

នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជា​កំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជា​ប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការ​បាន​ដឹង​ទៀត​ដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។

[...]
អ្នក​ជំនាញ​ម្នាក់ ថា​យន្ដហោះ MH370 ត្រូវ​រ៉ូស្សី​​ចាប់​ពង្រត់

អ្នក​ជំនាញ​ម្នាក់ ថា​យន្ដហោះ MH370 ត្រូវ​រ៉ូស្សី​​ចាប់​ពង្រត់

យន្ដហោះ MH370 មិនបានទៅបញ្ចប់វាសនារបស់ខ្លួន នៅក្នុងលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះទេ ប៉ុន្តែ​យន្ដហោះ ត្រូវបានចាប់ពង្រត់ ឆ្ពោះទៅកាន់... ប្រទេសរ៉ូស្សី ឬតំបន់ណាមួយ ដែលនៅក្បែរនោះ។ នេះបើតាម​ការអះ​អាង របស់​អ្នក​ជំនាញ​មួយ​រូប។

លោក ចេហ្វ វីស្ស៍ (Jeff Wise) អ្នកជំនាញខាងអាកាសចរណ៍ស៊ីវិល និងជាអ្នកនិពន្ធជាតិអាមេរិក បានបង្ហាញ​ការជឿ​ជាក់របស់លោក បន្ទាប់ពីបានស្រាវជ្រាវ ទៅទិន្នន័យទាំងឡាយ ដែលទាក់ទងនឹងការបាត់ខ្លួន យ៉ាងចម្លែករបស់​យន្ដហោះ MH370 ថា អ្នកដែលស្គាល់ យន្ដហោះប្រភេទប៊ូអីង ៧៧៧ នេះច្បាស់ ទំនងជាអ្នក ដែលគួរឲ្យសង្ស័យខ្លាំង​ជាងគេ ក្នុងការផ្លាស់ប្ដូរអ្វីៗ សម្រាប់ជើងហោះហើរ នៅពេលនោះ។ លោកបានទម្លាក់ការសង្ស័យ ទៅរកប្រទេសរ៉ូស្សី ដោយ​ហេតុ​ថា ប្រទេសមហាអំណាចមួយនេះ មានឧស្សាហកម្ម អាកាសចរណ៍រីកចំរើនខ្លាំង ជាពិសេសបច្ចេកវិទ្យា ដែល​​អាច​បង្វិល​ទិន្នន័យ នៃ​ការ​ហោះ​ហើរ​បាន។

ថ្លែងប្រាប់សារព័ត៌មានចិនដ៏ធំមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...