ចិន៖ ទីក្រុងចំនួន១០ ខេត្ត១ ស្ថិតក្នុងភាពអាសន្នព្រោះជាតិពុល
ប្រជាជនទាំង៩៦លាននាក់ នៅក្នុងខេត្តសានតុង (Shandong ) ដែលស្ថិតនៅចន្លោះ ក្រុងសៀងហៃ និងរដ្ឋធានីប៉េកាំង របស់ប្រទេសចិន កំពុងរងគ្រោះព្រោះផ្សែងពុល ដែលគ្របដណ្ដប់លើខេត្ត ដែលខ្លួនរស់នៅ។ នេះបើតាមក្រិត្យមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដាក់ខេត្តនេះទាំងមូល ទៅក្នុងភាពអាសន្នកម្រិតក្រហម ទាក់ទងនឹងខ្យល់អាកាស ដែលអាចបង្កភាពមហន្តរាយ ដល់ជីវិតមនុស្សសត្វ នៅក្នុងខេត្ត។
ប៉ុន្តែមិនមែនតែខេត្តមួយនេះទេ ព្រោះនៅមានទីក្រុងធំៗចំនួន១០ទៀត ក៏ត្រូវបានប្រកាសដាក់ ឲ្យស្ថិតក្នុងភាពអាសន្នកម្រិតដូចគ្នា នៅខណៈពេលដែលអ័ព្ទដ៏ក្រាស់ កំពុងគ្របដណ្ដប់ ទៅលើមួយភាគធំ នៃប្រទេស ចាប់ពីភាគខាងជើង ចុះរហូតមកដល់ភាគខាងកើត។
នៅក្នុងចំណោមទីក្រុងទាំង១០នោះ មានក្រុង ជីនចាង (Xinxiang) នៃខេត្តហេណាម (ភាគកណ្ដាល) ដែលទទួលផ្សែងពុល ដល់ទៅកម្រិត ២,៥ (PM 2,5)។ កម្រិតដ៏ធំនេះ នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ដោយហេតុថា ផ្សែងឬជាតិពុល [...]