ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71
កាសែតប្រចាំថ្ងៃរបស់ថៃ បាងកកប៉ុស្ដិ៍ (Bangkok Post) បានរាយការណ៍ កាលពីថ្ងៃទី១០កក្កដានេះថា កុមារថៃប្រហែលជា ១២នាក់ បានធ្លាក់ខ្លួនឈឺនឹងជំងឺ «ជើង-ដៃ-មាត់» ក្នុងអំឡុងខែមិថុនានេះ តែមិនមានកុមារណាម្នាក់ មានវាសនាអាក្រក់ ដូចកុមារខ្មែរឡើយ។ លោកវេជ្ជបណ្ឌិត ផនថេប ស៊ិរិវ៉ាណារានសន (Pornthep Siriwanarangsan) ប្រធានផ្នែកឃ្លាំមើល រោគរាតត្បាត បាននិយាយប្រាប់កាសែតនេះថា «វាមានរោគសញ្ញាដូចគ្នា ទៅនឹងអ្វីដែលបានកើត ទៅលើកុមារនៅកម្ពុជា។ ដើម្បីការពារ កុំអោយមានការឆ្លង រវាងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត យើងត្រូវទុកអោយកុមារដែលមានជំងឺ នៅដាច់ដោយឡែកពី កុមារដែលគ្មានជំងឺ រហូតទាល់តែកុមារដែលឈឺ ជាសះស្បើយ។»
ក្រសួងសុខភាពសាធារណៈរបស់ថៃ បានប្រកាសអាសន្នទៅគ្រប់ ការិយាល័យសុខាភិបាល នៅតាមខេត្រខ័ណ្ឌនានា ក្នុងប្រទេស ហើយថាបានធ្វើការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាលខ្មែរ ដើម្បីឃ្លាំមើលការរីករាលដាល នៃជំងឺនេះ [...]