តុលាការហៅអតីតប្រធានាធិបតីបារាំង ទៅសាកសួរក្នុងរឿងហិរញ្ញវត្ថុ
អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង លោកនីកូឡា ស្សាកូហ្សី ត្រូវបានតុលាការទីក្រុងប៊កដូរ ហៅទៅសាកសួរ នៅលើសំនុំរឿងសង្ស័យ ពីការទទួលហិរញ្ញវត្ថុ ពីមហាសេដ្ឋីនីម្នាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧។
លោកនីកូឡា ស្សាកូហ្សី នៅត្រូកាដេរ៉ូ ជិតទួអេហ្វែល ពេលធ្វើយុទ្ធនាការឃោសនា
បោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២នេះ។ រូបថត របស់គណបក្ស UMP។
គេមិនដឹងថា តើការសាកសួរនោះមានលក្ខណៈបែបណា និងទម្រង់បែបម៉េច ហើយគេនៅមិនដឹងថា លោកអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី នឹងត្រូវតុលាការឃាត់ខ្លួន ដើម្បីស៊ើបអង្កេតបន្ថែមឬយ៉ាងណានោះទេ។ តែលោកអតីតប្រធានាធិបតី បានមកដល់វិមានយុត្តិធម៌នៃទីក្រុងប៊កដូ (Bordeaux) [...]