សាសា-សុខប៊ុន ល្បីដល់អ៊ឺរ៉ុប ព្រោះជា«រឿងអាស្រូវជាតិ»
បើជ្រុលជាលើកដៃវាយតប់ យាជើងទាត់ធាក់ ឬទាញកាំភ្លើង មកបាញ់ហើយ ត្រូវធ្វើឲ្យល្បី! ហើយបើល្បី ត្រឹមតែក្នុងស្រុក មិនសូវពូកែទេ ត្រូវឲ្យបរទេសចាប់អារម្មណ៍ផង ទើបហៅថា ចំជាកំពូលអ្នកខ្លាំងមែន។ ហើយនេះ ជាអ្វីដែលបានកើតឡើង ចេញពីទង្វើ របស់អ្នកមានប្រាក់ម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលរួមជាមួយ នឹងអង្គរក្សរបស់ខ្លួន បានទទួលស្គាល់ពីការវាយតប់ ទាត់ធាក់ បោចសក់ រហូតដល់ទៅសម្រាត អតីតពិធីការិនីទូរទស្សន៍មួយរូប ឲ្យរាបដល់ដី ហើយដែលត្រូវបានសារព័ត៌មាន នៅអ៊ឺរ៉ុបខាងលិច យកទៅចុះផ្សាយយ៉ាងព្រោងព្រាត ដោយបានធ្វើការវាយតម្លៃ ហេតុការណ៍នេះ ថាជា«រឿងអាស្រូវជាតិ»។
សម្រាប់ប្រទេសបារាំង សារព័ត៌មានមិនតិចជាង១០ទេ ដែលបានដកស្រង់ករណីនេះ ចេញពីអត្ថបទរបស់ទីភ្នាក់ងារ សារព័ត៌មានបារាំង ហៅកាត់ថា អាអេហ្វប៉េ (AFP) ដើម្បីយកមកចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ពាសពេញ និងយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ សារព័ត៌មានល្បីរបស់បារាំង [...]