Posts in ‘បារាំង’ Category

យុវជន​​ម្នាក់​ស្លាប់ ព្រោះ​ធ្លាក់​ពី​លើ​រូប​សំណាក​«សាធារណ​រដ្ឋ»

យុវជន​​ម្នាក់​ស្លាប់ ព្រោះ​ធ្លាក់​ពី​លើ​រូប​សំណាក​«សាធារណ​រដ្ឋ»

ហេតុការណ៍បង្កភាពតក់ស្លុត ដល់អ្នកនៅជុំវិញ នៅរសៀលថ្ងៃសៅរ៍ទី១៩ ខែកញ្ញានេះ បន្ទាប់ពីពួកគេបាន មកចូលរួមដង្ហែកំសាសន្ដសប្បាយ នៅក្នុងកម្មវិធី «Techno Parade»។ ប៉ុន្តែអ្នកទទួលខុសត្រូវ ក្នុង​ការ​រៀបចំ​កម្មវិធីដង្ហែនេះ បានបញ្ជៀសការទទួលខុសត្រូវ ទាក់ទងនឹងមរណៈភាពរបស់យុវជន ដែលបណ្ដាលមក​ពី​ការឡើងទៅលើរូបសំណាក តំណាងឲ្យស្ត្រី«សាធារណរដ្ឋបារាំង» នៅលើទីលានសាធារណៈរដ្ឋ (place de la République) កណ្ដាលរដ្ឋធានីប៉ារីស។

ស្រង់សម្ដី ដោយទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) លោក តូមី វ៉ូឌឺក្រាន (Tommy Vaudecranne) ប្រធាន​សមាគម «Technopol» ដែលរៀបចំកម្មវិធី «Techno Parade» បានឲ្យដឹងថា៖ «ហេតុការណ៍​យុវជន​ធ្លាក់ ពីលើរូបសំណាកនេះ បានកើតឡើង នៅក្រោយការបញ្ចប់ នៃកម្មវិធី "Techno Parade" ទៅ​ហើយ។ រាល់​យាន​យន្ដរបស់កម្មវិធី បានចាកចេញ ពីទីនោះអស់ហើយ។»

យុវជនខាងលើ ដែលអត្តសញ្ញាណ មិនត្រូវបានបង្ហើបឲ្យស្គាល់ [...]

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ដាក់​កូន​តូច​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់​ស្លាប់ ឪ​ម៉ែ​ជាប់​គុក​៣០-១២ឆ្នាំ

ជាប់ពន្ធនាគារ ៣០ឆ្នាំ ក្នុងនាមជាឧក្រិដ្ឋជន សម្រាប់ឪពុក និង១២ឆ្នាំ សម្រាប់ម្ដាយ ត្រូវបានសាលាដំបូង នៃ​តំបន់ «Seine-et-Marne» ជាយរដ្ឋធានីប៉ារីស ប្រកាសកាលពីថ្ងៃសុក្រ ប្រឆាំងជនជាប់ចោទ បុរសឈ្មោះ គ្រីស្តូហ្វ ឆំប៉ើណ័រ (Christophe Champenois) និងស្ត្រីឈ្មោះ ឆារឡែន កុត (Charlène Cotte)។ ឪពុក​ត្រូវ​បាន​តុលាការរកឃើញ ថាបានសម្លាប់កូនប្រុស អាយុ៣ឆ្នាំកន្លះរបស់ខ្លួន ដោយយកទៅដាក់ ក្នុង​ម៉ាស៊ីន​បោក​​គក់ (របស់គ្រួសារ) ខណៈស្ត្រីជាម្ដាយ ត្រូវបានតុលាការរកឃើញថា បាន«ផ្សំគំនិត» ក្នុងអំពើមនុស្សឃាត​នេះ។

រដ្ឋអាជ្ញាបារាំង បានទាមទារឲ្យតុលាការផ្តន្ទាទោស លោក គ្រីស្តូហ្វ ដាក់ពន្ធនាគារអស់មួយជីវិត ដែលជា​ទោសដ៏ខ្ពស់ សម្រាប់ឧក្រិដ្ឋជន និងបានស្នើរសុំឲ្យតុលាការ ផ្តន្ទាទោសអ្នកស្រី ឆារឡែន ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទបង្កឲ្យមានអំពើ «ហិង្សា» (មិនមែនទោស«ផ្សំគំនិត»ទេ)។

នៅមុនការប្រកាសសាលក្រម ជនជាប់ចោទ [...]

ទាហាន​អាមេរិក​បង្ក្រាប​ខ្មាន់​កាំភ្លើង លើ​រថភ្លើង​អាមស្ទែដាម-ប៉ារីស

ទាហាន​អាមេរិក​បង្ក្រាប​ខ្មាន់​កាំភ្លើង លើ​រថភ្លើង​អាមស្ទែដាម-ប៉ារីស

ជនរងរបួសធ្ងន់ទាំងពីរនាក់ ម្នាក់រងគ្រោះនឹងគ្រាប់កាំភ្លើង ម្នាក់ទៀតរងរបួសនឹងកាំបិត ជាទាហានអាមេរិកាំង ទាំងពីររូប ដែលចេញមកវិស្សមកាល នៅក្នុងទ្វីបអ៊ឺរ៉ុប។ ទាហានទាំងពីរបានសម្លឹងមើលឃើញ ពីសកម្មភាព​ខុសប្រក្រតីរបស់ជនសង្ស័យ (ដូចជាមានកាន់កាបូបស្ពាយមួយ ដែលត្រូវបានរកឃើញ មានបង់គ្រាប់​កាំភ្លើង​ជាច្រើន នៅពេលក្រោយមក) ហើយបានធ្វើអន្តរាគមន៍ ទៅលើជននេះភ្លាម នៅពេលបានស្ដាប់ឮជននេះ កំពុង​ធ្វើអ្វីមួយ (សម្លេងរៀបចំអាវុធ អាការ - ទាហានដឹងថាសម្លេងនេះយ៉ាងម៉េច) នៅក្នុងបន្ទប់ទឹក​របស់​រថភ្លើង។

នៅពេលធ្វើអន្តរាគមន៍នោះ ជនខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារមកលើទាហានអាមេរិកម្នាក់​នោះ​មុន បង្កឲ្យរបួស និងបន្ទាប់មកបានប្រើកាំបិត ចាក់ទៅលើទាហានអាមេរិកាំម្នាក់ទៀត។ ស្ថានភាពសុខភាព របស់​ទាហានអាមេរិកាំងម្នាក់ ពីក្នុងចំណោមពីរនាក់ កំពុងស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីពួកគេ​ត្រូវ​បាន​បញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ។

[...]

បារាំង៖ បាញ់​ទោង​ឡើង​លើ ធ្លាក់មក​វិញ​ដាច់​ខ្សែ របួស​ម្នាក់

នៅទ្វីបអ៊ឺរ៉ុប ការស្វែងរកអារម្មណ៍រំភើប តាមរយៈលេងល្បែងដ៏គ្រោះថ្នាក់ សឹងតែក្លាយជាជីវិតប្រចាំថ្ងៃ សម្រាប់​យុវវ័យនៅទីនោះទៅហើយ។ ប៉ុន្តែបើគ្នាចង់រកអារម្មណ៍ «ភើតពោះ» ខ្លាំងនោះ ក៏មិនដល់​ថ្នាក់​ដាច់​ខ្សែទោង យ៉ាងដូច្នេះដែរ។ ប៉ុន្តែជាសំណាងមួយ ក្នុង១០០០គ្រោះថ្នាក់ ដែលហេតុការណ៍នេះ បង្កឲ្យ​មនុស្ស​របួសតែម្នាក់។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃចន្ទ ឈានចូលមកថ្ងៃអង្គារ សប្ដាហ៍មុន នៅក្នុងតំបន់ «Cap d’Agde» ភាគខាងត្បូងនៃប្រទេសបារាំង ខណៈមនុស្សម្នា កំពុងចូលរួមកំសាន្ដសប្បាយ នៅក្នុងសួនល្បែងមួយ ដែល​សម្បូរទៅដោយល្បែង «ភើតពោះ» ជាច្រើនដូចយ៉ាង ល្បែងបាញ់ទោង ឡើងលើអាកាសនេះជាដើម។ ទោង​នេះ មានលក្ខណៈជាប្រអប់មូល ដែលចងភ្ជាប់ដោយខ្សែពួរយឺត ទៅនឹងដងដោយដ៏វែងចំនួនពីរ ខ្ពស់ឡើង​ទៅ​លើ។

ដូចក្នុងវីដេអូខាងលើបង្ហាញស្រាប់ [...]

បើក​ឡាន​ក្រុង​ចូល​ក្រោម​ស្ពាន​មិនផុត របើក​ដំបូល របួស​ច្រើន​នាក់

បើក​ឡាន​ក្រុង​ចូល​ក្រោម​ស្ពាន​មិនផុត របើក​ដំបូល របួស​ច្រើន​នាក់

ហេតុការណ៍ បានបង្កភាពតក់ស្លុត ខ្លាំងក្លាណាស់។ រថយន្ដក្រុង ដែលធ្វើដំណើរ មកពីក្រុង ប៊ីបាវ (Bilbao ភាគខាងជើង នៃប្រទេសអេស្ប៉ាញ) បានជ្រមុចខ្លួន ទៅមិនផុត នៅខាងក្រោមស្ពានមួយ កាលពីព្រឹកថ្ងៃ​អាទិត្យ នៅភាគខាងជើង នៃប្រទេសបារាំង។ រថយន្ដក្រុង ដែលមានកំពស់ ខ្ពស់ជាងកំពស់ ពីផ្លូវទៅស្ពាន​នោះ បានដឹកក្រុមយុវជនជាតិអេស្ប៉ាញ អាយុពី១៨ ទៅ២៩ឆ្នាំ ចំនួន៥៦នាក់ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់​រាជធានី អាំស្ទែដាម ប្រទេសហូឡង់។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានបារាំង «La Voix du Nord»។

ដំបូលរថយន្ដក្រុង ត្រូវបានគាស់របើក ដោយហេតុបានទើសនឹងស្ពាន បង្កឲ្យយុវជន៦នាក់ បានរបួស​យ៉ាង​ធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបារាំងនៅក្រុង លីល ក្បែរនោះ។ ពីក្នុងចំណោមនោះ យុវជន​ពីរនាក់ មានស្ថានភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវិត។ រីឯយុវជន៣៤នាក់ទៀត បានរង​របួស​ស្រាល ហើយ​កំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលទទួលភ្ញៀវមួយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...