RFA និង VOA អស់អង់តែនរលកធាតុអាកាសផ្សាយបន្ត នៅកម្ពុជា
វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នឹងមិនមានរលកធាតុអាកាស FM ផ្សាយបន្ត នៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីបម្រាមចុងក្រោយបង្អស់ចំនួនពីរច្បាប់ ត្រូវបានក្រសួងព័ត៌មាន ផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុទាំងពីរ គឺវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz។
នៅក្នុងលិខិតហាមពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មានបានពន្យល់ពីហេតុផល មិនឲ្យវិទ្យុទាំងនេះ ផ្សាយព័ត៌មានបន្ត ពីវិទ្យុបរទេសទាំងពីរថា គឺដោយសារក្រសួងរកឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះបញ្ជី ការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាន។
លិខិតនោះបានបញ្ជាក់ថា ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពី «គោលការណ៍ច្បាប់» ក្រសួងព័ត៌មានតម្រូវ ឲ្យម្ចាស់ស្ថានីយ៍ [...]