Posts in ‘កម្ពុជា’ Category

M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

លោកនាយករដ្ឋមន្ត្រី កម្ពុជាបាន ព្រមានដល់អាជ្ញាធរថៃ កុំឲ្យបិទច្រកព្រំដែន ដែលប្រជាជន ទាំងពីរប្រទេស នាំទំនិញចេញចូល ឆ្លងដែននឹងគ្នា។ លោកបញ្ជាក់ថា បើមានការបិទច្រកព្រំដែននោះ ភាគីថៃជាអ្នកខាត​ច្រើន​ជាងកម្ពុជា។ ការប្រកាស់នេះបានធ្វើឡើង ក្នុងពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ៣ មករា ម្សិលមិញនេះ។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត wikimedia.org។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អជ្ញាធរនាបណ្តាខេត្ត ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ នូវ​នយោបាយ រដ្ឋាភិបាលទាំងពីរ ដើម្បីពង្រឹង សហប្រតិបត្តិការ រវាងប្រទេសជិតខាងនឹងគ្នា។ លោកគូសបញ្ជាក់ថា [...]

ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាក្រុមការងារចម្រុះ បង្កើតឡើងដោយរដ្ឋាភិបាល បានចេញផ្សាយនូវ សេចក្តី​ប្រកាសព័ត៌មានមួយ ដោយអំពាវនាវឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់ បន្តធ្វើការជាធម្មតាវិញ កាលពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១២។ ក្រុមកាងារខាងលើ សន្យាថា នឹងធ្វើការចចារ ដើម្បីតម្លើងប្រាក់បៀវត្ស មួយសមរម្យដល់កម្មករ។


កម្មករ និងកម្មការិនី ជួបប្រជុំគ្នាធ្វើបាតុកម្មអហឹង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០១២។
រូបថត MONOROOM.info/ O.Vary។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានទទួលសាទរ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា [...]

កម្ពុជា៖ កិច្ចសន្យា​មាន​តម្លៃ​មហាសាល រវាង​ក្រុមហ៊ុន​ចិន​ពីរ

កម្ពុជា៖ កិច្ចសន្យា​មាន​តម្លៃ​មហាសាល រវាង​ក្រុមហ៊ុន​ចិន​ពីរ

ក្រុមហ៊ុនចិនពីរ បានចុះកិច្ចសន្យាបណ្ដាក់ទុន ដែលមានចំនួនជាទឹកប្រាក់ ប្រមាណជា១១,២ពាន់លានដុល្លា (ត្រូវជា​៨,៤៥​ពាន់លានអ៊ឺរ៉ូ) សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងប្រទេសកម្ពុជា។ ជាកិច្ចសន្យា នៃការវិនិយោគ​ទុនមួយដ៏​ធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមក ក្នុងប្រទេសនេះ។


ផ្លូវរថភ្លើងសល់ពីជំនាន់មុន ដែលចាស់ទ្រុតទ្រោមណាស់ទៅហើយ។

កិច្ចសន្យាជាច្រើននេះ ត្រូវបានបានវិនិយោគទៅលើសំណង់រោងចក្រដែកថែបមួយ ស្ថិតនៅខាងជើងប្រទេស ផែមួយ​នៅ​កោះផ្នែកខាងត្បូង​នៃខេត្ត​កោះកុង និងខ្សែររថភ្លើងដែលមានប្រវែង ៤០០គីឡូម៉ែត្រ តភ្ជាប់រវាងពីរោងចក្រទៅផែសមុទ្រនេះ។

ក្រុមហ៊ុនចិនដែលមានឈ្មោះជាភាសាអង់គ្លេសថា ខាមបូឌៀ អាយរុន អែនស្ទើល មីនិង អ៊ីនដាស្ទ្រី [...]

កម្មករ​ជាង​២០០​នាក់​ ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល

កម្មករ​ជាង​២០០​នាក់​ ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល

ក្រុមកម្មករដឹកនាំដោយ ប្រធានសម្ព័ន្ធសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ឌ និងលោក រ៉ុង ឈុន បានជួបជុំធ្វើបាតុកម្ម នៅលើទីលានប្រជាធិបតេយ្យ មុននឹងធ្វើការជ្រើសរើសតំណាងកម្មករម្ភៃនាក់ ដើរដង្ហែរជាក្បួនអហិង្សាមួយ ក្នុងគោល​បំណងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត  ។


តំណាងកម្មករប្រមាណជាជាង១០នាក់ ត្រូវបានអនុញ្ញាតិអោយដើរ យកញាតិទៅដាក់
តាមស្ថាប័នទាក់ទងមួយចំនួន។ រូបថត MONOROOM.info/ O.Vary។

ការជួបជុំ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២នេះ ​មានកម្មករចូលរួម ប្រមាណជា២៥០នាក់ ដោយមានកាន់​បដាផង​នោះ បានស្រែកបន្ទរ និងធ្វើសេចក្តីថ្លែងការណ៍ ស្ដីពីគោលបំណងរបស់ពួកគេ។ ការជួបជុំនោះ [...]

ជន​ដើម្បី​បុព្វហេតុ​មនុស្សធម៌​នៅ​កម្ពុជា​មួយ​រូប បាន​លា​ចាក​លោក

ជន​ដើម្បី​បុព្វហេតុ​មនុស្សធម៌​នៅ​កម្ពុជា​មួយ​រូប បាន​លា​ចាក​លោក

លោក ហ្សង់-ក្លូដ ប្រនឌី អតីតអ្នកសម្របសម្រួល អង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា ក្រុមគ្រូពេទ្យពិភពលោក ប្រចាំ​នៅ​កម្ពុជា បានធ្វើមរណភាពហើយ នៅប្រទេសបារាំង ក្នុងអាយុ ៧៣ឆ្នាំរបស់លោក។


លោក ហ្សង់-ក្លូដ ប្រនឌី និងមជ្ឈមណ្ឌលបេះដូងនៅទីក្រុងភ្នំពេញ។

លោក ហ្សង់-ក្លូដ ប្រនឌី (Jean-Claude Prandi) បានបូជាជីវិតចុងក្រោយរបស់លោក សម្រាប់បុព្វហេតុសកម្មភាព​មនុស្សធម៌នៅកម្ពុជា។ អ្នកកាសែតបារាំងម្នាក់ឈ្មោះ អាណូ រ៉ូហ្ស៍ (Arnaud Roux) បានលើកយក ប្រវត្តិជីវិតចុងក្រោយ​របស់លោកនេះ មកពណ៌នាឡើងវិញ។

លោកបានមកដល់កម្ពុជាដំបូង នៅឆ្នាំ១៩៨៩ សម្រាប់បេសកកម្មរបស់ ក្រុមគ្រូពេទ្យពិភពលោក (MDM) ហើយលោក​បានចាប់ផ្ដើម មានឈ្មោះបោះសម្លេងភ្លាមមួយរំពេច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...