កំណែទម្រង់គ.ជ.ប ជាបុព្វហេតុនៃបាតុកម្មលើកទីមួយ របស់គណបក្សសង្គ្រោះជាតិ
នេះជាលើកទីមួយ ដែលគណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដើម្បីឲ្យ គ.ជ.ប ធ្វើការកែទម្រង់លើបញ្ជីឈ្មោះអ្នកបោះឆ្នោត និងជា គ.ជ.ប របស់ជាតិ របស់ប្រជាពលរដ្ឋ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មនោះ។
នៅថ្ងែទី២៤ខែមេសានេះ គេសង្កេតឃើញថានៅតាមដងផ្លូវ ជុំវិញទីលានប្រជាធិបតេយ្យ ត្រូវបានបិទដោយរនាំងដែក លើកំណាត់ផ្លូវលេខ៦១ ៦៧ និង១០៨ ដែលឆ្លងកាត់ផ្លូវ ព្រះអង្គឌួង និងឧញ្ញាអ៊ឹងប៊ុនហូវ។ កងកម្លាំងទាំងនេះ ប្រដាប់ដោយដំបង និងផាលគ្រប់ៗដៃ។ នេះជាកងកម្លាំងត្រៀម ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើចរាចរ សម្រួលដល់ការធ្វើបាតុកម្ម និងក៏ដើម្បីទប់ស្កាត់ក្រុមបាតុកម្ម ក្នុងករណីមានការដង្ហែរជាក្បួនផ្ទុយពីការអនុញ្ញាតិនោះ។
នៅឯទីលានប្រជាធិបតេយ្យវិញ [...]